Connect with us

ព័ត៌មានជាតិ

បើកការដ្ឋាន​ជិត ១ ខែ​ ផ្លូវ​ក្រវាត់ព្រំដែន​​ទិស​ខេត្ត​មណ្ឌលគិរី សម្រេច​បាន​លទ្ធផល​​មួយ​ចំនួន

បានផុស

នៅ

ក្រោយ​បើកការដ្ឋាន​សាងសង់​​ ក្រោមមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន កង​វិស្វកម្ម​នៃ​ក្រសួង​ការពារជាតិ​បាន​សម្រេច​លទ្ធផល​មួ​យ​ចំនួន​លើ​ការ​កសាងផ្លូវក្រវាត់ព្រំដែនក្នុងទិសខេត្ត​មណ្ឌលគិរី​។

កាលពីពេលថ្មីៗនេះ នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម អនុប្រធានក្រុមការងារចំពោះកិច្ចគ្រប់គ្រង ”មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន“ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យការកសាងផ្លូវក្រវាត់ព្រំដែនក្នុងទិសខេត្ត​មណ្ឌលគិរីសម្រាប់ផ្លូវតភ្ជាប់ពីផ្លូវជាតិ ៧៦-៤ ទៅបង្គោល ៦០/១(១) ប្រវែង ៧ គីឡូម៉ែត្រ​ និងផ្លូវខ្សែក្រវាត់ទី ១ ព្រំដែនពីបង្គោល ៦០/២៦(១)-៦០/១(១) ប្រវែង ៤៩,៥២ គីឡូម៉ែត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះពិនិត្យស្ថានភាពផ្លូវជាក់ស្តែង សង្កេតឃើញមានការកើនឡើងនូវសំណង់សិល្បការ្យ។ ទន្ទឹមនេះក៏មានបញ្ហាប្រឈមផងដែរ ដែលជាឧបសគ្គធ្វើឱ្យមានការយឺតយ៉ាវចំពោះការស្ថាបនា ដោយសារស្ថានភាពភ្នំខ្ពស់ ថ្មច្រើន ជ្រលងជ្រៅ ដែលត្រូវការកាយកាត់សម្រុតបន្ទាបចំណោតជាច្រើន។ នេះបើតាម​នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម។

តែទោះលំបាកយ៉ាងណា ក៏កម្លាំងកងវិស្វកម្មអគ្គបញ្ជាការ បានពុះពារជម្នះឧបសគ្គដោយសម្រេចបានលទ្ធផលជារួមមានដូចជា៖ កសាងផ្លូវតភ្ជាប់ពីផ្លូវជាតិ ៧៦-៤ ទៅបង្គោល ៦០/១(១) ប្រវែង ៧ គីឡូម៉ែត្រ ក្នុងនោះមានការឈូសព្រៃទទឹង ២០ ម៉ែត្រ បានប្រវែង ៦.៦០០ ម៉ែត្រ, កាត់សម្រុតតួផ្លូវបានប្រវែង ៦.៣៥០ ម៉ែត្រ, ក្រាលល្បាយថ្ម បានប្រវែង ៤.១០០ ម៉ែត្រ និងបានកំណត់សំណង់សិល្បការ្យប្រភេទថ្នល់បេតុងបង្ហៀរ ១កន្លែង ប្រវែង ៤៥ម៉ែត្រ និងលូមូលបេតុង ៨ កន្លែង។

រីឯផ្លូវខ្សែក្រវាត់ទី ១ ព្រំដែនពីបង្គោល ៦០/២៦(១)-៦០/១(១) ប្រវែង ៤៩,៥២ គីឡូម៉ែត្រ ក្នុងនោះឈូសព្រៃទទឹង ២០ ម៉ែត្រ បានប្រវែង ៤.៨០០ ម៉ែត្រ, កាត់សម្រុតតួផ្លូវ បានប្រវ៉ែង ៣.៤០០ ម៉ែត្រ, ក្រាលល្បាយថ្ម បានប្រវ៉ែង ៣.០០០ ម៉ែត្រ និងបានកំណត់សំណង់សិល្បការ្យ ប្រភេទលូប្រអប់បង្កប់មុខ៣ ចំនួន ១ កន្លែង, លូប្រអប់បង្កប់មុខ ២ មានទំនប់ស្ទាក់ទឹក ១ កន្លែង និងលូមូលបេតុង ៥កន្លែង បន្ថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញ​ប្រកាស​ទទួលស្គាល់ និង​បញ្ចូល​សមាជិក​ថ្មី គណបក្សប្រជាជនកម្ពុជា ឃុំរលាំងចក ស្រុកសំរោងទង

របាំត្រុដិ​
ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត​ ហ៊ឺ​ វីរៈ​ អញ្ជេីញ​ជា​អធិបតី​​ក្នុង​ពិធី​បេីក​វគ្គ​បង្រៀន​​របាំត្រុដិ​ និង​របាំឆៃយ៉ាំ​ នៅ​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​

ស្រុកសំឡូត
ព័ត៌មានជាតិ៩ ម៉ោង មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

កម្មការិនី
ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកស្រាវជ្រាវសង្គម៖ ស្រ្តីត្រូវបានលើកកម្ពស់នៅក្នុងវិស័យការងារ និងទទួលបានកិច្ចគាំពារពេញលេញ

Sokha Hotels

ព័ត៌មានពេញនិយម