Connect with us

ព័ត៌មានជាតិ

លោក ហេង សួរ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តក្វាងស៊ី ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើកកម្ពស់វិស័យ TVET កម្ពុជាកាន់តែប្រសើរ 

បានផុស

នៅ

ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោកជំទាវ ឈិន អីជុន (Chen Yijun) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្ស និងជាប្រធានមន្ទីរឃោសនាការទទួលបន្ទុកវិស័យអប់រំនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹក ថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ផ្តោតលើការបន្តពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជា ជាពិសេសការទទួលស្គាល់គុណភាពបណ្តុះបណ្តាល TVET រវាងប្រទេសទាំងពីរ។ 

លោក ហេង សួរ បានគូសបញ្ជាក់ថា ទំនាក់ទំនងរវាងកម្ពុជា-ចិន បានដំឡើងដល់កម្រិត ត្បូងពេជ្រ ដែលតាមរយៈកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនេះគឺជួយគាំទ្រគ្នាទៅវិញទៅមកទាំងថ្នាក់ជាតិ និងតំបន់។ ទន្ទឹមនេះ រដ្ឋាភិបាលចិនបានផ្តល់ជំនួយ និងការគាំទ្រជាច្រើនដល់កម្ពុជា រួមមានទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក៏ដូចជាវិស័យអប់រំបណ្តុះបណ្តាលដល់សិស្ស និស្សិតខ្មែរជាច្រើនឱ្យទទួលបាននូវចំណេះដឹង ជំនាញសម្រាប់ការអភិវឌ្ឍនៅកម្ពុជា។ បន្ថែមពីនេះ ការវិនិយោគរបស់ចិនគឺមានទំហំធំនៅកម្ពុជា ដែលបានបង្កើតឱកាសការងារជាច្រើនសម្រាប់ប្រជាជនកម្ពុជា។ 

ទន្ទឹមនេះ លោករដ្ឋមន្ត្រី សង្ឃឹមថា បន្ថែមពីលើកិច្ចសហប្រតិបត្តិការតាមរយៈអនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានពហុបច្ចេកទេសនៃខេត្តក្វាងស៊ី និងគ្រឹះស្ថាន TVET របស់កម្ពុជា ដែលមានស្រាប់នាពេលបច្ចុប្បន្ន នឹងអាចបន្តពង្រីកមួយកំរិតទៀតទៅជាអនុស្សរណៈនៃការយោគយល់គ្នារវាងខេត្តក្វាងស៊ី និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតែម្តង ដើម្បីពង្រឹងគុណភាពបណ្តុះបណ្តាលបច្ចេកទេស TVET នៅកម្ពុជា ឱ្យដូចទៅនឹងស្តង់ដានៃប្រព័ន្ធ បណ្តុះបណ្តាលបច្ចេកទេសក្នុងខេត្តក្វាងស៉ី ផងដែរ។

ជាការឆ្លើយតប លោកជំទាវ ឈិន អ៉ីជុន (Chen Yijun) បានសម្តែងការរីករាយ និងគាំទ្រចំពោះកិច្ចសហប្រត្តិការរវាងខេត្តក្វាងស៊ី និងកម្ពុជា។ លោកជំទាវ បានជម្រាបថា វិស័យ បណ្តុះបណ្តាលបច្ចេកទេសនៅខេត្តក្វាងស៊ីមានការរីកចម្រើនខ្លាំង ដោយក្នុងនោះមានវិទ្យាស្ថានបច្ចេកទេសចំនួន ៣១០ កំពុងបណ្តុះបណ្តាលលើវិស័យបច្ចេកទេស ចាប់ពីកំរិតមធ្យម កំរិតជាន់ខ្ពស់ និងបរិញ្ញាបត្រ។ ដូចនេះ លោកជំទាវជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងខេត្តក្វាងស៊ី និងគ្រឹះស្ថាន TVET របស់កម្ពុជា តាមរយៈការជំរុញនិស្សិតកម្ពុជាទៅសិក្សានៅខេត្តក្វាងស៉ីកាន់តែច្រើន រួមនិងការបញ្ជូនគ្រូមកជួយបណ្តុះបណ្តាលនៅកម្ពុជាកាន់តែច្រើនទៀត នឹងជួយពង្រឹង និងលើកកម្ពស់វិស័យ TVET កម្ពុជាកាន់តែប្រសើរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

លោកស្រី ទុយ ជិ ប្រាក់ សោភ័ណ៖ ស្រ្តីជាសហគ្រិន ចូលរួមចំណែកយ៉ាងសកម្ម ក្នុងការកសាងសេដ្ឋកិច្ចជាតិ

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

រដ្ឋអារ៉ាប់ អនុម័ត​ផែនការ​កសាងហ្គាហ្សា​​ឡើងវិញ ដោយ​ចំណាយទុន ៥៣​ពាន់​លានដុល្លារ

សន្តិសុខសង្គម១៦ នាទីutes មុន

ប៉ះសម្ដីគ្នា លោកតាធាក់ស៊ីក្លូវ័យ ៧០ ឆ្នាំ ម្នាក់ ត្រូវបុរសម្នាក់ វាយត្រូវក្បាល ២ ដៃ

ព័ត៌មានជាតិ១៧ នាទីutes មុន

អគ្គស្នងការដ្ឋាននឹងរឹតបន្តឹងវិន័យចំពោះនគរបាលចរាចរណ៍ដែលអនុវត្តការងារគ្មានវិជ្ជាជីវៈ

ព័ត៌មានជាតិ៣៨ នាទីutes មុន

លោក ជួន ណារិន្ទ ៖ ១ ត្រីមាស ដើមឆ្នាំ ២០២៥ បទល្មើសមានការថយចុះ បើធៀបឆមាសទី ១ ឆ្នាំ ២០២៤

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ប្រទេសមួយទៀតចេញមុខ គាំទ្រអង់គ្លេស ហើយចង់បញ្ជូនទ័ពទៅអ៊ុយក្រែន ធ្វើជាកងរក្សាសន្តិភាពដែរ

ព័ត៌មានជាតិ២៤ ម៉ោង មុន

ពិធីករប្រដាល់ប្រើសម្ដីលែបខាយលើនារី, រដ្ឋមន្ត្រីមហាផ្ទៃ ថាជាទង្វើជ្រុលហួស ប៉ះពាល់តម្លៃស្ត្រី

សេដ្ឋកិច្ច២២ ម៉ោង មុន

យុទ្ធនាការហូបពងទា បំផុសគំនិតប្រជាពល​រដ្ឋឱ្យជួយគាំទ្រការចិញ្ចឹមសត្វក្នុងស្រុក

Sokha Hotels

ព័ត៌មានពេញនិយម