Connect with us

ព័ត៌មានជាតិ

ទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរ​​ ៩ ​​ចំណុច​ត្រូវ​បាន​​ពលរដ្ឋ​ភូមិ​ហាន់ជ័យលើ ស្នើសុំកិច្ចអន្តរាគមន៍​​បន្ទាន់

បានផុស

នៅ

ប្រជាពលរដ្ឋនៅភូមិហាន់ជ័យលើ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ​ បានលើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរនានាចំនួន ៩ ចំណុច ដែលជាបញ្ហាប្រឈមដ៏សំខាន់នៅក្នុងមូលដ្ឋាន ដូចជា៖ ទី១- ខ្វះអគារសិក្សាបឋមសិក្សា ២- កំលាំងសន្តិសុខបញ្ជាចរាចរពេលសិស្សចូលរៀន និងចេញពីរៀន ៣- ទប់ស្កាត់បទល្មើសនេសាទពេលទឹកហូរចេញពីព្រែក ៤- ល្បែងអនឡាញ ៥- ផ្លូវលំធ្វើដំណើរ ៦- បូមខ្សាច់ស្រុតដី ៧- ផ្លូវបេតុងមាត់ទន្លេ ៨- រថយន្តធំៗធ្វើដំណើរពេលយប់បើកភ្លើងហ្វាបង្កភាពពិបាកដល់ប្រជាពលរដ្ឋធ្វើដំណើតតាមដងផ្លូវ សុំ​ឲ្យ​មានភ្លើងបំភ្លឺតាមដងផ្លូវ និងទី ៩- ប័ណ្ណជនមានពិការភាព មិនទទួលបានអត្ថប្រយោជន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះ គឺធ្វើឡើងខណៈដែលរដ្ឋបាលខេត្តក្រចេះបានបើកវេទិការសាធារណៈ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នាព្រឹកនេះ ដោយមានវត្តមានលោក ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឆ្លូង និងលោក ភឹម ភីរ៉ា អភិបាលរងខេត្ត តំណាងលោក វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញជាអធិបតីភាព។

ជាការឆ្លើយតប លោក ជុំ កុសល ប្រធានក្រុមការងារបានដោះស្រាយភ្លាមៗ និងដាក់ផែនការសិក្សាដោះស្រាយតាម​សំណូមពរ​ទាំង ៩ ចំណុច ក្នុងនោះទី១- ទាក់ទង​ការ​ខ្វះខាត​អគារ​បឋមសិក្សា នឹង​ចុះ​សិក្សា​វរៀបចំ ២- នឹង​រៀបចំ​ឲ្យ​មាន​​កំលាំងសន្តិសុខបញ្ជាចរាចរពេលសិស្សចូលរៀន និងចេញពីរៀន បើនៅតែមិនមានកំលាំងសមត្ថកិច្ចបញ្ជាចរាចរទេ លោក​បាន​ឲ្យ​ទំនាក់ទំនងទៅលោកអធិការ តាមរយៈលេខទូរសព្ទ៌ 031 599 9991 ទី៣- ពាក់ព័ន្ធ​ការ​ទប់ស្កាត់បទល្មើស​នេសាទពេលទឹកហូរចេញពីព្រែក អាចនឹងមានឆក់ល្វែងខ្វះ ដោយ​លោក​បាន​ណែនាំ​ឲ្យ​កម្លាំងប៉ុស្តិ៍ និងអធិការស្រុក​ចុះ​ពិនិត្យបន្ថែម ៤- លោក​នឹង​ស្នើរដ្ឋបាលបុស្តិ៍បន្តធ្វើកិច្ចសន្យា ជាមួយហាងកាហ្វេទាំងអស់ពាក់ព័ន្ធល្បែង​អនឡាញ ៥- ការ​ស្ថាបនា​ផ្លូវ​បានដាក់ដេញថ្លៃរួចហើយ នឹង​មានការស្ថាបនាក្នុងពេលឆាប់ៗខាងមុខនេះ ៦- ទាក់ទង​ការ​បូមខ្សាច់​ នឹង​ស្នើមេប៉ុស្តិ៍ជួយតាមដាន បើ​អាជ្ញាប័ណ្ណបូមខ្សាច់អស់សុពលភាពនឹងចាត់វិធានការ ៧- ពាក់ព័ន្ធ​ការ​ស្ថាបនា​ផ្លូវ​តាម​មាត់ទន្លេ ស្ថិតក្រៅផែនការអភិវឌ្ឍន៍ឃុំ ៨- សំណូមពរ​បំពាក់ភ្លើង​បំភ្លឺ​តាម​ដង​ផ្លូវ នឹងដាក់ចូលក្នុងគម្រោង និង​ទី៩- ប័ណ្ណមានពិការភាព ហើយមានប័ណ្ណក្រីក្រទៀតទើបទទួលប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម