Connect with us

ព័ត៌មានជាតិ

កម្មវិធី​ប្រកួត​ប្រជែង​ពាន​រង្វាន់​ថ្នាក់​ជាតិ Cambodia Digital Award ប្រាក់​រង្វាន់​កើន​ដល់ ៣ ម៉ឺន​ដុល្លារ

បានផុស

នៅ

កម្មវិធី​ប្រកួតប្រជែង​ពានរង្វាន់​ឌីជីថល​កម្ពុជា ២០២៤ (Cambodia Digital Awards 2024) បានបង្កើន​ប្រាក់​រង្វាន់​សម្រាប់​ជយលាភី​ឆ្នាំ​នេះកើន​​ដល់ ៣ ម៉ឺន​ដុល្លារ។

កម្មវិធី​ឌីជីថលកម្ពុជា គឺជាកម្មវិធី​ពានរង្វាន់​បច្ចេកវិទ្យា​គមនាគមន៍​និង​ព៌ត័មានថ្នាក់ជាតិធំជាងគេបំផុតក្នុងព្រះរាជាណាចក្រកម្ពុជា ដែល​រៀបចំលើកដំបូង​តាំងពីឆ្នាំ២០១៥ ក្រោម​ការគាំទ្រពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​។

កម្មវិធីនេះ មានគោលបំណង ជំរុញការធ្វើបរិវត្តិកម្មឌីជីថលប្រកបដោយបរិយាបន្ន ដោយលើក​កម្ពស់​ការប្រើប្រាស់ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងនវានុវត្តន៍ឌីជីថលនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សំ សិទ្ធិសេរី ផ្តល់​បទ​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​

លោក សំ សិទ្ធិសេរី អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា គមនាគមន៍ និង​ព័ត៌មាន​នៃ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បាន​បញ្ជាក់​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់​នៅ​រសៀល​នេះ​ថា ការ​រៀបចំ​កម្មវិធី​​ពាន​រង្វាន់ Cambodia Digital Award ដើម្បី​ផ្ដល់​ការ​ទទួលស្គាល់​ថ្នាក់​ជាតិដល់​សមិទ្ធិផល ស្នាដៃ ច្នៃប្រឌិត និង​ជោគជ័យ​នានា​លើ​នវានុវត្តន៍ឌីជីថលនៅក្នុង​ព្រះរាជាណាច​ក្រ​កម្ពុជា។

ការ​រៀបចំ​កម្មវិធី​ប្រកួតប្រជែង​នេះ​ក៏​ដើម្បី​លើកទឹកចិត្តដល់​ស្ថាប័នរដ្ឋ សហគ្រាស ធុរកិច្ច​ថ្មី អង្គការ និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា ក្នុងការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ឌីជីថល​ក្នុង​ការ​លើក​កម្ពស់ការយល់ដឹង​វិស័យ​ឌីជីថល ក្នុងស្រទាប់សាធារណជន និងជួយកាត់​បន្ថយគម្លាត​ឌីជីថល នៅក្នុង​សហគមន៍ជំនួញ និង​រវាងប្រជាជន ដែលរស់នៅតាម បណ្តាខេត្ត និងក្នុងទីក្រុង ដែល​ជា​កត្តារួមចំណែក ក្នុងការអភិវឌ្ឍ​វិស័យ​ឌីជីថល នៅ ព្រះរាជាណាចក្រកម្ពុជា និងក៏​ដូចជា​ ផ្ដល់​ឱកាស​ឱ្យសាធារណជន​អាចបង្ហាញ​នូវស្នាដៃ សមិទ្ធិផល ជោគជ័យនានា អំពីនវានុវត្តន៍​ឌីជីថល ជាមួយ​ឱកាសវិនិយោគ និង​ដើម្បី​ក្លាយ​ជាតំណាងរបស់ ព្រះរាជាណាចក្រកម្ពុជា ក្នុងការ​ចូលរួម​ប្រកួតប្រជែង​ពានរង្វាន់​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ថ្នាក់តំបន់ និងសកល។

លោក​បន្ត​ថា ​សម្រាប់​ឆ្នាំ ២០២៤ ដែល​ជា​ខួប ១០ ឆ្នាំ​នៃ​ដំណើរការ​កម្មវិធី​ពានរង្វាន់​ឌីជីថល​កម្ពុជា ​ប្រាក់​រង្វាន់​បាន​បង្កើន​ដល់ ៣ ម៉ឺន​ដុល្លារ​សម្រាប់​ជយលាភី។

កម្មវិធី​ប្រកួត​ប្រជែង​ថ្នាក់​ជាតិ​ពាន​រង្វាន់ Cambodia Digital Award ឆ្នាំ ២០២៤ មាន​បេក្ខជន​​ដាក់​ពាក្យ​ចូលរួម​ចំនួន ៦៤ ក្រុម​។ បេក្ខភាព​ដែល​ដាក់​ពាក្យ​ចូលរួមប្រកួតប្រជែងត្រូវ​បាន​ជម្រុះបន្តបន្ទាប់​ ​មុន​ឈាន​ទៅវគ្គផ្តាច់​ព្រ័ត្រ។

កម្មវិធីប្រកួតប្រជែងនេះដែរ បែងចែក​ជា ៥ ប្រភេទពាន​រង្វាន់​ដែល​រួម​មាន៖ ពាន​រង្វាន់​ស្ថាប័នឯកជន​ល្អបំផុតប្រចាំឆ្នាំ (Private Sector of the year) ពាន​រង្វាន់​បរិយាបន្នឌីជីថល ល្អបំផុតប្រចាំឆ្នាំ (Best Digital Inclusion of the year) ពាន​រង្វាន់ មាតិកាឌីជីថល ល្អបំផុតប្រចាំឆ្នាំ (Best Digital Content of the year) ពាន​រង្វាន់​រដ្ឋមន្ត្រី​សម្រាប់​ធុរកិច្ចថ្មីឌីជីថល ល្អបំផុត​ប្រចាំឆ្នាំ (Minister Startup of the year) ពាន​រង្វាន់ការស្រាវជ្រាវ និង​នវានុវត្តន៍​ឌីជីថល​ល្អបំផុតប្រចាំឆ្នាំ (Best Digital Research and Innovation of the year) និង​ការ​ទទួល​ស្គាល់​ពិសេស​សម្រាប់​ស្រ្តី​ឆ្នើម​បច្ចេកវិទ្យា​ប្រចាំឆ្នាំ (Women in Tech of the Year)។

ថ្លែង​នៅ​ក្នុង​ពិធី​ប្រគល់​ពាន​រង្វាន់​ជយលាភី Cambodia Digital Award ឆ្នាំ ២០២៤ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍បាន​​ថ្លែង​ថា កម្មវិធី​ពានរង្វាន់​ឌីជីថលកម្ពុជា ធ្វើឡើង​ក្នុង​គោលបំណង​ជំរុញ​ការ​ធ្វើបរិវត្តកម្ម​ឌីជីថល ប្រកប​ដោយ​បរិយាបន្ន និង​ការ​ចូលរួម​លើក​កម្ពស់​ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល និង​នវានុវត្តន៍​ឌីជីថល​នៅកម្ពុជា។

លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយរាជរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ដើម្បីឆ្លើយតបនឹងដំណើរការនៃបដិវត្តន៍ឧស្សាហកម្មជំនាន់៤ និង​ដើម្បីជំរុញការចាប់យកការប្រើ និងការធ្វើបរិវត្តកម្មឌីជីថលក្នុងសេដ្ឋកិច្ច និងសង្គមជាតិទាំងមូល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៥៦ វិនាទី មុន

ម្តាយ និងប្អូនស្រីរបស់ Bianca Censori បញ្ចេញមតិ ចំពោះ Kanye ដែលបង្ខំឲ្យកូនស្រីខ្លួន ដើរអាក្រាតកាយ

សេដ្ឋកិច្ច១៤ នាទីutes មុន

ក្រុមហ៊ុន ត្រូពិកខេម ចុះកិច្ចសន្យាទិញបន្លែ​ពី​សហ​គមន៍​កសិកម្មទំនើបត្រាំកក់ ក្នុងតម្លៃថេរ ២០០០ រៀល ក្នុងមួយគីឡូក្រាម

ព័ត៌មានជាតិ១៥ នាទីutes មុន

មន្រ្តី​ ប.ស.ស ចុះផ្សព្វផ្សាយពីសារប្រយោជន៍នៃប័ណ្ណ ប.ស.ស ដល់កម្មករ-និយោជិត

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

គីមឈីជិត១១តោន​ត្រូវ​បាន​មន្ត្រី​កូរ៉េ​​រឹបអូស​​ពីអ្នកដំណើរ​តាមយន្តហោះ​ក្នុងឆ្នាំ២០២៤

Sokha Hotels

ព័ត៌មានពេញនិយម