Connect with us

ព័ត៌មានជាតិ

ប.ស.ស បង្ហាញពីភាពមិនប្រក្រតីអ្វីខ្លះដែលសមាជិក និងមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស អាចប្ដឹងមកក្រសួងការងារ?

បានផុស

នៅ

បេឡា​ជាតិ​សន្តិសុខ​សង្គម​(​ប​.​ស​.​ស​.)​ បានបង្ហាញ​ពី​ភាព​មិន​ប្រក្រតី​អ្វីខ្លះ​ដែល​សមាជិក ប​.​ស​.​ស និង​មូលដ្ឋាន​សុខាភិបាល​ដៃគូ ប​.​ស​.​ស​. អាច​ប្ដឹង​តាមរយៈ​ប្រអប់​អនាមិក​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ?។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បេឡា​ជាតិ​សន្តិសុខ​សង្គម​បាន​ពន្យល់​ថា ចំពោះ​សមាជិក ប​.​ស​.​ស​. អាច​ប្ដឹង​តាម​ប្រអប់​អនាមិក​របស់​ក្រសួង​ការងារ​មានដូចជា​ករណី​តម្រូវឱ្យ​បង់​តម្លៃ​សេវា​បន្ថែម​លើ​ការ​ព្យាបាល​ដែល​ជាក់ស្ដែង​ជា​បន្ទុក​របស់​ ប​.​ស​.​ស​. ការ​ទារ​សគុណ​ពី​សមាជិក ​ប​.​ស​.​ស​. ចំពោះ​ការប្រើប្រាស់​ប័ណ្ណ​សមាជិក​ ប​.​ស​.​ស ដោយ​មន្ត្រី​ ឬ​បុគ្គលិក​ ប​.​ស​.​ស​.​ ឬ​បុគ្គលិក​មូលដ្ឋាន​សុខាភិបាល​ដៃគូ​ ប​.​ស​.​ស​.​។

ការ​មិន​ទទួល​បាន​ឱសថ​មិន​គ្រប់​ចំនួន​តាម​វេជ្ជបញ្ជា ការ​បើក​ឱសថ​ឱ្យ​សមាជិក​ ប​.​ស​.​ស​.​ដោយ​មិន​ឆ្លងកាត់​ការ​ពិគ្រោះ​ជំងឺ ការ​មិន​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​របស់​រាជរដ្ឋាភិបាល​រៀងរាល់​ពេល​ពិនិត្យ​ផ្ទៃពោះ​ ឬ​ពេល​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​ដល់​កូន ការ​មិនបាន​ទៅ​ប្រើប្រាស់​សេវា​សុខាភិបាល​នៅ​មូលដ្ឋាន​ជា​ដៃ​គូ ប​.​ស​.​ស​.​ ប៉ុន្តែ​បែរជា​មាន​ទិន្នន័យ​ប្រើប្រាស់​សេវា​នៅក្នុង​ប្រព័ន្ធ​ ប​.​ស​.​ស​. ករណី​សង្ស័យ​អំពី​ការ​ឃុបឃិត​គ្នា​រវាង​បុគ្គលិក​សុខាភិបាល​ និង​សមាជិក​ ប​.​ស​.​ស​. ដែល​រៀបចំ​ឯកសារ​មិន​ពិត​ក្នុង​គោលបំណង​កេង​ចំណេញ​អត្ថប្រយោជន៍​ណាមួយ​របស់​ ប​.​ស​.​ស។

បេឡា​ជាតិ​សន្តិសុខ​សង្គម បាន​បន្ត​ទៀត​ថា​ រីឯ​ដៃគូ​សុខាភិបាល​របស់​ ប​.​ស​.​ស​. អាច​ប្តឹង​មក​ក្រសួង​ការងារ​បាន​ដូចជា​ ការ​ទូទាត់​ចំណាយ​ព្យាបាល​សុខាភិបាល​របស់ ​ប​.​ស​.​ស​.​ ទៅកាន់​សុខាភិបាល​ដៃគូ ប​.​ស​.​ស​. មាន​ភាពយឺតយ៉ាវ ការ​ទារ​សគុណ​ពី​មន្ត្រី​ ឬ​បុគ្គលិក ប​.​ស​.​ស​. ការ​តម្រូវ​ឱ្យ​មាន​ឯកសារ​ខុស​ប្រក្រតី​ក្នុង​ការ​ស្នើសុំ​ទូទាត់​ចំណាយ​ដែល​ទិន្នន័យ​ដែល​បានបង្ហាញ​ខាងលើនេះ​ជា​ធាតុ​ផ្សំ​ នៃ​បទល្មើស​អំពើពុករលួយ។

បេឡា​ជាតិ​សន្តិសុខ​សង្គម​ សូម​អំពាវនាវ​ឱ្យ​មាន​ការ​ចូលរួម​ទាំងអស់​គ្នា​ ដើម្បី​កែលម្អ​ និង​ពង្រឹង​ប្រសិទ្ធភាព​ នៃ​ការ​ផ្តល់​សេវា ​ប​.​ស​.​ស និង​លើកកម្ពស់​ នៃ​ការ​ផ្តល់​សេវា​នៅ​តាម​មូលដ្ឋាន​សេវា​សុខាភិបាល​ដៃគូ​ ប​.​ស​.​ស ដើម្បី​តម្លាភាព គណនេយ្យ​ភាព និង​និរន្តរភាព​ នៃ​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​ដែល​ជា​ឧត្ដម​ប្រយោជន៍​រួម​ទាំងអស់គ្នា៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១០ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម