ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃឡាវស្នើសុំបទពិសោធរៀបចំរចនាសម្ព័ន្ធរដ្ឋបាលឃុំ-សង្កាត់ពីកម្ពុជា
ក្រសួងមហាផ្ទៃឡាវស្នើសុំកម្ពុជាផ្លាស់ប្ដូរបទពិសោធអំពីការរៀបចំរចនាសម្ព័ន្ធដឹកនាំថ្នាក់មូលដ្ឋាន ពិសេសនៅរដ្ឋបាល ឃុំ-សង្កាត់ ពីក្រសួងមហាផ្ទៃកម្ពុជា។

ការស្នើសុំនេះ ត្រូវបានលើកឡើងដោយអនុរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃឡាវ លោកស្រី លីវង្ស ឡាវលី នៅក្នុងជំនួបជាមួយលោក ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃកម្ពុជា កាលពីនារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្នុងនាមលោកប្រមុខក្រសួងមហាផ្ទៃ, លោក ម៉ៅ ច័ន្ទតារា បានបង្ហាញការគាំទ្រចំពោះគំនិតផ្ដើមរបស់អនុរដ្ឋមន្រ្តីឡាវ និងបានបន្តលើកឡើងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរជារួម និងដោយឡែករវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងមហាផ្ទៃឡាវ។

លោកស្រីអនុរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះលោករដ្ឋលេខាធិការប្រចាំការ ដែលអនុញ្ញាតឱ្យលោកស្រី និងសហការី ចូលជួបពិភាក្សាការងារ ផ្លាស់ប្តូរនូវបទពិសោធថ្មីៗបេលនេះ។ លោកស្រី បានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលយកចិត្ដទុកដាក់ និងគាំទ្រក្នុងការដឹកនាំរបស់រដ្ឋបាលថ្នាក់ក្រោមជាតិឱ្យមានការអភិវឌ្ឍរីកចម្រើន៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ