Connect with us

ព័ត៌មានជាតិ

អ្នកជំនាញ៖ កិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលជំនាញក្នុងវិស័យរថយន្តអគ្គិសនីរវាងកម្ពុជា-អូស្ត្រាលី គឺស្របតាមការអភិវឌ្ឍមូលធនមនុស្ស និងការអភិវឌ្ឍសេដ្ឋកិច្ចបែបទំនើប

បានផុស

នៅ

អ្នកជំនាញលើកឡើងថា ការចុះហត្ថលខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការកសាងផ្លូវសិក្សាជំនាញពេញមួយជីវិតក្នុងវិស័យរថយន្តអគ្គិសនី និងវិស័យពាក់ព័ន្ធនានា រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា និងវិទ្យាស្ថាន Bendigo Kangan (BKI) នៃប្រទេសអូស្ត្រាលី គឺជាការឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍមូលធនមនុស្ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ស្ថាបនិក និងជានាយកឧទ្យាននវានុវត្តន៍សង្គមអង្គរ(ASIP) បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការកសាងផ្លូវសិក្សាជំនាញពេញមួយជីវិតក្នុងវិស័យរថយន្តអគ្គិសនី រវាងកម្ពុជាដែលមានក្រសួងការងារ ជាមួយប្រទេសអូស្ត្រាលី គឺមានសារសំខាន់ណាស់ក្នុងនាមភាពជាដៃគូដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងលើការបណ្តុះបណ្តាលកម្លាំងជំនាញនៅកម្ពុជាជាមួយបណ្តាប្រទេសអភិវឌ្ឍន៍ ជាពិសេសនោះស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាលើការពង្រឹងមូលធនធានមនុស្សនៅកម្ពុជា និងលើកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដើម្បីឆ្លើយតបការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជាក្នុងបរិបទទំនើបបែបថ្មី។

លោកបណ្ឌិតមើលឃើញថា ប្រទេសអូស្រ្តាលីគឺជាប្រទេសមួយដែលមានសក្តានុពល សមត្ថភាព ធនធាន ចំណេះដឹងខ្ពស់ និងបច្ចេកវិជ្ជាទំនើបៗជាច្រើនលើការបណ្តុះបណ្តាលជំនាញជាពិសេស ជំនាញក្នុងវិស័យយានយន្តនេះតែម្តង ដូច្នេះប្រទេសកម្ពុជាអាចធ្វើការស្រូបផលប្រយោជន៍បានយ៉ាងច្រើនលើកិច្ចសហប្រតិបត្តិការមួយនេះ ដើម្បីពង្រីកកម្លាំងជំនាញមួយយ៉ាងមានប្រសិទ្ធភាពដើម្បីត្រៀមខ្លួនចូលទៅក្នុងការប្រកួតប្រជែងលំហូរវិនិយោគបែបថ្មី លើវិស័យឧស្សាហកម្មធំនាពេលអនាគតដ៏ខ្លីខាងមុខ។

សម្រាប់វិស័យកម្មន្តសាល និងយានយន្ត លោកបណ្ឌិតសង្កត់ធ្ងន់ថា ប្រទេសកម្ពុជាត្រូវតែពង្រឹងលើកម្លាំងជំនាញប្រភេទនេះ ពីព្រោះ វាជាវិស័យដែលមានសក្តានុពលបំផុតនាពេលបច្ចុប្បន្ននេះ ហើយប្រទេសកម្ពុជាគឺបានក្លាយជាទីតាំងមួយសម្រាប់ដំឡើងរថយន្ត និងគ្រឿងបង្គុំឡានផ្សេងៗទៀតដែលរាជរដ្ឋាភិបាលបានកៀរគរអ្នកវិនិយោគក្នុងរយៈកាលចុងក្រោយនេះ ដូច្នេះការពង្រឹងធនធានមនុស្សផ្នែកជំនាញប្រភេទនេះគឺមានសារសំខាន់ណាស់សម្រាប់កម្ពុជា ដើម្បីស្វាគមន៍ការវិនយោគលើវិស័យដំឡើងយាន្តយន្ត និងផ្គត់ផ្គត់គ្រឿងបន្លាស់ធំៗក្នុងទីផ្សារអន្តរជាតិ និងក្នុងស្រុកផងដែរ។

សូមបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នាដែលចុះហត្ថលេខា កាលពីថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិទ្យាស្ថាន Bendigo Kangan នៃប្រទេសអូស្ត្រាលី ផ្តោតលើកិច្ចសហប្រតិបត្តិការកសាងផ្លូវសិក្សាជំនាញពេញមួយជីវិតក្នុងវិស័យរថយន្តអគ្គិសនី និងវិស័យពាក់ព័ន្ធនានា ជាមួយវិទ្យាស្ថានបច្ចេកទេស TVET នៅកម្ពុជា។

តាមរយៈអនុស្សរណៈនៃការយោគយល់នេះគឺបង្ហាញអំពីទំនាក់ទំនង និងភាពជាដៃគូកាន់តែជិតស្និទ្ធរវាងកម្ពុជា និងអូស្ត្រាលី ជាពិសេសកិច្ចសហប្រតិបត្តិការនេះនឹងលើកកម្ពស់វិស័យ TVET នៅកម្ពុជា និងចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍកម្លាំងពលកម្មកម្ពុជាប្រកបដោយជំនាញខ្ពស់ក្នុងវិស័យយានយន្តស្របតាមស្តង់ដាអន្តរជាតិ និងមានការទទួលស្គាល់សមត្ថភាពពីទីផ្សារការងារអន្តរជាតិផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សីតុណ្ហភាព
ព័ត៌មានជាតិ៨ នាទីutes មុន

សីតុណ្ហភាពនៅកម្ពុជា ចាប់ផ្ដើមមានកម្ដៅឡើងវិញ ខណៈភាគរយភ្លៀងមានត្រឹម២០%ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីការពារថៃបំភ្លឺជាថ្មីម្តងទៀត​ថា សម្ដេច​ធិបតី ហ៊ុន ម៉ាណែត មិន​បាន​ថ្លែងសុំទោសថៃជុំវិញ​បញ្ហា​ប្រាសាទ​តាមាន់​ធំ​នោះ​ទេ

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋ កម្មករ​ខេត្តកណ្ដាល និងខេត្តតាកែវ ពហិការប្រឆាំងនឹងគម្រោងបាតុកម្មនៅកូរ៉េ ដែលកៀរគរ​ដោយ​ទណ្ឌិត សម រង្ស៊ី

សន្តិសុខសង្គម៩ ម៉ោង មុន

ជនជាតិចិន​៥នាក់ ដែលផ្ទុះអាវុធនៅ​អគារ​រតនៈសម្បត្តិ ត្រូវ​តុលាការចោទ​ប្រកាន់​ពាក់ព័ន្ធ​បទ​ល្មើស​ព្រហ្មទណ្ឌ

ព័ត៌មានជាតិ១០ ម៉ោង មុន

Breaking News ៖ សហរដ្ឋអាមេរិកបន្តផ្តល់ជំនួយដោះមីននៅកម្ពុជាឡើងវិញ

អង្គរក្ស
សន្តិសុខសង្គម២៤ ម៉ោង មុន

ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍២១ ម៉ោង មុន

នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់

លោក ជួន ណារិន្ទ
សន្តិសុខសង្គម១៧ ម៉ោង មុន

លោក ជួន ណារិន្ទ បង្គាប់ឱ្យមន្ត្រីនគរបាលពីររូប​បង្ហាញខ្លួននៅការិយាល័យបុគ្គលិកពាក់ព័ន្ធករណីប៉ះទង្គិច​ជាមួយលោកបណ្ឌិត សុខ ទូច

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មន្ត្រីអាមេរិក-រុស្ស៊ីទើប​ចរចាគ្នាចប់ ស្រាប់តែ​ ពូទីន ​លើកទ័ពចូលវាយតំបន់ថ្មីនៅអ៊ុយក្រែន 

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ពូទីន ប្រាប់ ហ្សេលេនស្គី កុំ​ឲ្យ​តូចចិត្ត​តូច​ថ្លើម គ្មាន​នរណា​មិន​ឲ្យ​អ៊ុយក្រែន​ចូលរួម​កិច្ច​ចរចា​ទេ

Sokha Hotels

ព័ត៌មានពេញនិយម