Connect with us

ព័ត៌មានជាតិ

ជណ្ដើរឡើងចុះរួតបាកានប្រាសាទអង្គរវត្ត បានដាក់ឱ្យដំណើរការដើម្បីងាយស្រួលដល់ទេសចរ

បានផុស

នៅ

នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរា បានរៀបចំពិធីប្រោសព្រំដើម្បីរៀបចំដាក់ឱ្យដំណើរការជណ្ដើរជ្រុងអាគ្នេយ៍រួតបាកានប្រាសាទអង្គរវត្ត ដើម្បីសម្រួលដល់ការឡើងចុះ​របស់ភ្ញៀវទេសចរដែលទៅទស្សនាប្រាសាទអង្គរវត្ត។ នេះបើតាមការផ្សាយលើហ្វេសប៊ុក របស់អាជ្ញាធរជាតិអប្សរានៅថ្ងៃទី២៧ ខែវិច្ឆិកា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពខាងលើបញ្ជាក់ថា លោក ទេស សុធីរ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការរៀបចំជណ្ដើរថ្មីនេះ ធ្វើឡើងដើម្បីសម្រួលដល់ការងារឡើងចុះរបស់ភ្ញៀទេសចរ នៅរួតបាកាន ខណៈដែលជណ្ដើរបច្ចុប្បន្ននៅជ្រុងឦសាននឹងរើចេញ ដើម្បីសម្រួលដល់ការងារជួសជុលខឿនប្រាសាទ នៃរួតបាកាន។ ជណ្ដើរថ្មីនេះមានប្រវែង ១៥ម៉ែត្រ និងទទឹង២.២៥ម៉ែត្រ ដែលសាងសង់រយៈពេល៣ខែ។

បើតាមការបញ្ជាក់ពី លោក ទេស សុធីរ ការសាងសង់នេះ គឺមានភាពរឹងមាំ ដោយប្រើប្រាស់ដែក ជាគម្រោងផ្នែកខាងក្រោម និងកាំជណ្ដើរធ្វើពីឈើ។ ក្នុងនោះជណ្ដើរនេះបានសម្រិតសម្រាំង និងប្រើប្រាស់ពណ៌ឱ្យស៊ីនឹងសាច់ថ្មប្រាសាទផងដែរ។ បន្ថែមពីនេះ លោក ក៏បានសំណូមពរឱ្យភ្ញៀវទេសចរគ្រប់រូប ឡើងចុះនៅរួតបាកានត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីធានាពីសុវត្ថិភាព។

គួរបញ្ជាក់ថា ជណ្ដើរចាស់ដែលនៅជ្រុងឦសាននឹងត្រូវរើចេញ ស្របពេលដែលអាជ្ញាធរជាតិអប្សរា សហការជាមួយទីភ្នាក់ងារកូរ៉េដើម្បីបេតិកភណ្ឌ កំពុងរៀបចំគម្រោងជួសជុលខឿនបាកាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម