Connect with us

ព័ត៌មានជាតិ

អធិការនគរបាលស្រុកស្រែអំបិល ដាក់ផែនការកម្លាំងក្រោមឱវាទ ផ្សព្វផ្សាយបង្ការគ្រោះអគ្គិភ័យនារដូវរំហើយ

បានផុស

នៅ

លោក​អធិការ​នគរបាល​ស្រុក​ស្រែ​អំបិល ខេត្ត​កោះកុង ដាក់​ផែនការ​ដល់​កងកម្លាំង​ប៉ុស្តិ៍​នគរបាល​ក្រោម​ឱវាទ​ជំរុញ​ការ​ផ្សព្វផ្សាយ​អំពី​ការ​បង្ការ​គ្រោះ​អគ្គិភ័យ​នា​រដូវរំហើយ​ជូន​ដល់​ប្រជាពលរដ្ឋ ដើម្បី​បញ្ចៀស​គ្រោះ​មហន្តរាយ​នានា​ក្នុង​មូលដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ទោ ដូង វណ្ណា អធិការ​នគរបាល​ស្រុក​ស្រែ​អំបិល បាន​ដឹកនាំ​ប្រជុំ​ដាក់​ផែនការ​សំខាន់ៗ ដល់​នាយ​ប៉ុស្តិ​នគរបាល​តាម​បណ្ដា​ឃុំ ចំនួន ៦ ដោយ​ផ្ដោត​បង្កើន​ការ​ពង្រឹង​ប្រសិទ្ធភាព​ការងារ​កាន់តែ​ល្អ​ប្រសើរ​បន្ថែម គ្រា​បច្ចុប្បន្ន​អនុវត្ត​ទទួល​លទ្ធផល​ល្អ​ក៏​ពិត​មែន​ក្តី។

នៅ​ថ្ងៃ​ទី ៣០ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ នេះ ក្នុង​កិច្ចប្រជុំ លោក​អធិការ​នគរបាល​ស្រុក​ស្រែ​អំបិល បាន​ជំរុញ​ដល់​កងកម្លាំង​នគរបាល​ប៉ុស្តិ៍​ទាំង ៦ ដែល​នៅ​ក្រោម​ឱវាទ​របស់​លោក ចាំបាច់​ជួយ​ផ្សព្វផ្សាយ​អំពី​ការ​ត្រៀម​បង្ការ​គ្រោះ​អគ្គិភ័យ​ជាយថាហេតុ ទាំង​ផ្នែក​បច្ចេកទេស​អគ្គិសនី និង​នា​រដូវរំហើយ​នេះ។

ក្រៅពី​យន្តការ​ត្រៀម​បង្ការ លោក ដូង វណ្ណា ស្នើសុំ​ដល់​មន្ត្រី​នគរបាល​ប៉ុស្តិ៍ អនុវត្ត​ពង្រឹង​ច្បាប់​ចរាចរណ៍​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​ដង​ផ្លូវ​សាធារណៈ ដើម្បី​ឱ្យ​ពួកគាត់​បាន​យល់ដឹង​កាន់តែ​ច្រើន​អំពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ព្រោះតែ​អត្រា​គ្រោះថ្នាក់​អាច​កើត​មាន​គ្រប់​ពេលវេលា ករណី​ខ្វះ​ការ​ប្រុងប្រយ័ត្ន​អំឡុង​ពេល​បើកបរ។

ដោយឡែក​បញ្ហា​ភូមិ​ឃុំ​សង្កាត់​មាន​សុវត្ថិភាព ក៏​បន្ត​យកចិត្តទុកដាក់​ផ្សព្វផ្សាយ​អប់រំ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​គ្រប់គ្នា ដោយ​សំដៅ​ធ្វើ​យ៉ាងណា​កាត់បន្ថយ​បទល្មើស​នានា ល្បែងស៊ីសង អំពើ​ចោរកម្ម ក្មេង​ទំនើង អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​ការ​ជួញដូរ​មនុស្ស ជាដើម។

គួរ​កត់​សម្គាល់​ថា នៅ​ឆ្នាំ ២០២៤ នេះ ក្រសួងមហាផ្ទៃ បាន​ទទួល​ស្គាល់​ចំណាត់​ថ្នាក់​លេខ ១ ដល់​ប៉ុស្តិ៍​នគរបាល​ឃុំ​ទាំង ៦ នៃ​ស្រុក​ស្រែអំបិល ដែល​អនុវត្ត​ការងារ​បាន​ល្អ​ប្រសើរ​នា​ពេល​កន្លង​មក និង​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម និង​សំណូមពរ​ផ្សេងៗ ទាន់​សភាពការណ៍​ជូន​ដល់​ប្រជាពលរដ្ឋ៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម