Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ឌី វិជ្ជា ស្នើពលរដ្ឋកុំឱ្យលក់ ឬផ្ដល់ព័ត៌មានផ្ទាល់ខ្លួនទៅឱ្យជនមិនស្គាល់មុខ បើមិនចង់ចាញ់បោក ឬក្លាយជាជនល្មើស

បានផុស

នៅ

ឯកឧត្ដម ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ  និងជាប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខ បានអំពាវនាវទៅកាន់ប្រជាពលរដ្ឋសូមកុំលក់ ឬផ្ដល់ព័ត៌មានផ្ទាល់ខ្លួន ទៅឱ្យជនអនាមិក បើមិនចង់ចាញ់បោក ឬផុងខ្លួនក្លាយជាជនល្មើសនៅថ្ងៃខាងមុខ។ ឯកឧត្ដម ឌី​ វិជ្ជា អំពាវដូច្នេះ បន្ទាប់ពីឯកឧត្ដម បានស្ដាប់រឿងពលរដ្ឋម្នាក់ជជែកពិគ្រោះយោបល់ក្នុងវិទ្យុABC រឿងមានអ្នកទាក់ទងទៅកូនរបស់ពលរដ្ឋ ហើយឱ្យយកលុយទៅបង់ថ្លៃម៉ូតូ ដែលឯកឧត្ដម និងពលរដ្ឋដែលផ្ដល់យោបល់ក្នុងវិទ្យុថានេះជាករណីបោកប្រាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្ដម ឌី វិជ្ជា អំពាវនាវតាមរយៈគណនីហ្វេសប៊ុកផ្លូវការក្នុងន័យដើមដូច្នេះ៖«សូមពុកម៉ែពូមីងបងប្អូនទាំងអស់គ្នាមេត្តា កុំលក់ឬផ្ដល់នូវព័ត៌មានរបស់ខ្លួនយើងទៅឱ្យអ្នកដទៃឱ្យសោះ បើមិនដូច្នោះទេយើងនឹងធ្លាក់ក្នុងស្ថានភាពនៃបទល្មើសណាមួយនៅថ្ងៃខាងមុខមិនខាន។»។

ជាមួយគ្នានេះ ឯកឧត្ដម អគ្គស្នងការរង បានប្រាប់ទៅពលរដ្ឋថា សព្វថ្ងៃនេះមានសកម្មភាពបោកប្រាស់គ្រប់រូបភាពដូចជាការទិញយកលេខលិខិតឆ្លងដែន ទិញលេខគណនីធនាគារ ទិញលេខអត្តសញ្ញាប័ណ្ណ ឬជាការថតយករូប ង ដោយផ្ដល់មកវិញនូវថវិកាពី៥ម៉ឺនដល់២០ម៉ឺនរៀល។

ជុំវិញករណីនេះ និងបើសិនជាពលរដ្ឋត្រូវបានជនមិនស្គាល់មុខទាក់ទងទៅពលរដ្ឋឱ្យយកលុយទៅបង់ថ្លៃអ្វីផ្សេងដោយគ្មានប្រភពច្បាស់លាស់ ឯកឧត្ដម ឌី វិជ្ជា អំពាវនាវឱ្យពលរដ្ឋទាក់ទងសមត្ថកិច្ច ឬពិគ្រោះយោបល់ជាមួយអ្នកដែលស្គាល់ជាមុនសិន មុននឹងសម្រេចចិត្តផ្ដល់នូវព័ត៌មានផ្ទាល់ខ្លួនឱ្យទៅនរណាម្នាក់ ប៉ុន្តែបើសិនជាមិនច្បាស់ទេសូមកុំផ្ដល់ឱ្យតែម្តង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៦ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម