Connect with us

ព័ត៌មានជាតិ

ទីតាំងលំហែកាយដ៏ស្រស់ត្រកាល​ លាក់ខ្លួនកណ្តាល​​ជ្រលងបុព្វតា កំពុងទាក់ទាញទេសចរ​ទៅ​កម្សាន្ត

បានផុស

នៅ

តំបន់ទេសចរណ៍បែបធម្មជាតិមួយកន្លែង ដែលបានលាក់ខ្លួនជាយូរមកហើយនៅក្នុងព្រៃភ្នំជ្រលងបុព្វតា ឥឡូវកំពុងបង្ហាញខ្លួននិងចាប់ផ្ដើមទាក់ទាញក្រសែភ្នែកភ្ញៀវទេសចរណ៍ ឱ្យទៅ​កម្សាន្ត​ដោយសារតែសម្រស់ធម្មជាតិ ជ្រលងទឹកហូរកាត់ថ្មដា និងខ្យល់អាកាសដ៏បរិសុទ្ធនៅក្នុងតំបន់ព្រៃភ្នំ។

បើយើងធ្វើដំណើរតាមផ្លូវជាតិលេខ ៥៧ ចេញពីទីរួមខេត្តបាត់ដំបង ឆ្ពោះទៅទិសខាងលិច ហើយបត់ឆ្វេងត្រង់រង្វង់មូលភ្ជាវ ទៅកាន់ទឹកដីស្រុកសំឡូត ហើយបត់ចូលតាមច្រកវត្តស្វាយ បើគិតជាចម្ងាយមានប្រវែងប្រមាណ ៨០ គីឡូម៉ែត្រ ពីក្រុង​បាត់ដំបងនោះ គេនឹងទៅដល់តំបន់រមណីយដ្ឋានមួយកន្លែងដែលមានទំនប់បង្ហៀរទឹក និងទឹកស្ទឹងដែលហូរកាត់ជ្រលង​ថ្មដា បង្កើតទៅជាទេសភាពបែបធម្មជាតិយ៉ាងល្អប្រណិត ដែលទីតាំងនោះមានឈ្មោះថាទំនប់បង្ហៀរស្ទឹងក្រញូង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំបន់រមណីយដ្ឋានដែលលាក់ខ្លួននៅក្នុងជ្រលងបុព្វតាជាយូរមកហើយនេះ គឺស្ថិតក្នុងភូមិតាសាញជើង ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង ដែលបច្ចុប្បន្ននៅទីនោះព្រះសង្ឃដែលគង់នៅវត្តស្ទឹងក្រញូង បានកសាងនូវទំនប់បង្ហៀរនេះឡើង បានក្លាយទៅជារមណីយដ្ឋានដ៏ស្រស់ត្រកាល នៅពេលដែលមានទឹកហូរកាត់ម្ដងៗ ហើយនៅក្បែរព្រៃភ្នំនោះដែរក៏មានការបង្កើតជាខ្ចុះ និងអាហារដ្ឋានដោយមានលក់ចំណីអាហារភេសជ្ជៈគ្រប់ប្រភេទជាតម្រូវការរបស់ភ្ញៀវទេសចរណ៍ដែលទៅកំសាន្តនៅទីនោះ។

លោក មុត សំណាង ជាប្រជាពលរដ្ឋរស់នៅខេត្តបាត់ដំបង ដែលបាននាំក្រុមគ្រួសារទៅកម្សាន្ត​បាន​រៀបរាប់ថា នេះជាលើកទីមួយហើយ ដែលលោកបាននាំក្រុមគ្រួសារទៅកម្សាន្ត​តំបន់ទេសចរ​ណ៍បែបធម្មជាតិនេះ ដែលលោក​មើលឃើញ​ថា​គឺពិតជាស្រស់ស្អាតមែន ដោយសារតែមានតំបន់រមណីយដ្ឋាន អាហារដ្ឋាន ទំនប់បង្ហៀរ សម្រស់ព្រៃភ្នំ និងទឹកហូរខ្មួលខ្មាញ់កាត់ដុំសិលា ជាការទាក់ទាញក្រសែភ្នែកឲ្យមើលទៅកាន់តែស្រស់ស្អាតឡើង។

លោកបានបន្ថែមថា ចម្ងាយប៉ុណ្ណឹងមិនឆ្ងាយប៉ុន្មានទេ ដូច្នេះគួរតែពលរដ្ឋទៅកម្សាន្ត​ឱ្យបានច្រើនកុះករ ពិសេសនៅរៀងរាល់ថ្ងៃសៅរ៍ អាទិត្យ ចុងសប្តាហ៍ និងថ្ងៃបុណ្យទានជាដើម ដើម្បីឲ្យអារម្មណ៍បានស្រស់ស្រាយនិងបន្ធូរភាពតានតឹងនៅក្នុងចិត្ត ដែលទីតាំងនេះគឺជារមណីយដ្ឋានធម្មជាតិមួយនៅក្នុងរមណីយដ្ឋានដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងខេត្តបាត់ដំបង៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ នាទីute មុន

ប្រមុខការពារជាតិកម្ពុជា បង្ហាញសុទិដ្ឋិនិយមលើកិច្ចសហប្រតិបត្តិការជាមួយអាមេរិក ថា នឹងត្រូវបានពង្រឹងឡើងវិញ

ជីវិតកម្សាន្ដ៥ នាទីutes មុន

ក្រោយរឿងអាស្រូវហាក់ស្ងប់ Thùy Tiên លេចមុខធ្វើសកម្មភាពសប្បុរសធម៌ជាថ្មី

ព័ត៌មានជាតិ៩ នាទីutes មុន

សិស្សានុសិស្ស ២៧៨នាក់ បានចូលរួមប្រកួតសំណេរ នៅវិទ្យាល័យព្រែកលៀប អបអរសង្ក្រាន្តឆ្នាំថ្មី

ព័ត៌មានជាតិ៩ នាទីutes មុន

សម្ដេចធិបតី ឱ្យបណ្តុះមនសិការ«ខ្មែរស្រឡាញ់ខ្មែរ ខ្មែរប្រើប្រាស់ផលិតផលខ្មែរ ជាមោទនភាពជាតិខ្មែរ»

ព័ត៌មានជាតិ១១ នាទីutes មុន

ចូលឆ្នាំថ្មីឆ្នាំនេះ អភិបាលខេត្តកំពង់ចាម គ្រោងបំពាក់ប្រព័ន្ធ Free WiFi ឱ្យអ្នកមកលេងកម្សាន្តនៅខេត្តបានប្រើប្រាស់ដោយសេរី

Sokha Hotels

ព័ត៌មានពេញនិយម