Connect with us

ព័ត៌មានជាតិ

ខេត្តសៀមរាប ដាក់តាំងសារអប់រំសុខភាពលើតុស្តីពី តិចស្ករ តិចអំបិល តិចខ្លាញ់ តាមភោជនីយដ្ឋាន

បានផុស

នៅ

នៅថ្ងៃទី២៩ ខែ វិច្ឆិកា ឆ្នាំ២០២៤ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយអំពីការដាក់តាំងសារអប់រំសុខភាពលើតុ តាមភោជនីយដ្ឋាន និងហាងលក់អាហារ ដែលរៀបចំឡើងដោយអង្គការ RACHA សហការជាមួយមន្ទីរសុខាភិបាលខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីវេជ្ជបណ្ឌិត ចាន់ ធានី នាយិកាប្រតិបត្តិ អង្គការសម្ព័ន្ធសុខភាពកុមារ និងសុខភាពបន្ដពូជ RACHA  បានលើកឡើងពីគោលបំណងលើការផ្សព្វផ្សាយនេះ ដើមី្បបង្កើនការយល់ដឹងអំពីអាហារសុខភាព តិចអំបិល តិចខ្លាញ់ តិចស្ករ និង ផលប៉ះពាល់នៃការបរិភោគអំបិល ខ្លាញ់ ស្ករ ច្រើន និងជំរុញការផ្លាស់ប្តូរឥរិយាបថរបស់អតិថិជន និងប្រជាជន អ្នកធ្វើម្ហូបអាហារតាមភោជនីយដ្ឋាន និង អាហារដ្ឋាន និងធ្វើឲ្យអាហារដែលមានសុខភាព ។ កត្តានេះហើយ ក្រសួងសុខាភិបាល បានយកចិត្តទុកដាក់ជាអាទិភាព ដល់ការងារអប់រំសុខភាពជូនប្រជាពលរដ្ឋ តាមរយៈការ ដាក់ចេញនូវសារ និង សម្ភារៈអប់រំសុខភាពជាច្រើនប្រភេទ និងធ្វើការផ្សព្វ ផ្សាយតាមមធ្យោបាយនានា ត្រូវបានទទួលការ ចាប់អារម្មណ៍យ៉ាងច្រើនពីសាធារណជន ដោយក្រសួងសុខាភិបាលបានបង្កើតនូវ សម្ភារៈអប់រំសុខភាព តិចអំបិល តិចខ្លាញ់ តិចស្ករ សម្រាប់ដាក់តាំងនៅលើតុអាហារ ។

ជាមួយគ្នានេះ លោក នាក់ ណេរ៉ុន ក៏បានលើកឡើងថា សារអប់រំសុខភាពនេះ មានសារៈសំខាន់បំផុតសម្រាប់ប្រជាពលរដ្ឋគ្រប់គ្នា។  ដើមី្បឲ្យសារអប់រំនេះមានប្រសិទ្ធភាព គ្រប់គ្នាត្រូវចូលរួមក្នុងការផ្លាស់ប្តូរឥរិយាបថរបស់ប្រើប្រាស់ ឬ បរិភោគ តិចអំបិល តិចខ្លាញ់ តិចស្ករ  ព្រមទាំងត្រូវគោរពនូវសារ អប់រំសុខភាពដែលបានដាក់តាំងនៅលើតុ តាមភោជនីយដ្ឋាន អាហារដ្ឋាន នោះសុខភាពរបស់យើងពិតជាមានភាពប្រសើរ ឡើងវិញក្នុងការលើកកម្ពស់សុខភាព ។ លោកអភិបាលរងខេត្តក៏បាន បញ្ជាក់ឲ្យដឹងផងដែរ សារអប់រំនេះ ស្របពេលខេត្តសៀមរាប នឹងធ្វើការរៀបចំ ជាខេត្តទេសចរណ៍សុខភាព សំដៅលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើន ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ និងប្រជាពលរដ្ឋទៀតផង ។ 

ក្នុងនោះដែរលោក នាក់ ណេរ៉ុន ក៏បានលើកនូវបទ ពិសោធន៍ និងអនុសាសន៍មួយចំនួន ក្នុងការប្រើប្រាស់ ( តិចអំបិល តិចខ្លាញ់ តិចស្ករ ! ដើម្បីសុខភាពបេះដូងល្អ អាយុយឺនយូរ )និង បានកាត់បន្ថយការទទួលទានសារជាតិប្រៃ ដូចជាអំបិល ទឹកស៊ីអុីវ ទឹកត្រី ប៊ីចេង និងម្សៅស៊ុប  និង កាត់បន្ថយ ការទទួលទានខ្លាញ់សត្វ ខ្លាញ់កែច្នៃ អាហារបំពង ចៀន កាត់បន្ថយការទទួលទានភេសជ្ជៈផ្អែម និងអាហារដែលមានជាតិស្ករខ្ពស់។ លោកក៏បានធ្វើការផ្តាំផ្ញើ ដល់គ្រប់ស្ថាប័នពាក់ព័ន្ធ និង អាជ្ញាធរមូលដ្ឋាន មេត្តាផ្សព្វផ្សាយបន្ត និងចូលរួមគាំទ្រអនុវត្តនូវសារអប់រំខាងលើ ដើម្បីសុខភាពបងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិ ឃុំ សង្កាត់ ក្រុងស្រុក និង សណ្ឋាគារ ភោជនីយដ្ឋាន អាហារដ្ឋាន បានយល់ដឹងបន្ថែមអំពីការប្រើប្រាស់ និងការទទួលទានហួសកម្រិត ដែលបណ្តាលឲ្យប៉ះពាល់សុខភាព និង កុំឲ្យកើតមានជម្ងឺមិនឆ្លង នៅក្នុងមូលដ្ឋានខ្លួន ៕

 អត្ថបទ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

ត្រី Blobfish ក្លាយជាសត្វមានរូប​អាក្រក់បំផុតក្នុងពិភពលោក

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

តុលាការ​​អង់គ្លេស​រក​ឃើញ​ថា​ បុរស​ពីរ​នាក់​​មាន​ពិរុទ្ធ​​ពី​បទ​លួច​បង្គន់មាស​

ព័ត៌មានជាតិ១ ម៉ោង មុន

អៀរឡង់ ផ្តល់មូលនិធិ៨០ម៉ឺនអឺរ៉ូ ដើម្បីជួយសហគមន៍ជនបទភាគខាងជើងប្រទេសកម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

សំរាមជាច្រើនកន្លែងក្នុងខេត្តមណ្ឌលគិរី ត្រូវបានសម្អាត ដើម្បីលើកកម្ពស់សោភណភាព ស្របពេលបុណ្យចូលឆ្នាំថ្មីខិតចូលមកដល់

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ

សេចក្ដីជូនដំណឹង២០ ម៉ោង មុន

គម្រោង បុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមថ្ងៃនេះ បានសាងសង់ដោះស្រាយ នឹងបញ្ចប់សរុប 3172 ផ្ទះហើយ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ហ៊ូធី បាញ់​មីស៊ីល​ដាក់​អ៊ីស្រាអែល ក្រោយហ្គាហ្សា​ផ្ទុះ​អាវុធ​ឡើង​វិញស្លាប់​មនុស្ស​ជាង​៤០០​នាក់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ប្រជាជនថៃមកពី១៩​ខេត្ត តវ៉ា​ដោយ​ដឹកត្រី​ទីឡាព្យ៉ា​​ថ្ពាល់​ខ្មៅចាក់នៅមុខវិមានរដ្ឋាភិបាល

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ពូទីន ព្រមឈប់បាញ់តែលើសំណង់ហេដ្ឋារចនាសម្ព័ន្ធ និងរោងចក្រថាមពលអ៊ុយក្រែន ប៉ុណ្ណោះ

Sokha Hotels

ព័ត៌មានពេញនិយម