ព័ត៌មានជាតិ
មន្ទីរធម្មការសាសនាខេត្តត្បូងឃ្មុំ បំភ្លឺពាក់ព័ន្ធនឹងករណី ភិក្ខុសង្ឃវត្តគិរីទក្ខិណារាម ប្រើអំពើហិង្សាលើ សាមណេរមួយអង្គ
មន្ទីរធម្មការនិងសាសនាខេត្តត្បូងឃ្មុំ នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចេញសេចក្តីបំភ្លឺព័ត៌មានពាក់ព័ន្ធនឹងភិក្ខុសង្ឃមួយអង្គ បានប្រើប្រាស់អំពើហិង្សាលើសាមណេរ ដែលគង់នៅវត្តគិរីទក្ខិណារាម ហៅ “វត្តក្បាលបឹងសេះ” កាលពីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្រោយពីទទួលបានព័ត៌មានភ្លាម មន្ទីរធម្មការនិងសាសនាខេត្តត្បូងឃ្មុំ បានសហការជាមួយ ព្រះមន្ត្រីសង្ឃសាលាអនុគណស្រុកត្បូងឃ្មុំ ចុះស្រាវជ្រាវនិងស៊ើបអង្កេតដោយរកឃើញថា ភិក្ខុសង្ឃព្រះនាម យាន ធាវី ពិតជាបានវាយសាមណេរព្រះនាម ប៉ាវ សីហា ពិតប្រាកដមែន ហើយការវាយនេះគឺ គ្រាន់តែចង់អប់រំទូន្មានតែប៉ុណ្ណោះមិនបង្កអ្វីធ្ងន់ធ្ងរឡើយ។

ក្នុងនោះព្រះចៅអធិការវត្តព្រះនាម ស៊ុម ភក្តី បានបញ្ជាក់ថា ការវាយនេះគឺ គ្រាន់តែចង់អប់រំទូន្មានតែប៉ុណ្ណោះ ដូច្នេះអាត្មាភាព ស្នើសុំបិណ្ឌបាត ដល់ម្ចាស់គណនីហ្វេសបុកឈ្មោះ “ឌីជេខេអេច” និងញាតិញោមអ្នកសារព័ត៌មាន ព្រមទាំងសាធារណជន សូមមេត្តា លុបវិដេអូចេញពីគណនី និងសូមបញ្ឈប់ធ្វើការ Post Share Comments បន្តទៀត។
ចំណែកភិក្ខុសង្ឃយាន ធាវី បានធ្វើការបំភ្លឺចំពោះសកម្មភាពរបស់ព្រះអង្គ និងបានធ្វើការសុំអភ័យទោស និងសុំទោស ដល់ព្រះមន្ត្រីសង្ឃ ព្រមទាំងញាតិញោមសាធារណជនទាំងអស់ ហើយបានសន្យាថា ចាប់ពីពេលនេះទៅ ឈប់អប់រំភិក្ខុសាមណេតាមរយៈការធ្វើអំពើហិង្សាទៀតហើយ។ ចំពោះបណ្ដាញសង្គមដែលលើកឡើងថា ឆាន់ស្រាហើយទៅវាយលោកនោះ មិនពិតនោះទេ បើមានករណីនេះមែន អាត្មាភាព សូមទទួលខុសត្រូវចំពោះមុខច្បាប់។ រីឯ សាមណេរ ប៉ាវ សីហា ក៏បានបញ្ជាក់ផងដែរថា ក្នុងករណីនេះ អាត្មាភាពក៏មានចំណុចខុសឆ្គងដែរ។ ដូច្នេះអាត្មាភាពសូមបញ្ចប់រឿងត្រឹមនេះ និងមិនមានការប្ដឹង ឬ ទាមទារសំណងអ្វីឡើយ។
សូមបញ្ជាក់ថា មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តត្បូងឃ្មុំ ក៏បានចុះស្រាវជ្រាវ និងពិនិត្យស្នាមរបួស ព្រមទាំងបានពិនិត្យទឹកនោមរកសារធាតុញៀន លើភិក្ខុយាន ធាវី ផងដែរជាលទ្ធផល ពុំមានផ្ទុកសារធាតុញៀននោះឡើយ៕
កែសម្រួលដោយ ៖ នាគព័ន្ធ


-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?