ព័ត៌មានជាតិ
បាក់ស្រុតប្រព័ន្ធលូបង្ហូរទឹកចាស់ទ្រុឌទ្រោម ១ កន្លែង នៅផ្លូវ ១៧៣ ខណ្ឌបឹងកេងកង
ប្រព័ន្ធលូបង្ហូរទឹក ១ កន្លែង ដែលមានសភាពចាស់ទ្រុឌទ្រោម ដោយផ្នែកមួយចំនួនត្រូវបានបាក់នេះមានទំហំធំហើយជ្រៅ ខណៈមធ្យោបាយធ្វើដំណើរបើកឆ្លងកាត់រៀងរាល់ថ្ងៃ ធ្វើឲ្យបាក់ស្រុត កើតជាជង្ហុក នៅតាមបណ្ដោយផ្លូវលេខ ១៧៣ កែង ម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃទី ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីប្រជាពលរដ្ឋរស់នៅក្បែរនោះបានប្រាប់ឲ្យដឹងថា កន្លងមកកន្លែងលូបង្ហូរទឹកមួយនេះមានកន្លែងមួយចំនួនចាប់ផ្ដើមខូចបន្តិចម្ដងៗ ស្របពេលដែលមានមធ្យោបាយធ្វើដំណើរឆ្លងកាត់រាល់ថ្ងៃធ្វើឲ្យបាក់ស្រុតតែម្ដង សំណាងគ្មានអ្នកដំណើរឆ្លងកាត់ជួបគ្រោះថ្នាក់ជាយថាហេតុ។
បន្ទាប់ពីឃើញមានការបាក់ស្រុកដូច្នេះ ប្រជាពលរដ្ឋបាននាំគ្នាយក ធុងសំរាម អំបោស មកដាក់ជាសញ្ញាសម្គាល់បណ្ដោះអាសន្ន ដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមផ្លូវ និងបានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានឲ្យចុះពិនិត្យផងដែរ។

ពាក់ព័ន្ធបញ្ហានេះ លោក ហេង ពិសិដ្ឋ អភិបាលរងខណ្ឌបឹងកេងកង បញ្ជាក់ឲ្យ កម្ពុជាថ្មី ដឹងថា លោកទទួលបានព័ត៌មាននេះភ្លាម ក៏ចាត់ចែងឲ្យអាជ្ញាធរសង្កាត់យកប៉ារាស់មកដាក់បន្ថែម និងរាយការណ៍ទៅកាន់មន្ទីរសាធារណការរួចហើយ ដើម្បីធ្វើការជួសជុលជាបន្ទាន់៕
អត្ថបទ ៖ ម៉េង





-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល