ព័ត៌មានជាតិ
វៀតណាម ផ្តល់សម្ភារបច្ចេកទេសអក្សរសម្ងាត់ជូនកម្ពុជា សម្រាប់ការងារសន្តិសុខជាតិ
សាធារណរដ្ឋសង្គមនិយមវៀតណាម បានផ្តល់សម្ភារបច្ចេកទេសអក្សរសម្ងាត់ជូនព្រះរាជាណាចក្រកម្ពុជា សម្រាប់បម្រើឱ្យការងារសម្ងាត់របស់ជាតិ ដើម្បីរួមចំណែកធានាសន្តិសុខ និងសុវត្ថិភាពសង្គម រក្សាសុខសន្តិភាព និងភាពសុខដុមរមនាជូនប្រជាជន។
ពិធីប្រគល់-ទទួលសម្ភារបច្ចេកទេសអក្សរសម្ងាត់ សម្រាប់ឆ្នាំ២០២៤ ត្រូវបានធ្វើឡើងរវាង លោក ស៊ា មុយឡុង ប្រធាននាយកដ្ឋានអក្សរសម្ងាត់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងលោក ហ្វាម មីញវី ប្រធាននាយកដ្ឋានវិទ្យាសាស្រ្តនិងបច្ចេកទេស នៃគណៈអក្សរសម្ងាត់រដ្ឋាភិបាល សាធារណរដ្ឋសង្គមនិយមវៀតណាម។ កម្មវិធីនេះ ប្រព្រឹត្តឡើងក្រោមអធិបតីភាពលោក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ នៅព្រឹកថ្ងៃទី២៧ ខែវិចិ្ឆកា ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួងមហាផ្ទៃ។

លោក ឆាយ គឹមខឿន បានគូសបញ្ជាក់ថា ការផ្តល់នូវសម្ភារបច្ចេកទេសនៅពេលនេះ គឺពិតជាតម្រូវការចាំបាច់ដើម្បីបម្រើឱ្យការងារ សន្តិសុខ សុវត្ថិភាព ជាពិសេសជំនាញអក្សរសម្ងាត់ ដើម្បីរក្សាសន្តិសុខ និងការសម្ងាត់របស់ជាតិ។ លោកបន្តថា៖«ឈរលើកិច្ចសហប្រតិបត្តិការដ៏ល្អកន្លងមក គណៈអក្សរសម្ងាត់រដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា គឺពិតជាទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទន»។
អគ្គស្នងការរងនគរបាលជាតិ ក៏បានវាយតម្លៃខ្ពស់ចំពោះ គណៈប្រតិភូគណៈអក្សរសម្ងាត់ រដ្ឋាភិបាលវៀតណាម ដែលបានយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការរវាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃ ក៏ដូចជារដ្ឋាភិបាល នៃប្រទេសទាំងពីរ។

លោក ឆាយ គឹមខឿន តាងនាម ស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណ ដល់គណៈអក្សរសម្ងាត់រដ្ឋាភិបាលប្រទេសវៀតណាម ដែលតែងតែផ្តល់នូវសម្ភារបច្ចេកទេសដ៏មានសារៈសំខាន់នេះ ដល់នាយកដ្ឋានអក្សរសម្ងាត់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ លោកសង្ឃឹមថា ភាគីវៀតណាម នឹងបន្តផ្តល់ជូននូវសម្ភារនេះ និងបណ្តុះបណ្តាលកសាងសមត្ថភាពដល់នគរបាលជាតិកម្ពុជាផងដែរ។
គួរជម្រាបថា រដ្ឋាភិបាលប្រទេសវៀតណាម កាលពីខែ មករា ឆ្នាំ ២០១៧ បានចុះហត្ថលេខាជាមួយអគ្គស្នងការនគរបាលជាតិនៃប្រទេសកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីបណ្តុះបណ្តាលធនធានមនុស្សលើវិស័យអក្សរសម្ងាត់៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី