Connect with us

ព័ត៌មានជាតិ

សម្ដេច ម៉ែន សំអន សាទរការផ្ដល់ស្ថានីយចម្រោះទឹកស្អាតជូនដល់វិទ្យាល័យក្រុងកំពង់ឆ្នាំង រួមគ្នាការពារបរិស្ថាន និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប្រធាន​សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ បាន​ថ្លែង​នូវ​ការ​អបអរសាទរ​ចំពោះ​ការ​ផ្តល់​ស្ថានីយ​ចម្រោះ​ទឹក​ស្អាត ជូន​ដល់​វិទ្យាល័យ​ក្រុង​កំពង់ឆ្នាំង រួមគ្នា​ការពារ​បរិស្ថាន និង​កាត់បន្ថយ​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ពី​ក្រុមហ៊ុន​អ៊ិន​ត្រា​កូ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​បែបនេះ ខណៈ​ពេល​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ស្ថានីយ​ចម្រោះ​ទឹក​ស្អាត ដែល​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន”ភាគហ៊ុន​រួមគ្នា​ជំរុញ​ការ​វិនិយោគ និង​អភិវឌ្ឍន៍​ប្រកប​ដោយ និរន្តរភាព​(​ស៊ី​ប​កូ​) ” ដែល​ជា​ក្រុមហ៊ុន​មួយ​ដ៏​ធំ ធ្វើ​ការងារ ដើម្បី​កាត់បន្ថយ​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ និង​ការ​ការពារ​បរិស្ថាន​ក្នុង​បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ីអាគ្នេយ៍ នៅ​វិទ្យាល័យ​ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង នា​ព្រឹក​ថ្ងៃ​សុក្រ ១៤ រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​ ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤។

លោក ស៊ុន សុវណ្ណារិទ្ធ អភិបាល ​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង បាន​លើក​ឡើង​ថា ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ថានីយ​ចម្រោះ​ទឹក​ស្អាត​នៅ​សាលា​វិទ្យាល័យ​ក្រុង​កំពង់ឆ្នាំង​នេះ បាន​សរ​បញ្ជាក់​ឱ្យ​ឃើញ​ពី​ការ​យកចិត្តទុកដាក់​ខ្ពស់​អំពី​សុខុមាលភាព​សុខភាព​ចម្បង​របស់​សិស្សានុសិស្ស​ទូទាំង​ខេត្ត។ ស្ថានីយ​ចម្រោះ​ទឹកស្អាត​ពិតជា​មាន​អត្ថប្រយោជន៍​ច្រើន​ណាស់​ដូចជា ទី​១. សាលា​ទទួលបាន​ទឹកស្អាត​មាន​គុណភាព គ្មាន​មេរោគ សុវត្ថិភាព​សម្រាប់​សិស្ស​បរិភោគ និង​មិន​ប៉ះពាល់​ដល់​សុខភាព​សិស្ស ទី​២. កាត់បន្ថយ​ការចំណាយ ថវិកា​ទិញ​ទឹក​បរិភោគ​របស់លោក​គ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស និង​ទី​៣. កាត់បន្ថយ​ការប្រើប្រាស់​ដប ទឹក​ប្លាស្ទិក ដែលជា​ចំណែក​មួយ​ដ៏​សំខាន់​ក្នុង​ការជួយ​ដល់​បរិស្ថាន​តាមរយៈ​ការកាត់បន្ថយ​ការប្រើប្រាស់ ប្លាស្ទិក​នៅក្នុង​បរិវេណ​សាលារៀន។

តាម​ការ​លើកឡើង​របស់ លោក ហ័ង អា​ញ់​យុង នាយក​ក្រុមហ៊ុន​អ៊ិន​ត្រា​កូ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន​ស៊ី​ប​កូ បាន​បញ្ជាក់ថា នៅ​ព្រះរាជាណាចក្រ​កម្ពុជា ក្រុមហ៊ុន​អ៊ី​ន​ត្រា​កូ តាមរយៈ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ ស៊ី​ប​កូ បាន​និង​កំពុង​អនុវត្ត​គម្រោង​ចែកចាយ​ចង្ក្រាន​សំចៃ​ថាមពល​ចំនួន​ ៣៥ ម៉ឺន និង​ធុង​ចម្រោះ​ទឹក​ចំនួន ១៥ ម៉ឺន ជូន​ដល់​ប្រជាពលរដ្ឋ។ ក្រុមហ៊ុន​ស៊ីប​កូ​មាន​គម្រោង​សាងសង់​ស្ថានីយ​ចម្រោះ​ទឹក​ពិសា​ជូន​ដល់​សាលា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ចំនួន ១៥០ នៅ​ក្នុង​ដំណាក់កាល​ឆ្នាំ ២០២៥-២០២៦ និង​មាន​គម្រោង​ផែនការ​ចែកចាយ​ធុង​ចម្រោះ​ទឹក​ស្អាត​ចំនួន ៨៥ ម៉ឺន និង​ចង្ក្រាន​សន្សំសំចៃ​ថាមពល​ចំនួន ៤៥​ ម៉ឺន នៅក្នុង​ដំណាក់កាល​ឆ្នាំ ២០២៥-២០២៧ មិន​គិត​ថ្លៃ ដោយ​ផ្តល់​អាទិភាព​ចំពោះ​គ្រួសារ​ដែល​នៅ​ប្រើ​អុស​សម្រាប់​ចម្អិន​អាហារ និង​មិនទាន់មាន​ប្រភព ទឹក​ពិសា​សុវត្ថិភាព​។ តាមរយៈ​សកម្មភាព​ទាំងនេះ​នឹង​បាន​ចូលរួមចំណែក​លើកកម្ពស់​គុណភាព​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ជាពិសេស​គឺ​ចំពោះ​នារី​ និង​កុមារ និង​កាត់បន្ថយ​ការកាប់​ដើមឈើ​មក​ធ្វើ​អុស​ចម្អិន​អាហារ និង​ជាការ​រួមចំណែក​ក្នុងការ​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​មានប្រសាសន៍ថា បច្ចុប្បន្ន​នេះ ការ​ប្រែប្រួល​អាកាសធាតុ ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​បាន​ក្លាយទៅជា​បញ្ហា​ធំ​របស់​សកលលោក ​ហើយ​បាននិង​កំពុងតែ​ទទួលរង​នូវ​គ្រោះ​មហន្តរាយ​យ៉ាង​ធ្ងន់ធ្ងរ​ដោយសារ​ការប្រែប្រួល​អាកាសធាតុ​នេះ។ ទោះបី​កម្ពុជា​មិនមែនជា​ប្រទេស​ដែលមាន​ឧស្សាហកម្ម​រីកចម្រើន ជា​ប្រទេស​ដែល​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​តិច​ក៏ពិតមែន តែ​កម្ពុជា​បាន​រង​នូវ​ផលប៉ះពាល់​អំពី​ការប្រែប្រួល អាកាសធាតុ​ដូចជា​ទឹកជំនន់ ខ្យល់ព្យុះ រាំងស្ងួត ការ​កើន​កម្ដៅ​។​ល​។ ដែលនាំឱ្យ​ប៉ះបាល់​ដល់​អាយុជីវិត​មនុស្ស សត្វ ដំណាំ​កសិកម្ម ទ្រព្យសម្បត្តិ ជាហេតុ​នាំឱ្យ​រាំងស្ទះ​ដល់​ដំណើរការ​អភិវឌ្ឍន៍​។ រាជរដ្ឋាភិបាល អាណត្តិ​ទី​៧ ដែលមាន ក្រសួងបរិស្ថាន​ជា​សេនាធិការ​បាន​មានការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ការពារ​បរិស្ថាន ដោយបាន​ដាក់​ចេញ​នូវ​ផែនការ​សកម្មភាព​ចាំបាច់​ចម្បងៗ យុទ្ធសាស្ត្រ​រយៈពេល​វែង យុទ្ធនាការ​បណ្ដុះ និង​ដាំ​កូនឈើ​ ១​ លាន​ដើម ​ក្នុង​ ១ ឆ្នាំ យុទ្ធសាស្ត្រ​ច​ក្រា វិស័យ​បរិស្ថាន​។​ល​។ ដើម្បី​ពង្រីក​គម្រប​ព្រៃឈើ ទប់ស្កាត់​ការប្រែប្រួល អាកាសធាតុ និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព។

នៅក្នុង​ឱកាស​ដ៏​វិសេសវិសាល​នេះ​ផង​ដែរ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​ផ្ដាំផ្ញើ​ដល់​អង្គ​ពិធី​ទាំង​មូល​ដូចតទៅ ៖ ១-​អ្នកដឹកនាំ​គ្រប់​លំដាប់​ថ្នាក់ ត្រូវ​ចូលរួម​អនុវត្ត​ឱ្យ​បាន​ជោគជ័យ​នូវ​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាល​ទី​១ គោលនយោបាយ សេចក្តីណែនាំ​ក៏ដូចជា​ផែនការ​សកម្មភាព​របស់​រាជរដ្ឋាភិបាល​ឱ្យ​បាន​ជោគជ័យ។ ២-​ថ្នាក់ដឹកនាំ​សាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ទាំងអស់ ត្រូវ​រួមគ្នា​ថែរក្សា ការពារ​ស្ថានីយ​បូមទឹក​នេះ​ឱ្យបាន​ល្អ ដើម្បី​ប្រើប្រាស់​យូរអង្វែង។ ៣-​ត្រូវខិតខំ​ការពារ​បរិស្ថាន​ឱ្យបាន​ស្អាត ថែរក្សា​សុខភាព អនាម័យ ខិតខំ​រៀន​សូត្រ ដើម្បី​ក្លាយ​ជា​ធនធាន​មនុស្ស​ល្អ​សម្រាប់​បន្តវេន​ក្នុងការ​ដឹកនាំ​ និង​អភិវឌ្ឍន៍​ប្រទេសជាតិ។ ៤-​ពង្រឹង ពង្រីក​សាមគ្គីភាព មិត្តភាព រក្សា​ទំនាក់ទំនង​ជិតស្និទ្ធ រវាង​ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ២៩ នាទីutes មុន

សម្តេចតេជោ៖ ជំនឿទុកចិត្តក្នុងការអនុវត្តនយោបាយឈ្នះឈ្នះនៅកម្ពុជា មានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសខ្លះ

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្តមណ្ឌលគិរី៖ សាលាបឋមសិក្សាមួយកន្លែង ដំបូលក៏ធ្លុះធ្លាយ ជញ្ជាំងក៏ពុកផុយ គ្រូ និងសិស្ស ស្នើសុំឱ្យជួយជួសជុល

ជីវិតកម្សាន្ដ២ ម៉ោង មុន

Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ

ព័ត៌មានជាតិ២ ម៉ោង មុន

អតីតមន្ត្រីបក្សប្រឆាំងទូទាំងប្រទេស អបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា» ខណៈពួកគេស្អប់ខ្ពើមសង្រ្គាម

ព័ត៌មានជាតិ១៨ ម៉ោង មុន

សម្តេច ម៉ែន សំអន ៖ ពិធីបុណ្យដារលាន ជាបុណ្យប្រពៃណីដូនតាខ្មែរ ដើម្បីជួបជុំ និងអបអរ បន្ទាប់ហត់នឿយក្នុងពេលបង្ករបង្កើនផលរហូតដល់ប្រមូលផលស្រូវ

Sokha Hotels

ព័ត៌មានពេញនិយម