Connect with us

ព័ត៌មានជាតិ

អូស្ត្រាលី គ្រោងនឹងបើកសាលាបណ្ដុះបណ្ដាលយានយន្តដ៏ទំនើប នៅកម្ពុជា

បានផុស

នៅ

វិទ្យាស្ថាន Bendigo Kangan នៃ​ប្រទេស​អូស្ត្រាលី ដែល​មាន​អាយុកាល ១៥០ ឆ្នាំ និង​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ផ្នែក​ខាង​យានយន្ត គ្រោង​នឹង​បើក​សាខា​របស់​ខ្លួន​នៅ​ក្នុង​វិទ្យាស្ថាន​ពហុបច្ចេកទេស​ព្រះកុសុមៈ ដើម្បី​បណ្ដុះបណ្ដាល​វិស័យ​រថយន្ត និង​រថយន្ត​ប្រើ​អគ្គិសនី​ដល់​យុវជន​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោង​បើក​សាខា​បណ្ដុះបណ្ដាល​យានយន្ត​នេះ បន្ទាប់ពី​វិទ្យាស្ថាន Bendigo Kangan នៃ​ប្រទេស​អូស្ត្រាលី បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ នៃ​ការយោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ​កសាង​ផ្លូវ​សិក្សា​ជំនាញ​ពេញ​មួយជីវិត​ក្នុង​វិស័យ​រថយន្ត​អគ្គិសនី និង​វិស័យ​ពាក់ព័ន្ធ​នានា​ជាមួយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កាលពី​ព្រឹក​ថ្ងៃ​ទី ២៧ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ នៅ​ទីស្ដីការ​ក្រសួង។

ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ នៃ​ការ​យោគយល់​គ្នា លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មាន​ប្រសាសន៍​ថា អនុស្សរណៈ​នេះ​មាន​រយៈពេល ៥ ឆ្នាំ ដោយ​វិទ្យាស្ថាន នឹង​បើក​សាខា​មួយ​នៅ​ក្នុង​វិទ្យាស្ថាន​ពហុបច្ចេកទេស​ព្រះកុសុមៈ ដើម្បី​បណ្ដុះបណ្ដាល​លើ​ជំនាញ​យានយន្ត​ប្រើ​សាំង ម៉ាស៊ូត និង​ប្រើ​អគ្គិសនី​ដល់​យុវជន​កម្ពុជា​ចាប់ពី​កម្រិត​វិញ្ញាបនបត្រ​រហូតដល់​បរិញ្ញាបត្រ ហើយ​ពេល​សិស្ស​រៀន​ចប់​មិន​ត្រឹមតែ​ទទួល​បាន​គុណភាព​ដែល​អាច​ស្វែងរក​ការងារ​ធ្វើ​ក្នុង​វិស័យ​យានយន្ត​ក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ អាច​មាន​ការ​ផ្លាស់ប្ដូរ​បន្ត​ការ​សិក្សា ឬ​បន្ត​ឱកាស​ការងារ​ខាង​ផ្នែក​យានយន្ត​នេះ​នៅ​អូស្ត្រាលី​ផង​ដែរ។

លោក​រដ្ឋមន្ត្រី បាន​បន្ត​ទៀត​ថា ការ​បើក​សាលា​បណ្ដុះបណ្ដាល​រថយន្ត​ទំនើប​នៅ​កម្ពុជា នឹង​ធ្វើ​ឱ្យ​កម្ពុជា​មាន​លទ្ធភាព​ផ្ដល់​ធនធាន​មនុស្ស​មាន​គុណភាព​សម្រាប់​ពង្រីក​វិស័យ​យានយន្ត​នៅ​កម្ពុជា ខណៈ​បច្ចុប្បន្ន​វិស័យ​យានយន្ត​នេះ​ជា​វិស័យ​មួយ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​កំពុង​យកចិត្តទុកដាក់ ពិសេស សម្ដេច​នាយករដ្ឋមន្ត្រី បាន​ប្រកាស​ថា ក្រុមហ៊ុន​រថយន្ត​ធំៗ នៅ​កម្ពុជា នឹង​ពង្រីក​ចង្វាក់​ផលិតកម្ម​របស់​ខ្លួន។ លោក​រដ្ឋមន្ត្រី បាន​បន្ថែម​ថា «ដូច្នេះ​វត្តមាន​វិទ្យាស្ថាន​នេះ​ចំ​ពេល​តែម្ដង​»។

លោក​រដ្ឋមន្ត្រី បាន​អរគុណ​ដល់​រដ្ឋាភិបាល​អូស្ត្រាលី និង​វិទ្យាស្ថាន Bendigo Kangan ដែល​បាន​ជ្រើសរើស​កម្ពុជា​ក្នុង​ការ​ពង្រីក​វិសាលភាព​របស់​ខ្លួន និង​ផ្ដល់​ការ​បណ្ដុះបណ្ដាល​ប្រកប​ដោយ​គុណភាព​សម្រាប់​យុវ​សិស្ស​កម្ពុជា ព្រោះថា​វិទ្យាស្ថាន​នេះ មាន​អាយុកាល ១៥០ ឆ្នាំ មាន​កេរ្តិ៍ឈ្មោះ​ល្បី​ផ្នែក​ខាង​យានយន្ត សំណង់ និង​ផ្នែក​ផ្សេងៗ ទៀត ហើយ​នៅ​ពេល​គម្រោង​នេះ​ទទួល​បាន​ជោគជ័យ ក្រសួង នឹង​បន្ត​សហការ​លើ​វិស័យ​ផ្សេងៗ ទៀត​ផង​ដែរ។

លោកស្រី សលលី ឃូថែន (Sally Curtain) នាយិកា​ប្រតិបត្តិ នៃ​វិទ្យាស្ថាន Bendigo Kangan នៃ​ប្រទេស​អូស្ត្រាលី បាន​សម្តែង​ការ​ពេញចិត្ត​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​វិទ្យាស្ថាន​បច្ចេកទេស TVET នៅ​កម្ពុជា ក្នុង​ការ​ផ្តល់​នូវ​ការ​បណ្ដុះបណ្ដាល​បច្ចេកទេស​យានយន្ត ដល់​ប្រជាជន​កម្ពុជា។

លោកស្រី ជឿជាក់​ថា តាមរយៈ​បទ​ពិសោធ​ក្នុង​ការ​បណ្ដុះបណ្ដាល​របស់​វិទ្យាស្ថាន Bendigo Kangan នៃ​ប្រទេស​អូស្ត្រាលី នឹង​អាច​សហការ​បាន​យ៉ាង​ល្អ​ជាមួយ​វិទ្យាស្ថាន​បច្ចេកទេស TVET នៅ​កម្ពុជា ក្នុង​ការ​លើក​កម្ពស់​គុណភាព​កាន់តែ​ប្រសើរ​ក្នុង​ការ​បណ្ដុះបណ្ដាល​បច្ចេកទេស​យានយន្ត​នៅ​កម្ពុជា៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ផ្តល់ម៉ូតូ២២គ្រឿងដល់អាជ្ញាធរ គ្រូពេទ្យ គ្រូបង្រៀន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង

ព័ត៌មានជាតិ២៣ នាទីutes មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

Sokha Hotels

ព័ត៌មានពេញនិយម