Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចកំពុងស្រាវជ្រាវលើ ករណីឃាតកម្មអាករសម្លាប់បុរសម្នាក់នៅព្រែកឯង

បានផុស

នៅ

សមត្ថកិច្ចខណ្ឌច្បារអំពៅនាព្រឹកថ្ងៃទី១៤ខែមីនានេះបាននឹងកំពុងមមាញឹកដាក់ការស្រាវជ្រាវរកមុខឃាតករសម្លាប់អាករបុរសម្នាក់រួចយកសពទៅប្លុងចោលនៅវាលស្មៅត្រែងតាមបណ្តោយផ្លូវថៃហ្គឺរ៍ក្នុងភូមិតាព្រហ្មសង្កាត់ព្រែកឯងខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។
តាមប្រភពពីលោកវរសេនីយ៍ត្រីព្រហ្ម សុផលមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌច្បារអំពៅទទួលបន្ទុកព្រហ្មទណ្ឌ បានឲ្យដឹងថា កាលពីវេលាម៉ោង០៧៖២០ យប់ថ្ងៃទី១៣ខែមីនា ប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់ស្លាប់ក្នុងព្រៃត្រែងក្នុងដីឡូត៍មួយកន្លែងស្ថិតនៅភូមិតាហ្ម សង្កាត់ព្រែកឯង។

សពបុរសរងគ្រោះឈ្មោះសៅ គ្រឿន អាយុ៣៧ឆ្នាំមុខរបរមេការឡានដឹកដីស្នាក់នៅជាមួយបងប្រុសបង្កើតរស់នៅភូមិរបោះអង្កាញ់សង្កាត់ព្រែកឯងខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។
តាមការបញ្ជាក់ពីបងប្រុសជនរងគ្រោះបានឲ្យសមត្ថកិច្ចដឹងថាប្អូនប្រុសរបស់គាត់បានបាត់ខ្លួនតាំងពីវេលាម៉ោង ៥ ល្ងាច​ថ្ងៃទី១១​ខែមីនាមកម្ល៉េះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហើយសម្ភារះដែលនៅជាប់នឹងខ្លួនសពរួមមានម៉ូតូសេ១២៥សេរី២០០១ពាក់ស្លាកលេខត្បូងឃ្មុំ ១៤០៦ ទូរសព្ធ័ដៃមួយគ្រឿងគ្រឿងអលង្ការមួយចំនួននឹងថវិកា៤០០ដុល្លារ។
តាមការអះអាងពីលោក នង សុវណ្ណារត្ន័ គ្រូពេទ្យប្រចាំសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ថា សពជនរងគ្រោះគឺជាករណីឃាតកម្មប្លន់យកទ្រព្យសម្បត្តិដោយមានស្នាមអារកនិងចាក់ចំនួន៧កន្លែងលើដើមទ្រូង។
ខណះពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ក្នុងការតាមប្រម៉ាញ់ឃាតករដែលធ្វើឃាតទៅលើជនរងគ្រោះយ៉ាងសាហាវព្រៃផ្សៃបែបនេះ៕

អត្ថបទ៖នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១២ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

Sokha Hotels

ព័ត៌មានពេញនិយម