ព័ត៌មានជាតិ
នៅពេលខាងមុខ សម្ដេចតេជោ គ្រោងទៅទស្សនកិច្ចប្រទេស៤ ចិន អារ៉ាប៊ីសាអូឌីត កាតា តួកគី
តាមការគ្រោងទុក នាពេលខាងមុខនេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសជាមិត្តចំនួន៤ ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងជាមិត្តភាពជាមួយបណ្ដាប្រទេសទាំងនោះ។ ប្រទេសទាំង៤ ដែលសម្ដេចតេជោ គ្រោងទៅទស្សនកិច្ច រួមមាន ចិន អារ៉ាប៊ីសាអូឌីត កាតា និងតួកគី។

ដំណឹងនៃដំណើរទស្សនកិច្ចនេះ ត្រូវបានបង្ហើបឱ្យដឹងដោយសម្ដេចតេជោ ហ៊ុន សែន ផ្ទាល់ នៅក្នុងឱកាសដែលសម្ដេចដឹកនាំសម័យប្រជុំពេញអង្គព្រឹទ្ធសភា លើកទី២ កាលពីរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ។ ប៉ុន្តែមិនទាន់មានព័ត៌មានលម្អិតជុំវិញដំណើរទស្សនកិច្ចទាំងនេះឡើយ។
សម្ដេចតេជោ បង្ហើបឱ្យដឹងថា នៅពេលខាងមុខ សម្ដេចនឹងទៅកាន់ប្រទេសចិន និងបន្តទៅកាន់អារ៉ាប៊ីសាអូឌីត កាតា និងតួកគី។ សម្ដេចតេជោ៖ «នៅពេលខាងមុខនេះ ខ្ញុំដឹងកម្មវិធីរបស់ខ្ញុំ ទី១ គឺត្រូវធ្វើដំណើរទៅកាន់សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី២ បន្តទៅ ខ្ញុំចេញដំណើរទៅកាន់អារ៉ាប៊ីសាអូឌីត កាតា និងតួកគី»។

តែយ៉ាងណា ដំណើរទស្សនកិច្ចទៅចិនរបស់សម្ដេចតេជោ គឺត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបសម្តែងការគួរសមរបស់លោកឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា។ យោងតាមក្រសួងការបរទេស ក្នុងជំនួបកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិន បានជជែកគ្នាអំពីការត្រៀមរៀបចំដំណើរទស្សនកិច្ចផ្លូវការ នាពេលខាងមុខរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន។
ភាគីទាំងពីរ បានគូសបញ្ជាក់ពីតម្លៃនៃដំណើរទស្សនកិច្ចនេះ ថា ក្នុងគោលបំណងពង្រឹងបន្ថែមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ សំដៅឆ្ពោះទៅកាន់អនាគតរួមគ្នា ដើម្បីសន្តិភាព វិបុលភាព និងការអភិវឌ្ឍ៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ