Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី ៖ ការវិភាគបញ្ហាជាន់តួនាទីតាមក្រសួង មិនមែនធ្វើឡើងដើម្បីវះកាត់តំណែង ឬធ្វើឱ្យបាត់ប្រយោជន៍មន្ត្រីឡើយ

បានផុស

នៅ

ឯកឧត្ដម ហ៊ុ​ន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អះអាងថាការវិភាគបញ្ហាជាន់តួនាទីតាមក្រសួង ស្ថាប័ន មិនមែនធ្វើឡើងដើម្បីវះកាត់តំណែង ឬធ្វើឱ្យបាត់​បង់ផលប្រយោជន៍មន្ត្រីរាជការឡើយ។ ឯកឧត្ដម ហ៊ុន ម៉ានី លើកឡើងដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី«ការអនុវត្តវិធានការគន្លឹះទី២ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ៖ ការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន» នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្ដម ហ៊ុន ម៉ានី លើកឡើងដូច្នេះ បន្ទាប់ពីទទួលបានព័ត៌មានថា មន្ត្រីតាមក្រសួងស្ថាប័នព្រួយបារម្ភខ្លាចបាត់បង់តំណែងតួនាទី និងផលប្រយោជន៍ដែលស្របតាមច្បាប់ ក្នុងពេលដែលក្រសួងមុខងារសាធារណៈ កំពុងសហការជាមួយក្រសួង-ស្ថាប័ននានា ធ្វើការពិនិត្យឡើងវិញ និងវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន។

តាមឯកឧត្ដម ហ៊ុន ម៉ានី ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន ធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យក្រសួង-ស្ថាប័នផ្ដល់សេវាសាធារណៈជូនពលរដ្ឋប្រកបប្រសិទ្ធិភាព សម្រេចបានជាផលប្រយោជន៍ស្របតាមថវិកាដែលបានចំណាយ។​

ឯកឧត្ដម ហ៊ុន​ ម៉ានី បានអះអាងទៀតថា តាំងពីអាណត្តិមុនៗមកដល់សព្វថ្ងៃ រាជរដ្ឋាភិបាលកើតចេញពីគណបក្សប្រជាជនកម្ពុជា​ មិនដែលធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈណាមួយ ដែលបណ្ដាលឱ្យប៉ះពាល់ដល់ផលប្រយោជន៍មន្ត្រីរាជការស៊ីវិល ដែលជាសិទ្ធិទទួលបានស្របតាមច្បាប់ផ្សេងៗនោះទេ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ សង្កត់ធ្ងន់ដូច្នេះ៖«ការកែទម្រង់(រដ្ឋបាលសាធារណៈ)ដែលបានធ្វើពីអាណត្តិមុនៗមកដល់ពេលបច្ចុប្បន្ន គឺមិនដែលមានការកែទម្រង់មួយណា ដែលធ្វើឱ្យបង់ផលប្រយោជន៍របស់មន្ត្រីរាជការស៊ីវិល ដែលជាសិទ្ធិទទួលបាន ចែងដោយក្នុងក្របខណ្ឌផ្សេងៗនោះទេ។ ចឹងអាណត្តិទី៧ ក៏ដូចគ្នាដែរ យើងមិនធ្វើឱ្យបាត់ផលប្រយោជន៍របស់មន្ត្រីរាជការ ហើយជាពិសេសសិទ្ធិដែលគាត់ទទួលបានដែលចែងដោយច្បាប់នោះទេ»។

គួរឱ្យដឹងថា ភាពចាំបាច់នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន គឺជាការខិតខំប្រឹងប្រែងដោះស្រាយបញ្ហានូវភាពមិនច្បាស់លាស់ ឬការត្រួតជាន់គ្នានៃមុខងារ និងការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន និងអង្គភាពក្រោមឱវាទក្រសួងស្ថាប័ន, ភាពខ្វះចន្លោះនៃការធ្វើអាទិភាវូបនីយកម្ម ឈរលើមូលដ្ឋាននៃធនធានមនុស្ស របស់ក្រសួងស្ថាប័ន,  ភាពស្មុគស្មាញ និងបញ្ហាលំបាកនៅក្នុងអន្តរទំនាក់ទំនងរវាងក្រសួង ស្ថាប័ន, បញ្ហាអសង្គតិភាព ឬភាពមិនរលូន និងប្រទាក់ក្រឡា នែការកំណត់សមត្ថកិច្ចរបស់ក្រសួង ស្ថាប័ន, បណ្តឹងតវ៉ា និងភាពមិនពេញចិត្តពីភាគីពាក់ព័ន្ធ និងអ្នកប្រើប្រាស់សេវា ចំពោះកម្រិតគុណភាពនៃសេវា ដែលផ្តល់ដោយក្រសួង ស្ថាប័ន, និងផលប៉ះពាល់នៃការប្រើប្រាស់បច្ចេកវិទ្យាថ្មីក្នុងការអនុវត្តការងារ និងសកម្មភាពទាំងឡាយរបស់ក្រសួង ស្ថាប័នជាដើម។

រាប់ពីខែមិថុនា មកដល់ចុងខែវិច្ឆិកា  ឆ្នាំ២០២៤ នេះ ក្រសួងមុខងារសាធារណៈ បានរៀបចំការវិភាគមុខងារសាធារណៈទៅលើក្រសួង-ស្ថាប័នចំនួន៩ដូចជា ក្រសួងមហាផ្ទៃ, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា​, ក្រសួងអប់រំ យុវជន និងកីឡា ,​ក្រសួងយុត្តិធម៌, ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ, ក្រសួងសុខាភិ​បាល, ទីស្ដីការគណរដ្ឋមន្ត្រី, ក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

នៅក្នុងសន្និសីទសារព័ត៌មាន ឯកឧត្ដម ហ៊ុន ម៉ានី បញ្ជាក់ថា ក្រោយពីបានប្រមូលព័ត៌មានតាមរយៈការវិភាគមុខងារលើក្រសួងស្ថាប័នរួចរាល់ គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នឹងរៀបចំរបាយការណ៍ ជូនសម្ដេចធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងរងចាំការតម្រង់ទិសពីសំណាក់សម្ដេចធិបតីប្រមុខរាជរដ្ឋាភិបាល៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤១ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ២ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម