Connect with us

ព័ត៌មានជាតិ

គ្រូពេទ្យបារាំង ផ្តល់ការវះកាត់ព្យាបាលជំងឺដុំពក ក ដុំគីស​ ក និងត្រចៀកជូនពលរដ្ឋ២១១នាក់នៅខេត្តកោះកុង

បានផុស

នៅ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសបារាំង បានសហការជាមួយគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានផ្តល់ការវះកាត់ព្យាបាលជំងឺដុំពកក ដុំគីសនៅក និងជំងឺត្រចៀកជូនពលរដ្ឋចំនួន២១១នាក់ ដោយឥតគិតថ្លៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បេសកកម្មព្យាបាលផ្នែកមនុស្សធម៌របស់ក្រុមគ្រូពេទ្យបារំាងនៅពេលនេះ ធ្វើឡើងអស់ពេល៤ថ្ងៃ ចាប់ផ្តើមនៅថ្ងៃទី២៥ ដល់ថ្ងៃទី២៨ វិច្ឆិកា ក្រោមកិច្ចសហការសម្របសម្រួលជាមួយក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកខេត្តកោះកុង។

លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានឱ្យដឹងថា ៤ថ្ងៃមកនេះ ក្រុមគ្រូពេទ្យបារាំង បានពិនិត្យពិគ្រោះជំងឺបានជិត៦០នាក់ ក្នុងនោះវះកាត់ដុំពកកចំនួន២៥នាក់ប្រកបដោយជោគជ័យ។ រីឯអ្នកជំងឺត្រចៀកវិញ ពិនិត្យព្យាបាលចំនួន៦៤នាក់ និងដាក់ឧបករណ៍ស្តាប់ជំនួយត្រចៀកចំនួន៦២នាក់។

លោកប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានចាត់ទុកសកម្មភាពមនុស្សធម៌នេះថា ជាកិច្ចសហការជិតស្និតបំផុតចំពោះការទំនាក់ទំនងរវាងមន្ទីរពេទ្យ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់បារាំង ខណៈពួកគាត់តែងធ្វើសកម្មភាពពិនិត្យព្យាបាលជំងឺខាងលើជារៀងរាល់ឆ្នាំ។ ទន្ទឹមនោះ លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ក៏អំពាវនាវដល់ប្រជាពលរដ្ឋមានជំងឺដុំគីសនៅក ដុំពកក ឬត្រចៀក សូមប្រញាប់មកពិនិត្យជំងឺឱ្យបានទៀងទាន់ពេលវេលាជាមួយគ្រូពេទ្យជំនាញ ដើម្បីព្យាបាលឆាប់ជាសះស្បើយ។ អត្រាជំងឺទាំង៣ប្រភេទនេះ តែងកើនឡើងជារៀងរាល់ឆ្នាំផងដែរ ដូច្នេះទាមទារឱ្យមានការយកចិត្តទុកដាក់ថែទាំសុខភាព។

លោក ហឹម យេន មកពីឃុំថ្មស ស្រុកបូទុមសាគរ មានជំងឺពកក និងត្រចៀក និងអ្នកស្រី កាន់ ឡឹក មានជំងឺពកក ជាពលរដ្ឋនៅសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ បានរៀបរាប់ថា ជំងឺដុំពកក ធ្វើឱ្យពួកគាត់កើតទុក្ខក្នុងខ្លួនណាស់ក្តៅ ហត់ និងគ្មានកម្លាំងកំហែងអ្វីទេ។ បន្ទាប់ពីដឹងថា មានគ្រូពេទ្យបារាំងមកពិនិត្យព្យាបាលវះកាត់ដោយឥតគិតថ្លៃ ទើបប្រញាប់មកទទួលសេវាដោយឥតរុញរាលនោះទេ។

តំណាងប្រជាពលរដ្ឋ ក៏សូមថ្លែងអំណអរគុណយ៉ាងជ្រោលជ្រៅជូនដល់គ្រូពេទ្យខេត្តកោះកុង និងគ្រូពេទ្យបារាំង ដែលធ្វើឱ្យទុក្ខលំបាកក្នុងរូបរាងកាយបស់ពួកគាត់ប្រែមកជាធូរស្រាលឡើងវិញ តាមរយៈព្យាបាលវះកាត់ដុំពកក និងបញ្ហាជំងឺត្រចៀកនេះ។​ នេះក្រុមទី២ហើយនៃក្រុមគ្រូពេទ្យបារាំង ដែលធ្វើសកម្មភាពផ្នែកមនុស្សធម៌ព្យាបាលជំងឺដោយឥតគិតថ្លៃនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ដើម្បីលើកកម្ពស់សុខុមាលភាពជូនប្រជាពលរដ្ឋគ្រប់វណ្ណៈដោយគ្មានការប្រកាន់និន្នការនយោបាយអ្វីទេ៕

អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

​អ្នក​មានសមានចិត្ត​​នឹង​លោក Yoon ចេញតវ៉ា និង​ហាក់​ជូនដំណើរ​ ​​ក្រោមដំណក់​ទឹកភ្លៀង​

ព័ត៌មានជាតិ១៨ នាទីutes មុន

ស្វែង​យល់​ពី​លក្ខណៈ​ភូមិសាស្ត្រ​ តំបន់​ឆ្នេរសមុទ្រ​​​ប្រទេស​​កម្ពុជា

ក្រុងសៀមរាប
ព័ត៌មានជាតិ៤២ នាទីutes មុន

ការរៀបចំតុបតែងកែលម្អសោភ័ណភាព និងកន្លែងកម្សាន្តទាំងក្នុងតំបន់អង្គរ និងក្រុងសៀមរាប សម្រេចបានជាង៨០%

ព័ត៌មានអន្ដរជាតិ៤៥ នាទីutes មុន

មានការ​ប្រឆាំង​ មីន​ អ៊ុងឡាំង ដែលចូលរួម​កិច្ច​ប្រជុំ​ថ្នាក់តំបន់​លើ​កដំបូង​នៅ​បាងកក​

ព័ត៌មានជាតិ៥១ នាទីutes មុន

លោក សុខ សប្បាយណា៖ អង្គសង្ក្រាន្ត ផ្ដល់ឱកាសឱ្យយុវជនខ្មែរមកពីគ្រប់ទិសទី បានលើកស្ទួយវប្បធម៌ អរិយធម៌រួមគ្នា

Sokha Hotels

ព័ត៌មានពេញនិយម