ព័ត៌មានជាតិ
ស្រុកចំនួន៤នៅកោះកុងកំពុងសកម្មលើវិធានការទប់ស្កាត់ជំងឺកូវីដ១៩
អាជ្ញាធរស្រុកចំនួន៤នៅក្នុងខេត្តកោះកុង បាននឹងកំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់លើវិធានការទប់ស្កាត់ជំងឺកូវីឌ១៩តាមរយៈដាក់ប៉ុស្តិពិនិត្យសុខភាព និងអប់រំណែនាំអនាម័យយ៉ាងសកម្មជូនប្រជាពលរដ្ឋ។
យោងតាមស្មារតីគណៈបញ្ជាការឯកភាពខេត្ត គេសង្កេតឃើញថា ៣ទៅ៤ថ្ងៃមកនេះ អាជ្ញាធរស្រុកស្រែអំបិល ស្រុកបូទុមសាគរ ស្រុកគិរីសាគរ និងស្រុកកោះកុង បានពង្រឹងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដស្ទើរតែគ្រប់មូលដ្ឋានគោលដៅទាំងអស់។
![](https://www.kampucheathmey.com/wp-content/uploads/2021/03/ss1.jpg)
លោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិល បានឱ្យដឹងនៅថ្ងៃទី១៤ មីនា ២០២១នេះថា អាជ្ញាធរសមត្តកិច្ចរបស់លោក ដាក់គោលដៅពិនិត្យចំពោះអ្នកធ្វើឆ្លងកាត់ស្រុកឃុំភូមិទាំងផ្លូវគោក និងផ្លូវទឹក ទាំងថ្ងៃទាំងយប់ ក្នុងគោលបំណងសួរនាំព័ត៌មានពីគោលដៅធ្វើដំណើរឱ្យច្បាស់លាស់ពីមនុស្សចំណូលថ្មី។
លោកអភិបាលស្រុកស្រែអំបិល អះអាងទៀតថា គោលដៅផ្លូវគោលមាននៅចំណុចអូរជ្រៅ ឃុំបឹងព្រាវ និងឃុំជ្រោយស្វាយ រីឯផ្លូវទឹកវិញមានផែនេសាទតាមដៃព្រែកនានា។ ករណីមានការសង្ស័យណាមួយ អាជ្ញាធរនឹងមានវិធានការឃាត់ខ្លួនយកទៅធ្វើចត្តាឡីស័កនៅមណ្ឌលដែលមានស្រេច។
![](https://www.kampucheathmey.com/wp-content/uploads/2021/03/ss2.jpg)
លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ ថ្លែងដែរថា មូលដ្ឋានស្រុករបស់លោក មានគោលដៅត្រួតពិនិត្យសុខភាពមនុស្សចេញចូលឆ្លងកាត់ចំនួន៤គោលដៅឯណោះ។ ទី១ នៅស្ពានព្រែកជីក ឃុំកណ្តោល ទី២ ស្ពានជីត្រេះ ឃុំអណ្តូងទឹក ទី៣ កំពង់ទូកព្រែកខ្យង ឃុំតានូន និងទី៤ គឺចំណូចអូរអិល ឃុំថ្មស។
អាជ្ញាធរក៏ស្នើសុំឱ្យពលរដ្ឋចូលរួមសហការផ្តល់ព័ត៌មានបន្ទាន់ប្រសិនបើឃើញមានមនុស្សប្លែកមុខចូលក្នុងភូមិ ដើម្បីអាជ្ញាធរសមត្ថកិច្ចមានវិធានការទាន់ពេលវេលា ជៀសវាងផ្ទុះជំងឺកូវីឌ១៩កាន់តែធ្ងន់ធ្ងរឡើងថែមទៀត។
ស្រុកគិរីសាគរ មានគោលដៅរឹតបន្តឹងចំនួន២ ទី១ នៅមុខអធិការដ្ឋាននគរបាលស្រុក និងទី២ ច្រកចេញចូលក្រុមហ៊ុនញញៀន គ្រាមូលដ្ឋានស្រុកនេះ ជាគោលដៅចម្បងជាងគេនៃបញ្ហាជំងឺកូវីដ១៩ ដោយមានមនុស្សប្រមាណ២០០០នាក់កំពុងធ្វើចត្តាឡីស័កនៅទីនោះ។ ជាក់ស្តែងកាលពីថ្ងៃទី១១ ខែមីនា រកឃើញមនុស្សប្រុសស្រីចំនួន៨នាក់ ជាកម្មករសំណង់ក្នុងក្រុមហ៊ុនតារាសាគរ មានវិជ្ជមានកូវីដ បច្ចុប្បន្នត្រូវបញ្ចូនមកកាន់មន្ទីរពេទ្យខេត្តរួចរាល់ហើយ។
![](https://www.kampucheathmey.com/wp-content/uploads/2021/03/ss3-1024x768.jpg)
ដោយឡែកស្រុកកោះកុងវិញ អាជ្ញាធរដាក់ប៉ុស្តិត្រួតពិនិត្យសុខភាពនៅមុខសាលាឃុំត្រពាំងរូង រង់ចាំវាស់កំដៅ សួរប្រវត្ថិគោលបំណងធ្វើដំណើររបស់អ្នកចរាចរណ៍ និងតម្រូវឱ្យពាក់ម៉ាស់ លាងដៃនឹងអាល់កុលជាប្រចាំ។ ដើម្បីជាការជំរុញទឹកចិត្តដល់កម្លាំងសមត្ថកិច្ច អាជ្ញាធរស្រុកទាំង៤ខាងលើ បានយកចិត្តទុកដាក់គៀងគរស្វែងរកជំនួសបន្ថែមពីសប្បុរសជនឧបត្ថម្ភជាម៉ាស ទឹកអាល់កុល ទឹកសុទ្ធ និងស្បៀងអាហារផ្សេងៗមកជួយទ្រទ្រង់ដល់កងកម្លាំងផងដែរ។
សរុបមកវិញជារួម លទ្ធផលនៅមិនទាន់មានអ្វីគួរឱ្យកត់សម្គាល់ខ្លាំងនោះទេ ព្រោះពលរដ្ឋហាក់ចូលរួមអនុវត្តវិធានការយ៉ាងល្អប្រសើរជាមួយរាជរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធ និងគណៈបញ្ជាការឯកភាពខេត្ត ស្រុក។
ស្ថានភាពជំងឺកូវីដកាន់តែធ្វើឱ្យបារម្ភឡើង ខេត្តកោះកុងទាំងមូល គឺផ្អាកមិនឲ្យមានការរៀបចំកម្មវិធីមង្គលការ ឬជប់លៀងផ្សេងៗទាំងស្រុកហើយ គ្រាដែលសហគមន៍កំពុងឆ្លងរីករាលដាលជំងឺកូវីដ១៩គួរឲ្យព្រួយបារម្ភខ្លាំង។ អាជ្ញាធរ ណែនាំដល់ប្រជាពលរដ្ឋចូលរួមសហការ និងអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ៣កុំ និង៣ការពារ៕
អត្តបទ៖ សិរីវឌ្ឍនៈ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៧ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១៩ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៩ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង