ព័ត៌មានជាតិ
ខេត្តព្រះសីហនុនៅតែបន្តបិទច្រកចេញចូលដដែល ទោះករណីឆ្លងកូវីដ១៩មានភាពធូរស្រាល
ទោះបីជាក្នុងរយៈពេលចុងក្រោយនេះ ស្ថានភាពឆ្លងជំងឺកូវីដ១៩នៅខេត្តព្រះសីហនុមានភាពធូរស្រាលបន្តិចក្តី រដ្ឋបាលខេត្តនៅតែបន្តបិទច្រកចេញចូលដដែល។ នេះបើតាមការបញ្ជាក់របស់លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ។
លោក ឃាង ភារម្យ មានប្រសាសន៍ថា៖ «ចំពោះការបិទច្រកចេញចូលខេត្តព្រះសីហនុនៅបន្តអនុវត្តដដែល មិនទាន់មានគោលការណ៍ថ្មីនៅឡើយទេ។ គិតរហូតមកដល់ព្រឹកថ្ងៃទី១៤មីនានេះ ខេត្តព្រះសីហនុមានករណីវិជ្ជមាន កូវីដ១៩សរុបចំនួន១៣៣នាក់។»

លោក ឃាង ភារម្យ បានឲ្យដឹងទៀតថា ចំពោះទីតាំងដែលបានបិទដោយសារមានជាប់ពាក់ព័ន្ធនឹងអ្នកឆ្លងជំងឺកូវីដ ១៩រដ្ឋបាលខេត្តបានអនុញ្ញាតឲ្យទីតាំងចំនួន៤បើកដំណើរការឡើងវិញ។ ប៉ុន្តែត្រូវបន្តអនុវត្តវិធានការសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួន។ ចំណែកទីតាំងផ្សេងៗទៀតនៅបន្តបិទនៅឡើយ ហើយអាជ្ញាធរនឹងបន្តត្រួតពិនិត្យម៉ត់ចត់ជាទីបំផុត ហើយទីតាំងណាដែលអាចបើកឡើងវិញបានរដ្ឋបាលខេត្តនឹងអនុញ្ញាតឲ្យបើកជាបន្តបន្ទាប់ទៀត។
បន្ទាប់ពីខេត្តព្រះសីហនុបានបិទច្រកចេញចូលខេត្តរួចមកឃើញថាចំនួនឆ្លងជំងឺកូវីដ១៩ហាក់មានការថមថយចុះជាបន្តបន្ទាប់។

តាមក្រសួងសុខាភិបាលនៅថ្ងៃទី១០ខែមីនា ខេត្តព្រះសីហនុមានឆ្លងចំនួន២នាក់ក្នុងចំណោមឆ្លងសរុប៦៤នាក់។ ថ្ងៃទី១១មីនាមានឆ្លង១នាក់ក្នុងចំណោមឆ្លង៣៩នាក់។ថ្ងៃទី១២មីនាមិនមានអ្នកឆ្លងក្នុងចំណោមអ្នកឆ្លង៦០នាក់។ថ្ងៃទី១៣មីនាមានអ្នកឆ្លង១នាក់ក្នុងចំណោមអ្នកឆ្លង៣៩នាក់ និងថ្ងៃទី១៤មីនានេះមិនមានអ្នកឆ្លងថ្មីក្នុងចំណោមអ្នកឆ្លង៤១នាក់ខណៈកាលពីមុនមានឆ្លងច្រើនទី២បន្ទាប់ពីរាជធានីភ្នំពេញ។
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ