Connect with us

ព័ត៌មានជាតិ

លោកថុង ម៉េងដាវិត ៖ ទណ្ឌិតសម រង្ស៊ី បញ្ជាក់ពីការបញ្ឆេះបដិវត្តន៍ពណ៌លើកម្ពុជាក្នុងចេតនាផ្តួលរំលំរដ្ឋាភិបាល

បានផុស

នៅ

ភ្នំពេញ ៖ អ្នកវិភាគភូមិសាស្ត្រនយោបាយនៅកម្ពុជា លោក ថុង ម៉េងដាវិត បានឱ្យដឹងថា ការសរសេរបង្ហោះសារផ្ការីកលើទំព័រហ្វេសប៊ុក របស់ទណ្ឌិត សម រង្ស៊ី នៅថ្ងៃទី២៦ ខែវិច្ឆិកា គឺជាការបញ្ជាក់ពីសញ្ញាបញ្ឆេះបដិវត្តន៍ពណ៌លើប្រទេសកម្ពុជា ក្នុងចេតនាផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកវិភាគរូបនេះបានប្រាប់ថា មិនមែនតែកម្ពុជាទេដែលទទួលរងការបញ្ឆេះបដិវត្តន៍ពណ៌។ ថ្មីៗកន្លងទៅនេះ មានបដិវត្តន៍ពណ៌ជាច្រើនបានកើតឡើងរួមមាន បដិវត្តន៍ពណ៌ទឹកក្រូចអ៊ុយក្រែនឆ្នាំ២០០៤  និងឆ្នាំ២០១៤ និងបដិវត្តន៍ផ្កាធូលីប នៅគៀរហ្គីស្ថាន ក្នុងឆ្នាំ២០០៥ និងបដិវត្តន៍ដើមកេដារនៅលីបង់ ក្នុងឆ្នាំ២០០៥ ជាដើម។  

លោកថ្លែងថា «បដិវត្តន៍ពណ៌នេះគឺកើតចេញពីពាក្យថាស្នេហាជាតិ ស្រលាញ់ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ដែលពាក្យទាំងអស់នេះត្រូវបានក្រុមជ្រុលនិយមប្រើប្រាស់សម្រាប់ អូសទាញប្រជាជន ជាពិសេសយុវជនឱ្យក្រោកឡើងប្រឆាំងបះបោរ និងថ្នាក់ដឹកនាំរបស់ខ្លួន»។ 

លោកដាវិតបន្តថា «ក្រុមប្រឆាំងជ្រុលនិយមបានប្រើវិធីសាស្ត្រជាច្រើនទាំងហិង្សា និងអហិង្សា នៅតាមកន្លែងផ្សេងៗ តាមសួនច្បារសាធារណៈ ដើរដង្ហែរតាមផ្លូវ ការប្រើប្រាស់ដបសាំង បដា ការកៀរគរបាតុករ និងប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមជាដើម ដើម្បីទាមទារឱ្យថ្នាក់ដឹកនាំប្រទេសចុះចេញពីតំណែង»។ 

លោកបានរំលឹកថា នៅក្នុងអំឡុងពេលបោះឆ្នោត ២០១៨ គណបក្សប្រជាជនកម្ពុជា បានឈ្នះឆ្នោតដោយទទួលបានកៅអីភាគច្រើននៅក្នុងសភា ក៏ប៉ុន្តែអតីតមេដឹកនាំគណបក្សសង្រ្គោះជាតិ ទណ្ឌិត សម រង្សី បានប្រកាសពីយុទ្ធនាការ និងរដ្ឋប្រហារទម្លាក់សម្តេចតេជោ ហ៊ុន សែន ចេញពីតំណែង។ 

ក្រុមជ្រុលនិយមបាន ប្រើប្រព័ន្ធផ្សព្វផ្សាយ [វិទ្យុអាស៊ីសេរី និង Cambodia Daily]ធ្វើការបំភ្លៃព័ត៌មាន និងការលាបពណ៌ប្រជាជនខ្មែរគ្នាឯង ជាយុទ្ធសាស្រ្តដែលទណ្ឌិតនេះបានប្រើប្រាស់ក្នុងការបំបែកបំបាក់សាមគ្គីភាពជាតិ និងការរើសអើងជាតិសាសន៍នៅក្នុងសង្គមខ្មែរ។

ទណ្ឌិត សម រង្សី គឺជាឧក្រិដ្ឋជនខុសច្បាប់ ដែលមានបំណងប្រើប្រាស់ប្រជាជនខ្មែរ ជាពិសេសអ្នករស់នៅទីជនបទ ដែលមិនពេញចិត្ត រដ្ឋាភិបាល ឱ្យក្រោកឡើងធ្វើបាតុកម្មប្រឆាំង និងទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតស្របច្បាប់។

 មិនតែប៉ុណ្ណោះ  ទណ្ឌិតរូបនេះបានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋអាម៉េរិក និងសហគមន៍អឺរ៉ុប ដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងសម្ពាធនយោបាយបន្ថែមទៀត លើរដ្ឋាភិបាលកម្ពុជា ក្នុងបំណងធ្វើឱ្យរង្គោះរង្គើ និងបំផ្លាញសេដ្ឋកិច្ចកម្ពុជា តាមរយៈការដកប្រព័ន្ធអនុគ្រោះពន្ធ និងចោទប្រកាន់រដ្ឋាភិបាលពុករលួយ និងផ្តាច់ការ ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៣ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ៤ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ៥ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម