Connect with us

ព័ត៌មានជាតិ

ធុរកិច្ចចិននៅខេត្តសៀមរាប ឈ្វេងយល់អំពីច្បាប់ប្រឆាំងអំពើពុករលួយរបស់កម្ពុជា

បានផុស

នៅ

ក្រុមហ៊ុនចិនដែលវិនិយោគនៅខេត្តសៀមរាបចំនួន ៦ ទទួលការបណ្តុះបណ្តាលផ្នែកច្បាប់ប្រឆាំងអំពើពុករលួយ និងការយល់ដឹងស៊ីជម្រៅនូវអត្ថន័យនៃទិវាជាតិ-អន្តរជាតិប្រឆាំងអំពើពុករលួយ ៩ធ្នូ។ ពិធីផ្សព្វផ្សាយច្បាប់នេះ បានធ្វើឡើងនៅអាកាសយានដ្ឋានខេត្តសៀមរាប នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការផ្សព្វផ្សាយច្បាប់នេះទៀតសោត ធ្វើឡើងក្រោយមានកិច្ចព្រមព្រៀងរវាងអង្គភាពប្រឆាំងអំពើពុករលួយនៃកម្ពុជា និងប្រធានគណៈប្រតិភូចិន លោក Wang Jianghau អនុលេខាគណៈអធិការវិន័យបក្សកុម្មុយនីស្តចិន ខេត្តយូណាន និងគណៈត្រួតពិនិត្យកិច្ចការរដ្ឋចិន ខេត្តយូណាន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើការងារប្រឆាំងអំពើពុករលួយ ពិសេសការប្ដេជ្ញាចិត្តរួមគ្នាកសាងបរិយាកាសធុរកិច្ចគ្មានអំពើពុករលួយ។

ក្រុមហ៊ុនធុរកិច្ចចិនទាំងនេះ រួមមាន៖ គណៈប្រតិភូខេត្តយូណាន ក្រុមហ៊ុន Angkor International Airport Investment ក្រុមហ៊ុន Yunnan Investment Group ក្រុមហ៊ុន Yunnan Aviation Industry Investment Group សាខាកម្ពុជា ក្រុមហ៊ុន Yunnan Construction and Investment Holding Group សាខាកម្ពុជា និងក្រុមហ៊ុនចិនមួយចំនួនទៀត។

លោក ហេង សុខឃៀង ឧបការីអង្គភាពប្រឆាំងអំពើពុករលួយ បានលើកយកមេរៀនអំពីបទល្មើសពុករលួយ និងទោស ដែលមានប្បញ្ញត្តិនៅក្នុងក្រមព្រហ្មទណ្ឌ ដែលក្នុងនេះ គឺផ្តោតទៅលើបទល្មើសស៊ីសំណូកនៃនិយោជិត (មាត្រា ២៧៨) បទសូកប៉ាន់ដល់និយោជិត (មាត្រា ២៧៩) បទវីតិក្រម (មាត្រា ៥៩២) និងទោសទណ្ឌ (មាត្រា ៥៩៣) បទស៊ីសំណូក (មាត្រា ៥៩៤) បទសូកប៉ាន់ (មាត្រា ៦០៥) និងបទល្មើសរំលោភអំណាច (មាត្រា ៣៥) ជាដើម។ ទន្ទឹមនេះ​ លោក ក៏បានបកស្រាយអំណាចស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងការរាយការណ៍អំពីអំពើពុករលួយមកកាន់អង្គភាពប្រឆាំងអំពើពុករលួយ ដោយរក្សាការណ៍សម្ងាត់របស់ប្រភពជូននិយោជក និយោជិត នៃធុរកិច្ចចិន។

លោកឧបការី ក៏បានលើកយកយុទ្ធសាស្ត្រមុខព្រួញ ៣ របស់អង្គភាពប្រឆាំងអំពើពុករលួយ គឺអប់រំ បង្ការ ទប់ស្កាត់ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងបុព្វសិទ្ធិនីតិវិធីស៊ើបអង្កេតផងដែរ។ លោក ហេង សុខឃៀង បានលើកឡើងពីការផ្តល់ជំនឿទុកចិត្តក្នុងកិច្ចសហប្រតិបត្តិការ និងការប្តេជ្ញាចិត្តរួមគ្នាប្រយុទ្ធប្រឆាំងអំពើពុករលួយក្នុងវិស័យឯកជន ធានាបាននូវសុចរិតភាព ស្អាតស្អំ ប្រកបដោយសមធម៌ យុត្តិធម៌ ស្របតាមនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

លោក Lu Wei នាយកក្រុមហ៊ុន Angkor International Investment Aiport បានសម្ដែងការចាប់អារម្មណ៍​ថា ការបកស្រាយអំពីច្បាប់ប្រឆាំងអំពើពុករលួយ នោពេលនេះ នឹងធ្វើឱ្យអ្នកធុរកិច្ច សហគ្រាសចិន កាន់តែយល់ដឹងស៊ីជម្រៅពីការប្រឆាំងអំពើពុករលួយ ដើម្បីរួមគ្នាកសាងកិច្ចសហប្រតិបត្តិការស្អាត និងមានប្រសិទ្ធភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១០ វិនាទី មុន

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពីការ “បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង”

ព័ត៌មានជាតិ២ ម៉ោង មុន

ព្រះរាជអាជ្ញាខេត្តតាកែវ ណែនាំ​មន្រ្តីនគរបាលយុត្តិធម៌​ធ្វើ​ការ​ប្រកប​ដោយការ​ទទួល​ខុស​ត្រូវខ្ពស់

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់​តំណាង​ចូល​រួម​រំលែក​ទុក្ខ​គ្រួសារ​សពដែល​មរណភាព ដោយ​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកជំនាញ និងអ្នកស្រាវជ្រាវ ស្នើ​ឱ្យ​ជំរុញ​ការលេងល្បែងប្រជាប្រិយខ្មែរ​ឱ្យ​​ផុសផុល ដើម្បី​ថែរក្សាអត្តសញ្ញាណវប្បធម៌​ជាតិ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាល​រាជធានី​ភ្នំពេញ​ណែនាំ១០ចំណុច ក្នុងពិធីបុណ្យ​ចូល​ឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ

Sokha Hotels

ព័ត៌មានពេញនិយម