ព័ត៌មានជាតិ
កម្លាំងចម្រុះខេត្តសៀមរាប បន្តសហការគ្នា ចុះបង្ក្រាបបទល្មើសនៅស្រុកពួក និងក្រុងសៀមរាប
អភិបាលរងខេត្តសៀមរាប ដឹកនាំកម្លាំងចម្រុះ បន្តចុះបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រស្រុកពួក និងក្រុងសៀមរាប ដើម្បីធ្វើការណែនាំដល់ប្រជានេសាទ កុំឱ្យប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ស្តីពីជលផល និងធ្វើយ៉ាងណាឱ្យផលត្រីកើនឡើងវិញ។

លោក ធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផលសៀមរាប បានឱ្យដឹងថា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានដឹកនាំកម្លាំងចម្រុះ ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលក្នុងភូមិសាស្ត្រក្រុងសៀមរាប និងស្រុកពួក ដោយបានធ្វើការរុះរើ និងបំផ្លាញឧបករណ៍នេសាទល្មើសច្បាប់ស្តីពីជលផល នេសាទដោយឧបករណ៍លបរ៉ាវដែលមានក្រឡាតូចជាង ០,០៣ម៉ែត្រ បានចំនួន ១ករណី៖ ក្បាលលប ចំនួន ១២គ្រឿង-របាំងសាច់អួន ប្រវែង ១ ២០០ម៉ែត្រ-ចម្រឹង ចំនួន ៦០០ដើម-ព្រលែងត្រីចម្រុះ ចំនួន ៣០គីឡូក្រាម។
លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្តសៀមរាប បានឱ្យដឹងថា ជារឿយៗក្រុមការងារចម្រុះ បានបើកយុទ្ធនាការចុះទៅត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទក្នុងតំបន់ដែននេសាទទាំងអស់នៅជាប់បឹងទន្លេសាប ដោយចាប់ផ្ដើមចុះអនុវត្តពីចំណុចសង្កាត់ចុងឃ្នៀស ឃុំកែវពណ៌ ឃុំកំពង់ភ្លុក ឃុំកំពង់ឃ្លាំង និងឃុំអន្លង់សំណរ ដែលជាតំបន់នៅជាប់មាត់បឹងទន្លេសាបនៃខេត្តសៀមរាប។

លោកបន្តថា «ការងារសំខាន់ គឺធ្វើការអប់រំសហគមន៍នេសាទ និងដើម្បីដាស់ស្មារតីមិនឱ្យគាត់ធ្វើនេសាទខុសច្បាប់ ហើយប្រសិនបើយើងមិនចុះទៅបង្ក្រាបទេ គាត់ចេះតែហ៊ាននេសាទលើសពីកម្រិតដែលយើងកំណត់ជូន ដូច្នេះវាអាចនឹងបាត់បង់ជីវចម្រុះទាំងអស់នោះក្នុងបឹងទន្លេសាប»។
ជាមួយគ្នានោះដែរ អាជ្ញាធរខេត្តសៀមរាប ក៏បានជំរុឱ្យមន្ត្រីជលផលក៏ដូចជាអាជ្ញាធរដែនដី ត្រូវបន្តយកចិត្តទុកដាក់សហការគ្នាចេញត្រួតពិនិត្យ និងបន្តចុះធ្វើការត្រួតពិនិត្យ ទប់ស្កាត់បទល្មើសជលផលក្នុងភូមិសាស្ត្ររបស់ខ្លួនឱ្យបានជាប្រចាំ៕

ដោយ៖ជុន កុសល

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ