Connect with us

ព័ត៌មានជាតិ

ប្លង់គោលប្រើប្រាស់ដី ថ្នាក់​រាជធានី​ខេត្ត​ចំនួន ៤ បានប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជាផ្លូវការ

បានផុស

នៅ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ បាន​រៀបចំនិង​ដាក់ឱ្យប្រើប្រាស់​ជាផ្លូវការនូវផែនការ​និងប្លង់គោលប្រើប្រាស់ដី​ថ្នាក់​រាជធានីខេត្ត​ចំនួន ៤, ថ្នាក់​ក្រុង ស្រុក ខណ្ឌ និង​ទីប្រជុំជន ចំនួន ២៧ និង​ថ្នាក់ឃុំ សង្កាត់​ចំនួន ២២៣។ នេះបើតា​ម​លោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ ថ្លែងនៅក្នុង​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ និង​លើ​កទិសដៅ​ការងារ​បន្ត​ឆ្នាំ ២០២៥។

ជាមួយ​គ្នា​នេះ ក៏ត្រៀមស្នើសុំការសម្រេច​ដាក់​ឱ្យប្រើប្រាស់​ជាផ្លូវការ​ ផែនការ​និងប្លង់គោល​ប្រើប្រាស់​ដីថ្នាក់​រាជធានី​ខេត្ត​ចំនួន ៧, ថ្នាក់​ក្រុង ស្រុក ខណ្ឌ និង​ទីប្រជុំជន ចំនួន ១១ និង​ថ្នាក់ឃុំ សង្កាត់​ចំនួន ១៧​​​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សាយ សំអាល់ បាន​​បន្ត​ថា ក្រសួង​ក៏​កំពុង​សិក្សារៀបចំកសាងផែនការ​ និងប្លង់គោល​ប្រើប្រាស់​ដី​ថ្នាក់​រាជធានីខេត្ត​ចំនួន ៣, ថ្នាក់ក្រុង ស្រុក ខណ្ឌ និងទីប្រជុំជន ចំនួន ៣៥ និង​ថ្នាក់ឃុំ សង្កាត់ ចំនួន ៣៦ ព្រម​ទាំងបានបញ្ចប់ការងារកសាងផែនទីព្រំប្រទល់រដ្ឋបាលបានចំនួន ២៣ រាជធានី-ខេត្ត។

លោក​ សាយ សំអាល់ បាន​លើក​​ពី​ទស្សនាទាន​រួមរបស់​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ទៅ​លើការងារ​រៀបចំ​ដែនដី គឺ​ការរៀបចំ​ទឹកដី​កម្ពុជាឱ្យ​ស្របតាម​សក្តានុពល​អំណោយផល​របស់​ភូមិសាស្ត្រ​ជាក់​ស្តែង​របស់​ប្រទេស ដើម្បី​រក្សា​បាន​នូវ​ដំណើរ​របស់​កម្ពុជា សម្រាប់​ជាឧត្តមប្រយោជន៍​របស់​ប្រជាជន​គ្រប់រូប និង​ត​ជំនាន់​។

ផ្អែកលើទស្សនាទាន​នេះ ក្រសួង​នឹងរៀបចំផែនការ​ប្រើប្រាស់​ដីផ្សារ​ភ្ជាប់របៀង​និងប៉ូល​សេដ្ឋកិច្ច​ទាំង ៨ ឱ្យកាន់តែមាន​ភាព​​ជាក់ស្តែង​និយម និង​ប្រកប​ដោយ​សុក្រិតភាពខ្ពស់ តាម​រយៈការ​កំណត់​តំបន់​និង​ធនធាន​ដែលមាន​ស្រាប់ ការ​សិក្សា​ស្វែងយល់ឱ្យ​កាន់តែស៊ីជម្រៅ​អំពី​សក្តានុពល និង​ភាព​ប្រទាក់ក្រឡា​គ្នានៃតំបន់មួយទៅតំបន់មួយទៀត ក៏ដូចជាបញ្ហាប្រឈមនានា​ ដើម្បីប្រើប្រាស់​ធនធាន​ដី​ឱ្យចំ​គោលដៅ ឱ្យអស់​សក្ដានុពល និងប្រកបដោយចីរភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម