ព័ត៌មានជាតិ
យប់មិញ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រកាសជយលាភី “ពានរង្វាន់ឌីជីថលកម្ពុជាឆ្នាំ២០២៤”
នៅយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំពីធីប្រកាសជយលាភី “ពានរង្វាន់ឌីជីថលកម្ពុជាឆ្នាំ២០២៤” ក្រោមវត្តមានលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយន៍ និងទូរគមនាគមន៍ និងថ្នាក់ដឹកនាំក្រោមឱវាទក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ក្រសួងស្ថាប័ន ក្រុមហ៊ុនឯកជន ធុរកិច្ចថ្មីឌីជីថល សហគ្រិន និងអ្នកជំនាញបច្ចេកវិទ្យាជាច្រើនរូបទៀត។

កម្មវិធីប្រកួតប្រជែងពានរង្វាន់ឌីជីថលកម្ពុជាបែងចែកជា ៥ ប្រភេទពានរង្វាន់ដែលរួមមាន៖ ពានរង្វាន់ស្ថាប័នឯកជនល្អបំផុតប្រចាំឆ្នាំ (Private Sector of the year) ពានរង្វាន់បរិយាបន្នឌីជីថល ល្អបំផុតប្រចាំឆ្នាំ (Best Digital Inclusion of the year) ពានរង្វាន់ មាតិកាឌីជីថល ល្អបំផុតប្រចាំឆ្នាំ (Best Digital Content of the year) ពានរង្វាន់រដ្ឋមន្ត្រីសម្រាប់ធុរកិច្ចថ្មីឌីជីថល ល្អបំផុតប្រចាំឆ្នាំ (Minister Startup of the year) ពានរង្វាន់ការស្រាវជ្រាវ និងនវានុវត្តន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital Research and Innovation of the year) រួមទាំងពានរង្វាន់ពិសេសសម្រាប់ស្រ្តីឆ្នើមបច្ចេកវិទ្យាប្រចាំឆ្នាំ (Women in Tech of the Year)។

ក្រោយជម្រុះជាបន្តបន្ទាប់ បេក្ខភាពជាប់ជាជយលាភីទាំង ៥ ប្រភេទដែលប្រកាសឈ្នះពានរង្វាន់ឌីជីថលកម្ពុជាឆ្នាំ ២០២៤ រួមទាំងពានរង្វាន់ពិសេសសម្រាប់ស្ត្រីឆ្នើមបច្ចេកវិទ្យាប្រចាំឆ្នាំ ២០២៤ រួមមាន៖
១. ស្ថាប័នឯកជនល្អបំផុតប្រចាំឆ្នាំ (Private Sector of the Year) ជាមួយនឹងប្រាក់រង្វាន់ចំនួន 2,500 ដុល្លារអាម៉េរិក ត្រូវបានផ្តល់ជូនក្រុមហ៊ុន Wing Inter Logistics Technologies Co., Ltd សម្រាប់ផលិតផល Wingagri
២. បរិយាបន្នឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital Inclusion of the Year) ជាមួយនឹងប្រាក់រង្វាន់ចំនួន 2,500 ដុល្លារអាម៉េរិក ត្រូវបានផ្តល់ជូនក្រុមហ៊ុន Solar Green Energy (Cambodia) Co., Ltd សម្រាប់ផលិតផល Solar Smart Irrigation System, Solar Irrigation Station
៣. មាតិកាឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital Content of the Year) ជាមួយនឹងប្រាក់រង្វាន់ចំនួន 2,500 ដុល្លារអាម៉េរិក ត្រូវបានផ្តល់ជូនក្រុមហ៊ុន 606 Digital សម្រាប់ផលិតផល Sampi TV
៤. ពានរង្វាន់រដ្ឋមន្ត្រីសម្រាប់ធុរកិច្ចថ្មីឌីជីថលល្អបំផុតប្រចាំឆ្នាំ (Minister Startup of the Year) ជាមួយនឹងប្រាក់រង្វាន់ចំនួន 15,000 ដុល្លារអាម៉េរិក ត្រូវបានផ្តល់ជូនក្រុមហ៊ុន Jalat Logistics សម្រាប់ផលិតផល Jalat Logistics
៥. ការស្រាវជ្រាវនិងនវានុវត្តន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital Research and Innovation of the Year) ជាមួយនឹងប្រាក់រង្វាន់ចំនួន 7,500 ដុល្លារអាម៉េរិក ត្រូវបានផ្តល់ជូនបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា សម្រាប់ផលិតផល Machine Translation for Khmer Braille
៦. ពានរង្វាន់កិត្តិយសស្រ្តីឆ្នើមបច្ចេកវិទ្យាប្រចាំឆ្នាំ (Women in Tech of the Year) ត្រូវបានផ្តល់ជូន លោកស្រី រស់ ពេជ្រហេមី មកពីក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា

ក្រោមប្រធានបទ “គាំទ្រដល់ពលរដ្ឋកម្ពុជាក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីអនាគតកាន់តែល្អ” កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជាឆ្នាំ ២០២៤ រៀបចំឡើងក្នុងគោលបំណងជំរុញការធ្វើបរិវត្តកម្មឌីជីថលប្រកបដោយបរិយាបន្ន ដោយលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យានិងនវានុវត្តន៍ឌីជីថលនៅកម្ពុជា តាមរយៈការផ្តល់ពានរង្វាន់ដល់ក្រសួងស្ថាប័ន ក្រុមហ៊ុនឯកជន និងសហគ្រិន។
ថ្លែងក្នុងពិធីប្រគល់ពានរង្វាន់ដល់ជយលាភីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ ២០២៤ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយន៍ និងទូរគមនាគមន៍ បានថ្លែងកោតសរសើរដល់ភាគីពាក់ព័ន្ធ ដែលបានខិតខំប្រឹងសហការយ៉ាងជិតស្និទ្ធក្នុងការជួយជ្រោមជ្រែងឱ្យសម្រេចបានជោគជ័យក្នុងការរៀបចំកម្មវិធីនេះ ជាពិសេសថ្នាក់ដឹកនាំនិងអង្គភាពក្រោមឱវាទរបស់ ក.ប.ទ. ក្រុមហ៊ុនឧបត្ថម្ភកម្មវិធី ក្រុមការងាររៀបចំកម្មវិធី ព្រមទាំងភាគីពាក់ព័ន្ធជាច្រើនទៀត។
ក្រៅពីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជាឆ្នាំ២០២៤ ព្រមទាំងលិខិតសរសើរ លោករដ្ឋមន្ត្រីក៏ចូលរួមអបអរសាទរក្រុមជយលាភីទាំង ៥ ដែលត្រូវបានជ្រើសរើសក្នុងចំណោមក្រុមដាក់ពាក្យចូលរួមសរុបចំនួន ៦៤ ក្រុមហ៊ុន និងពានរង្វាន់កិត្តិយសស្រ្តីឆ្នើមបច្ចេកវិទ្យាប្រចាំឆ្នាំដល់បេក្ខនារីចំនួន ១ រូប៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?