Connect with us

ព័ត៌មានជាតិ

ប.ស.ស ទទួលបានពានរង្វាន់អង្គភាពឆ្នើមផ្នែកគ្របដណ្ដប់ការធានារ៉ាប់រង ពីសមាគមសន្តិសុខសង្គមអាស៊ាន

បានផុស

នៅ

បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ទទួល​ពានរង្វាន់​អង្គភាព​ឆ្នើម​ផ្នែក​គ្របដណ្ដប់​ការ​ធានារ៉ាប់រង​ស្ដីពី​ការ​ពង្រីក​វិសាលភាព​របប​សន្តិសុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ និង​ផ្នែក​ថែទាំ​សុខភាព​សម្រាប់​បុគ្គល​ដែល​ស្ថិត​ក្នុង​វិស័យ​សាធារណៈ​ពី​សមាគម​សន្តិសុខ​សង្គម​អាស៊ាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​ទទួល​ពានរង្វាន់​នេះ​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី ២៦ ខែ​វិច្ឆិកា ​ឆ្នាំ​ ២០២៤ ​ក្នុង​កិច្ចប្រជុំ​ក្រុម​ប្រឹក្សាភិបាល​សមាគម​សន្តិសុខ​សង្គម​អាស៊ាន​លើក​ទី ៤១ នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន។

លោក ម៉េង ហុង ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​បាន​ឱ្យ​ដឹង​ថា ពានរង្វាន់​អង្គភាព​ឆ្នើម​ផ្នែក​គ្របដណ្ដប់​ការ​ធានារ៉ាប់រង នា​ឱកាស​នេះ ទទួល​បាន​ពី​លោក Ahmad Zulqarnain Onn ប្រធាន​ផ្លាស់​វេន នៃ​សមាគម​សន្តិសុខ​សង្គម​អាស៊ាន​លើក​ទី ៤០ និង​ជា​នាយក​ប្រតិបត្តិ​មូលនិធិ​សោធន​និវត្តន៍​សម្រាប់​កម្មករ-និយោជិត (EPF) នៃ​ប្រទេស​ម៉ាឡេស៊ី។

លោក ម៉េង ហុង បាន​បន្ត​ថា គិត​រហូត​មក​ដល់​ពេលនេះ ប​.​ស​.​ស​. នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កម្ពុជា ធ្លាប់​ទទួល​បាន​ពានរង្វាន់​អង្គភាព​ឆ្នើម​ស្ដីពី​ការ​អនុវត្ត​របប​សន្តិសុខ​សង្គម ចំនួន ៨ រួចមក​ហើយ ពី​សមាគម​សន្តិសុខ​សង្គម​អាស៊ាន (ASSA) ហើយ​ពានរង្វាន់​អង្គភាព​ឆ្នើម​ផ្នែក​គ្របដណ្ដប់​ការ​ធានារ៉ាប់រង ស្ដីពី ការពង្រីក​វិសាលភាព​របប​សន្តិសុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ និង​ផ្នែក​ថែទាំ​សុខភាព​សម្រាប់​បុគ្គល​ដែល​ស្ថិត​ក្នុង​វិស័យ​សាធារណៈ ដែល​ទទួលបាន​នា​ពេលនេះ គឺជា​ពានរង្វាន់​ទី ៩ ដែល​ប្រធាន​សមាគម​សន្តិសុខ​សង្គម​អាស៊ាន (ASSA) បាន​ផ្តល់​ជូន។

គួរ​បញ្ជាក់​ថា កិច្ចប្រជុំ​សមាគម​សន្តិសុខ​សង្គម​អាស៊ាន (ASSA) នេះ មាន​ការ​អញ្ជើញ​ចូលរួម​ពី​តំណាង​ស្ថាប័ន​សន្តិសុខ​សង្គម នៃ​សមាគម​សន្តិសុខ​សង្គម​អាស៊ាន (ASSA) ចំនួន ២០ ស្ថាប័ន មកពី​បណ្ដា​ប្រទេស​ទាំង ១០ ហើយ​សម្រាប់​ប្រធាន​ផ្លាស់​វេន នៃ​សមាគម​សន្តិសុខ​សង្គម​អាស៊ាន (ASSA) លើក​ទី ៤១ ឆ្នាំ ២០២៤-២០២៥ គឺ​អង្គភាព​សន្តិសុខ​សង្គម​សម្រាប់​មន្ត្រី​រដ្ឋាភិបាល (GSIS) នៃ​ប្រទេស​ហ្វីលីពីន ជា​ប្រធាន​ផ្លាស់​វេន បន្ទាប់ពី​មូលនិធិ​សោធន​និវត្តន៍​សម្រាប់​កម្មករ-និយោជិត (EPF) នៃ​ប្រទេស​ម៉ាឡេស៊ី៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៧ វិនាទី មុន

អូស្ត្រាលី គ្រោងនឹងបើកសាលាបណ្ដុះបណ្ដាលយានយន្តដ៏ទំនើប នៅកម្ពុជា

សេដ្ឋកិច្ច៦ នាទីutes មុន

គម្រោងព្រែកជីកហ្វូណនតេជោ បើកដំណើរការសាង​សង់ធម្មតា នឹងអាចបញ្ចប់​តាម​កា​រ​គ្រោងទុក ឬមុនផែនការ

ព័ត៌មានជាតិ៨ នាទីutes មុន

ក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច ចុះពិនិត្យ និងវាយតម្លៃការងារថែទាំផ្លូវក្រាលកៅស៊ូ DBST ក្នុងខេត្តសៀមរាប

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

មិនទាន់ឡើងកាន់តំណែងផង លោក ត្រាំ ឈ្លោះជាមួយប្រទេសមួយចំនួនបាត់ទៅហើយ 

ព័ត៌មានជាតិ២៦ នាទីutes មុន

រដ្ឋសភាអនុម័តទាំងស្រុងលើផែនការថវិកាសម្រាប់ការចំណាយរបស់រដ្ឋាភិបាលឆ្នាំ២០២៥

Sokha Hotels

ព័ត៌មានពេញនិយម