ព័ត៌មានជាតិ
ផ្លូវជាតិលេខ ៣៣ (កំពត-ច្រកព្រំដែនអន្តរជាតិព្រែកចាក) សាងសង់បញ្ចប់ ១០០%
ផ្លូវជាតិលេខ៣៣ (កំពត-ច្រកព្រំដែនអន្តរជាតិព្រែកចាក) សម្រេចវឌ្ឍនភាពការងារសាងសង់បញ្ចប់ ១០០%។ នេះបើតាមមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។
កាលពីថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានដឹកនាំក្រុមការងារចុះពិនិត្យបច្ចេកទេស និងវឌ្ឍនភាពការងារពង្រីកនិងលើកកម្រិតគុណភាពគម្រោងផ្លូវជាតិលេខ ៣៣ ចាប់ពីខេត្តកំពត ដល់ច្រកព្រំដែនអន្តរជាតិព្រែកចាក (ព្រំដែនកម្ពុជា-វៀតណាម)។

លោក ប៉ាល់ ចន្ទតារា បានគូសបញ្ជាក់ថា គិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២៤ វឌ្ឍនភាពនៃគម្រោងស្តារនិងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៣៣ បានសម្រេចលទ្ធផលការងារបញ្ចប់ ១០០% និងត្រៀមធ្វើការប្រគល់-ទទួលនាពេលឆាប់ៗខាងមុខនេះ។
មុនធ្វើការប្រគល់-ទទួល មន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានចុះពិនិត្យមើលស្ថានភាពសាងសង់ និងការងារបច្ចេកទេស ដើម្បីធានាបានថាគម្រោងផ្លូវជាតិលេខ៣៣ អនុវត្តការសាងសង់ទៅតាមលក្ខណៈបទដ្ឋានត្រឹមត្រូវ ប្រកបដោយគុណភាព និងអាចប្រើប្រាស់បានយូរអង្វែង។
ទាក់ទងការងារដែលនៅសេសសល់តិចតួចដូចជាការដាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញាតាមដងផ្លូវជាដើម លោក ប៉ាល់ ចន្ទតារា បានណែនាំឲ្យក្រុមហ៊ុនត្រូវបញ្ចប់ឱ្យបានត្រឹមត្រូវតាមបច្ចេកទេស និងកំណត់ទីតាំងឱ្យបានច្បាស់លាស់។






ជាការឆ្លើយតប តំណាងក្រុមហ៊ុនបានសន្យានឹងបញ្ចប់ឲ្យរួចរាល់ មុនពិធីបុណ្យសមុទ្រដែលប្រព្រឹត្តិទៅនាពេលឆាប់ៗខាងមុខ ដើម្បីជាការសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់បងប្អូនប្រជាពលរដ្ឋ។
គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ បើកការដ្ឋានជាផ្លូវការកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។ គម្រោងផ្លូវនេះមានប្រវែងប្រមាណ ៥២,៥៧ គីឡូម៉ែត្រ តភ្ជាប់ពីខេត្តកំពត (បំបែកពីផ្លូវជាតិលេខ៣ ត្រង់ចំណុចគ.ម១៤៨+១០០) ទៅកាន់ច្រកព្រំដែនអន្តរជាតិព្រែកចាក (ព្រំដែនកម្ពុជា-វៀតណាម) ឆ្លងកាត់ភូមិសាស្រ្តស្រុកទឹកឈូ ស្រុកកំពង់ត្រាច នៃខេត្តកំពត ហើយឆ្លងកាត់ភូមិសាស្រ្តក្រុងកែប និងស្រុកដំណាក់ចង្អើរ នៃខេត្តកែប៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?