ព័ត៌មានជាតិ
គួរឲ្យស្តាយ ព្រឹត្តិការណ៍ធំពីរគ្រោងធ្វើនៅចុងឆ្នាំនេះ ត្រូវបានលើកពេល
ព្រឹត្តិការណ៍ធំពីរត្រៀមរៀបចំនៅចុងឆ្នាំ ២០២០ នេះ ត្រូវបានប្រកាសលើកពេល ដោយសារស្ថានភាពវិបត្តិកូវីដនៅបន្តអូសបន្លាយ។
ពិធីបុណ្យសមុទ្រលើកទី ៩ ដែលគ្រោងរៀបចំឡើងនៅខេត្តព្រះសីហនុនាខែធ្នូ ឆ្នាំ២០២០ ត្រូវប្រកាសលើកពេលទៅធ្វើនៅឆ្នាំក្រោយវិញ។
ការលើកពេលកម្មវិធីដែលទាក់ទាញមនុស្សរាប់ម៉ឺននាក់ចូលរួម ត្រូវបានក្រសួងទេសចរណ៍បារម្ភពីស្ថានភាពជំងឺកូវីដ-១៩ ដែលពុំទាន់បង្ហាញសញ្ញាធូរស្រាលនៅឡើយ។
ពិធីបុណ្យសមុទ្ររៀបចំឡើងជារៀងរាល់ឆ្នាំ ដោយផ្លាស់វេនគ្នាខេត្តជាប់សមុទ្រទាំងបួន មានកោះកុង ព្រះសីហនុ កំពត និងកែប។ ព្រឹត្តិការណ៍នេះ មានការចូលរួមពីអង្គការឆ្នេរសមុទ្រអន្តរជាតិ និងប្រទេសមួយចំនួនពីតំបន់អាស៊ាន និងអាស៊ីផងដែរ។
ដោយឡែកព្រឹត្តិការណ៍ដ៏សំខាន់មួយទៀត គឺការបើកការដ្ឋានការសាងសង់ផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប គ្រោងធ្វើនៅពាក់កណ្តាលខែវិច្ឆិកានេះ ដោយមានវត្តមានសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្ទាប់ពីអន្តរក្រសួងបានសិក្សា ពិនិត្យ និងកំណត់ទីតាំងសម្រាប់ការសាងសង់ចប់រួចរាល់។
ការពន្យារនេះ គឺដោយសារតែសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ត្រូវធ្វើចត្តាលីស័ក រយៈពេល១៤ថ្ងៃ ក្រោយសម្តេច និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត បានជួបជាមួយរដ្ឋមន្រ្តីការបរទេសរបស់ប្រទេសហុងគ្រី ហើយរដ្ឋមន្រ្តីការបរទេសរូបនោះឆ្លងជំងឺកូវីដ ១៩។
នៅលើផេកហ្វេសបុកសម្តេចតេជោ បានប្រកាសលើកពេលថ្ងៃបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែនៅខេត្តសៀមរាប ដែលគ្រោងធ្វើនៅថ្ងៃ ១៦ វិច្ឆិកា២០២០ ទៅពេលក្រោយវិញ៕
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ