Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​ស្រុក​សំរោង​ ​សម្រុក​ជួសជុល​​ផ្លូវលំ​ប្រមាណ​៥០​គីឡូម៉ែត្រ​ ​

បានផុស

នៅ

លោក កេ​ត ម៉ៅ អភិបាល នៃ​គណៈ​អភិបាលស្រុក​សំរោង ប្រាប់​ឲ្យ​ដឹង ​នា​ព្រឹក​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០២០​ថា ស្រុក​សំរោង គឺ មាន ១១​ឃុំ ហើយ​នៅ​ក្នុង​មួយ​រយៈពេល​កន្លងទៅ​ថ្មីៗ នេះ ឥទ្ធិពល គ្រោះមហន្តរាយ​ជំនន់​ទឹកភ្លៀង បាន​បំផ្លិចបំផ្លាញ​ផ្លូវលំ​តាម​ភូមិ​នានា សរុប​ប្រវែង ៥០​គីឡូម៉ែត្រ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​អភិបាលស្រុក​សំរោង ប្រាប់​បន្ត​ថា រដ្ឋបាល​ស្រុក​ បាន​ស្ថាបនា ចាប់ពី​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន ៧​ឃុំ​រួច​មក​ហើយ សម្រេច​បាន​សរុប​ប្រវែង​ជាង ២០​គីឡូម៉ែត្រ ដោយ​ប្រើប្រាស់​គ្រឿងចក្រ​ ជាច្រើន​គ្រឿង ដោយ ១​គី​ឡូ​ម៉ែត្រ ចំណាយ​ទឹកប្រាក់ ១​លាន​រៀល ហើយ​ផ្លូវ​ខូចខាត​ដែល​នៅ​សេសសល់ ក្រុមការងារ​ជំនាញ នឹង​ខិតខំ​ប្រឹងប្រែង​បន្ត​ទៀត អាច​នឹង​បញ្ចប់​នៅ​ក្នុង​អំឡុង​សប្តាហ៍​ក្រោយ​នេះ​ហើយ ដោយ​មិន​ឲ្យ​ហួស​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០២០ នោះ​ទេ ។

ជា​មួយគ្នានេះ​លោក​អភិបាល បានថ្លែង​អំណរ​អរគុណ ដល់​ក្រុមការងារ អាជ្ញាធរ​គ្រប់​ភូមិ​ឃុំ ព្រះសង្ឃ សប្បុរសជន ​ប្រជាពលរដ្ឋ ដែល​បាន​ចូល​រួម​ចំណែក​ជួយ​ឧបត្ថម្ភ​ថវិកា ក្នុង​ការ​ជួសជុល​ផ្លូវ​នេះ។ ក្នុងនាម​រដ្ឋបាល​ស្រុក​សំរោង លោក​សូម​ធ្វើការ​អភ័យទោស​ពី​​ប្រជាពលរដ្ឋ ដែល​កន្លងមក​មាន​កា​រ​លំបាក​ធ្វើដំណើរ​ដោយ​សារ​ផ្លូវលំ​ជា​ច្រើ​ន ​ក្នុងស្រុក​សំរោង រង​ការខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង ហើយរដ្ឋបាល​ស្រុក ឃុំ នឹង​ខិតខំ ​​ជួសជុល​ផ្លូវ​ដែល​ខូចខាត​ទាំងអស់​ឡើង​វិញ​៕

​អត្ថបទ៖ រ៉ា​វុ​ទ្ធ

សូមចុចអាន៖ ​ក្រសួងកំពុង​ពន្លឿន​ចេញ​បណ្ណ​ដល់​ជនពិការ​ទទួល​ការ​បញ្ចុះតម្លៃសិក្សា​ និង​ការ​ទំនិញនៅតាមទីផ្សារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទី មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ១ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ២ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ យុត្តិធម៌​សម្រាប់​មន្ដ្រី​ស្អាតស្អំ មិន​អាច​កាត់​ថ្លៃ​បាន​ទេ

Sokha Hotels

ព័ត៌មានពេញនិយម