Connect with us

ព័ត៌មានជាតិ

ទីផ្សារស្វាយខុសរដូវ នៅស្រុកជាំក្សាន្ត ហាក់កើនឡើងជាងឆ្នាំមុន   

បានផុស

នៅ

កសិករដាំស្វាយខុសរដូវ នៅឃុំស្រែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានសម្តែងការសប្បាយរីករាយ ខណៈទីផ្សារស្វាយខុសរដូវបានហក់ឡើងថ្លៃជាងឆ្នាំមុន ដោយសារតែមានទីផ្សារក្នុងស្រុកផង និងក្រៅស្រុកផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្ចាស់ចម្ការឈ្មោះ ជា ម៉ាប់ រស់នៅភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានឲ្យដឹងនៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា  មកទល់ពេលនេះ ផ្លែស្វាយខុសរដូវ រៀងខ្សត់ស្ទើលែងមាន ប៉ុន្តែបានថ្លៃជាងឆ្នាំមុន ហើយក្រុមឈ្មួញបានចុះប្រមូលទិញដើម្បីនាំចេញទៅប្រទេសថៃ និងខ្លះទៀតនាំចេញទៅខេត្តសៀមរាប។ លោកបន្តថា ឆ្នាំមុន ស្វាយខុសរដូវ ១គីឡូក្រាម បានតម្លៃ១,២០០រៀល ឥឡូវបាន២,០០០រៀល ធ្វើឲ្យគាត់មានក្តីសង្ឃឹម នឹងអាចទូទាត់ថ្លៃកម្មករនិងចាយវាយផ្សេងៗបានខ្លះ ដោយប្រមូលលក់ម្តងអាចបាន ១០លាន ទៅ១៥លានរៀល។

 ជាមួយគ្នានេះ អាជ្ញាធរឃុំស្រអែមបានឲ្យដឹងថា អាជ្ញាធរហាក់ពុំមានការបារម្ភចំពោះបញ្ហាអាកាសធាតុក្នុងការធ្វើឱ្យប៉ះពាល់ដល់ដំណើរការផលិតស្វាយខុសរដូវប៉ុន្មាននោះទេ គឺជាពេលវេលាល្អ តែប្រសិនបើពេលខាងមុខមានភ្លៀងធ្លាក់ខ្លាំងពេក គឺអាចប៉ះពាល់ខ្លះៗ ដោយសារកសិករត្រូវចំណាយថ្លៃដើមខ្ពស់ជាងមុន។

ជុំវិញស្ថានភាពទីផ្សារផ្លែស្វាយវិញត្រូវបាន លោក លី សុផល ដែលជាអ្នកប្រមូលទិញផ្លែស្វាយម្នាក់បានឱ្យដឹងថា បច្ចុប្បន្នផ្លែស្វាយមានតម្លៃ១,២០០រៀល ក្នុង១គីឡូក្រាម។ បើតាមឈ្មួញរូបនេះ ទោះបីបច្ចុប្បន្នស្វាយតាមរដូវហាក់ខ្សត់បន្តិចមែន ប៉ុន្តែសកម្មភាពនៅតាមរោងចក្រកែច្នៃនៅតែទិញបានក្នុង១ថ្ងៃចាប់ពី១០ ទៅ២០តោន ជាប់ជាប្រចាំ។

ទីផ្សារស្វាយតែងឡើងថ្លៃពីជាង ១ពាន់រៀល ដល់ជាង ២ពាន់រៀលក្នុង១គីឡូក្រាម ចាប់ពីចន្លោះ ខែមិថុនា រហូតដល់ខែវិច្ឆិកា ខណៈការផលិតនាអំឡុងពេលនេះទទួលផលចំណេញខ្ពស់ជាងស្វាយតាមរដូវ៕

ដោយ៖ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម