ព័ត៌មានជាតិ
១៥ ខែ នៃអាណត្តិទី ៧ គម្រោងអភិវឌ្ឍន៍ថ្នាក់ជាតិជាច្រើន បានដាក់ពង្រាយតាមថ្នាក់រដ្ឋបាលមូលដ្ឋាន
រយៈពេលជាង ១ ឆ្នាំ នៃរាជរដ្ឋាភិបាលអាណត្តិទី ៧ នេះ ដែលដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានគម្រោងអភិវឌ្ឍន៍ថ្នាក់ជាតិជាច្រើន ត្រូវបានដាក់ពង្រាយទៅតាមថ្នាក់រដ្ឋបាលមូលដ្ឋាន ក្នុងរាជធានីភ្នំពេញ ដើម្បីបំពេញ និងសម្រួលដល់ការធ្វើដំណើរ ក៏ដូចជាការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

គម្រោងអភិវឌ្ឍន៍ថ្នាក់ជាតិ មានជាផ្លូវបេតុង និងប្រព័ន្ធលូមេមានមុខកាត់ធំៗ ជាច្រើន បានសម្រេចលទ្ធផលមួយចំនួនហើយ និងមួយចំនួនទៀត ក៏កំពុងដំណើរការផ្លាស់ប្ដូរ និងស្ថាបនាជាថ្មីឡើងវិញ នៅតាមតំបន់កំពុងមានការលំបាក ពិសេសតំបន់ងាយរងគ្រោះមួយចំនួន ដែលត្រូវបានគិតជាតំបន់អាទិភាពក្នុងការអភិវឌ្ឍ។
លោក អ៊ុម ហ៊ុយឈុនហេង ចៅសង្កាត់បឹងទំពន់ទី ២ ជាសង្កាត់មួយ នៃខណ្ឌមានជ័យ បានប្រាប់ឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ថ្នាក់ជាតិ ចំនួន ៥ គម្រោង បានសម្រេចផលចំនួន ៣ ហើយ ដោយបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់ការធ្វើដំណើររបស់ប្រជាអ្នកដំណើរ និងជួយកាត់បន្ថយខ្ពស់ពីការជន់លិចនៅរៀងរាល់រដូវភ្ញៀវធ្លាក់ ខណៈ ២ គម្រោង ទៀត ដែលនៅសេសសល់ ក៏កំពុងដំណើរការ។

ប្រជាពលរដ្ឋនៅមូលដ្ឋានសង្កាត់បឹងទំពន់ទី ២ ក៏បានសម្តែងក្តីរីករាយចំពោះគម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ពួកគាត់លើកឡើងថា ត្បិតពេលកំពុងដំណើរការស្ថាបនាមានផលប៉ះពាល់បន្តិចមែនដល់ការធ្វើដំណើរ និងការរស់នៅ ប៉ុន្តែនៅពេលចេញជាលទ្ធផល ១០០ ភាគរយ ហើយនោះ វានឹងបង្កភាពងាយស្រួលបំផុតដល់ការរស់នៅ ក៏ដូចជាការប្រកបរបររកស៊ីទទួលទានជាដើមរបស់ពួកគាត់។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី ៧ បានដាក់ចេញនូវគោលបំណងប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់សំដៅក្នុងការឈានបញ្ចប់បញ្ហាទឹកជន់លិចរាជធានីភ្នំពេញក្នុងរយៈពេល ៥ ឆ្នាំ ខាងមុខ។

រាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំគម្រោងចំនួន ៥០ គម្រោង សម្រាប់រយៈពេល ៥ ឆ្នាំ ហើយបច្ចុប្បន្នគម្រោងមួយចំនួនធំហើយ បាននិងកំពុងអនុវត្ត ក្នុងតំបន់ដែលងាយរងគ្រោះដោយការលិចលង់ជាងគេ រួមមាន តំបន់ជុំវិញស្ថានីយបូមទឹកលូប្រាំ, តំបន់ជុំវិញស្ថានីយបូមទឹកបឹងទំពន់ និងតំបន់ជុំវិញស្ថានីយបូមទឹកបឹងត្របែក ជាដើម៕
អត្ថបទ ៖ សុភា















-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?