ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ លើកទឹកចិត្តគ្រូ និងមាតាបិតាជំរុញសិស្ស និងកូនៗ ខិតខំសិក្សាបន្តទៀតដើម្បីក្លាយជាសិស្សឆ្នើម
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ អ្នកអាណាព្យាបាល មាតាបិតា ជួយជំរុញឱ្យកូនៗ និងសិស្សានុសិស្សខិតខំរៀនសូត្របន្ថែមទៀតដើម្បីទទួលបានលទ្ធផលល្អប្រសើរ និងក្លាយជាសិស្សឆ្នើម។

នៅក្នុងពិធីប្រគល់ពានរង្វាន់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រាប់ជ័យលាភីសិស្សឆ្នើមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលពីថ្ងៃទី២៨វិច្ឆិកា លោកឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា «ប្រសិនបើមិនមានគ្រូល្អទេ មិនមានសិស្សពូកែដែរ ហើយលទ្ធផលដ៏ត្រចះត្រចង់នេះ មិនអាចសម្រេចបានឡើយបើមិនមានការប្តេជ្ញាចិត្តខិតខំរៀនសូត្ររបស់សិស្សផ្ទាល់ ការគាំទ្រពីមាតាបិតា អ្នកអាណាព្យាលបាល និងការគាំទ្ររបស់សាលារៀននាយកសាលា គណៈគ្រប់គ្រងដែលដើរតួនាទីដ៏សំខាន់ក្នុងការបង្កើតបរិយាកាសឱ្យគ្រូបានបញ្ចេញសមត្ថភាពបង្រៀន និងផ្តល់ឱកាសឱ្យក្មួយៗយុវសិស្សខិតខំរៀនសូត្រអស់ពីសមត្ថភាព»។

លោកឧបនាយករដ្ឋមន្ត្រីបានកោតសសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគំនិតផ្តួចផ្តើម និងការរៀបចំឱ្យមាននូវការប្រឡងសិស្សឆ្នើមថ្នាក់ទី១០ នេះឡើងរបស់លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមចំណែកជាមួយក្រសួងអប់រំ យុវជន និងកីឡា
ក្នុងបុព្វហេតុលើកកម្ពស់ការអប់រំនៅកម្ពុជាដោយបន្តអនុវត្តកំណែទម្រង់វិស័យអប់រំឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់
ឆ្លើយតបនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលមុំទី១ ផ្តោតលើការអភិវឌ្ឍធនធានមនុស្ស និងមុំទី៥
ផ្តោតលើកកម្ពស់ការអប់រំបច្ចេកវិទ្យាឌីជីថល។

លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ក៏បានកោតសរសើរដល់ក្រុមការងារដែលបានយកចិត្តទុកដាក់រៀបចំការប្រឡងនេះដោយជោគជ័យ ជាពិសេសបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់លោកបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា ដែលបានចេញវិញ្ញាសាប្រឡងដោយផ្ទាល់ និងចូលរួមអបអរសាទរដល់សិស្សជ័យលាភីទាំង២៥រូប ក្នុងការប្រឡងសិស្សឆ្នើមថ្នាក់ទី១០ សម្រាប់ឆ្នាំដំបូងនេះ។

លោក កើត រិទ្ធ បានបញ្ជាក់ថា ការប្រឡងនេះមានគោលដៅសំខាន់ពីរ ទី១គឺលើកទឹកចិត្តដល់ប្អូនៗ ដែលមានសមត្ថភាពខ្ពស់ដើម្បីទទួលបាននូវរង្វាន់តបស្នងចំពោះការខិតខំរៀនសូត្រកន្លងមក ទី២គឺដើម្បីជំរុញលើកទឹកចិត្តឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រចាប់ពីឥលូវមិនចាំបាច់ទាល់តែជិតដល់ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនោះទេ៕
អត្ថបទ៖ សំអឿន



-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?