Connect with us

ព័ត៌មានជាតិ

ព្រះមន្ត្រីសង្ឃ​ក្នុងខេត្តកំពង់ចាម​ទទួលវ៉ាក់សាំង Sinopham លើកទី១ការពារជំងឺកូវីដ១៩

បានផុស

នៅ

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះសំណេះសំណាល និងពិនិត្យការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយស្ម័គ្រចិត្ត ប្រគេនព្រះមន្ត្រីសង្ឃ និងមន្ត្រីរាជការតាមមន្ទីរអង្គភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៨ ពិនិត្យសកម្មភាពការចាក់វ៉ាក់សាំង​ ប្រគេនជូនដល់ព្រះមន្ត្រីសង្ឃក្នុងខេត្តកំពង់ចាម​ ក្រោមការដឹកនាំ​ និមន្តដោយ​ ព្រះសីលសំវរ​ ប៊ត​ តាំងឆេង​ ព្រះនាគមុនីមេគណខេត្តកំពង់ចាម​ និងបាននិមន្តចូលរួមពីព្រះមន្ត្រីសង្ឃតាមបណ្តាលក្រុង-ស្រុកទាំង១០​ ដើម្បីចូលរួមក្នុងការទប់ស្កាត់​ ការការពារ​ ការឆ្លងរីករាលដាលជម្ងឺកូវីដ​១៩។

ក្នុងនោះដែរ​ ព្រះមន្ត្រីសង្ឃ​បានថ្លែងអំណរគុណសម្តេចតេជោ​ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ ដែលបានផ្តល់វ៉ាក់សាំងតាមរយៈ​ តាមរយៈឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ដកំពង់ចាម​ ដែលបានផ្តល់ការចាក់វ៉ាក់សាំង Sinopham លើកទី១ ការពារកូវីដ១៩ នៅមន្ទីរពេទ្យខេត្តកំពង់ចាម។

ឆ្លៀតឱកាសនោះដែរ​ ឯកឧត្តម អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចំណូលស្រុកមកពីប្រទេសថៃ ដែលបានយកមកធ្វើចត្តាឡីស័ក​ធ្វើយ៉ាងណាតាមដានសុខភាពជាប្រចាំ​ និងត្រូវរាយការណ៍មកសមត្ថកិច្ច​ និងក្រុ​មគ្រូពេទ្យដែលប្រចាំការនៅទីនោះ​ ខណៈ​ដែលមានការរកឃើញអ្នកវិជ្ជមានកូវីដ១៩ជាបន្តបន្ទាប់​។

ឯកឧត្តម​ អភិបាលខេត្តកំពង់ចាម​ បានបន្ថែមទៀត​ថា​ សូមស្នើសុំដល់បងប្អូនប្រជាពលរដ្ឋត្រូវអនុវត្តន៍តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលបានចាំបាច់ត្រូវរក្សាសុខភាពរបស់ខ្លួន​ និងចូលរួមអនុវត្តន៍រស់នៅតាមគន្លងថ្មី​ ដោយអនាម័យទៅតាមក្រសួងសុខាភិបាល គឺចាំបាច់បំផុតត្រូវតែបន្តអនុវត្តជាប្រចាំ ជាពិសេសអនុវត្តតាមវិធាន៣កុំ និង៣ការពារ របស់រាជរដ្ឋាភិបាល។

គូសបញ្ជាក់ផងដែរថា​ ចំពោះការចាក់វ៉ាក់ការពារជំងឺកូវីដ-១៩ ក្នុងខេត្តកំពង់ចាម សរុបមានចំនួន ០៩ទីតាំងរួមមាន៖ មន្ទីរពេទ្យខេត្តកំពង់ចាម មន្ទីរពេទ្យបង្អែកស្រុកកោះសូទិន មន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ មន្ទីរពេទ្យបង្អែកស្រុកកងមាស មន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ មន្ទីរពេទ្យបង្អែកស្រុកបាធាយ មន្ទីរពេទ្យបង្អែកស្រុកចំការលើ មន្ទីរពេទ្យបង្អែកស្រុកស្ទឹងត្រង់ និងមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ ដែលមានមន្ត្រីត្រូវមកទទួលវ៉ាក់សាំងចំនួនប្រមាណ ៣,៨៣២ នាក់៕

អត្ថបទ៖ ហុង​ ម៉េងហៀ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៧ នាទីutes មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ២ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៣ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៤ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ៤ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

Sokha Hotels

ព័ត៌មានពេញនិយម