Connect with us

ព័ត៌មានជាតិ

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលសុវត្ថិភាព និងសុខភាពការងារ សម្ពោធជាផ្លូវការ ដើម្បីលើកកម្ពស់ការយល់ដឹងផ្នែកសុវត្ថិភាព និងសុខភាពការងារនៅកម្ពុជា

បានផុស

នៅ

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​សុវត្ថិភាព និង​សុខភាព​ការងារ ដែល​ជា​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​របស់​សាធារណរដ្ឋ​កូរ៉េ ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ កាលពី​រសៀល​ថ្ងៃ​ទី ២៩ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ រួម​នឹង លោក ផាក់ ចឹង​អ៊ុក (Park Jung-Wook) ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​, លោក​បណ្ឌិត អាន់ ចុង​ជូ (Ahn Jong-Ju) ប្រធាន​ទីភ្នាក់ងារ​សុវត្ថិភាព និង​សុខភាព​ការងារ​កូរ៉េ (KOSHA) និង​លោក ណា​ម ហូ​ចេ (Nam Ho-Jae) តំណាង​ក្រសួង​មុខរបរ និង​ការងារ នៃ​សាធារណរដ្ឋ​កូរ៉េ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​សម្ពោធ​មជ្ឈមណ្ឌល​ដែល​ស្ថិត​ក្នុង​បរិវេណ​វិទ្យាស្ថាន​ជាតិ​បណ្ដុះបណ្ដាល​បច្ចេកទេស (NTTI) នេះ មាន​ការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ថ្នាក់ដឹកនាំ​អង្គភាព​ក្រោម​ឱវាទ​ក្រសួង តំណាង​ស្ថាប័ន​ពាក់ព័ន្ធ តំណាង​សមាគម​និយោជក និង​កម្មករ-និយោជិត ព្រមទាំង​ដៃគូ​សហការ និង​ភ្ញៀវ​កិត្តិយស​ជាតិ និង​អន្តរជាតិ សរុប​ចំនួន​ជាង ២០០ នាក់។

លោក ហេង សួរ បាន​ថ្លែង​ថា តាមរយៈ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​សុវត្ថិភាព និង​សុខភាព​ការងារ ដែល​ត្រូវ​បាន​ដាក់​សម្ពោធ​នា​ពេល​នេះ គឺជា​ការ​បង្ហាញ​ឱ្យ​ឃើញ​នូវ​ការ​ប្ដេជ្ញា​ចិត្ត និង​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​ដែល​មាន​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជា​សេនាធិការ ក្នុង​ការ​បន្ត​លើក​កម្ពស់​លក្ខខណ្ឌ​សុវត្ថិភាព និង​សុខភាព​ការងារ ស្រប​តាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ឆ្នាំ ២០២៤-២០២៨ និង​ផែនការ​មេ​លើក​ទី ៣ ស្ដីពី​សុវត្ថិភាព និង​សុខភាព​ការងារ​ឆ្នាំ ២០២៣-២០២៧ សំដៅ​ឈាន​ឆ្ពោះ​ទៅ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​គឺ “​មាន​លក្ខខណ្ឌ​ការងារ​ល្អ និង​ភាព​សុខសាន្ត​នៅ​កន្លែងធ្វើការ​” និង “​គ្រប់កន្លែង​ធ្វើការ​មាន​ប្រព័ន្ធ​គ្រប់គ្រង​សុវត្ថិភាព និង​សុខភាព​ការងារ​ត្រឹមត្រូវ ដោយ​អនុលោម​ទៅ​តាម​បទដ្ឋាន​ស្ដីពី​សុវត្ថិភាព និង​សុខភាព​ការងារ​ជាតិ និង​អន្តរជាតិ ដើម្បី​បង្ការ​គ្រោះថ្នាក់​ការងារ​”។

ទន្ទឹម​នេះ លោក​រដ្ឋមន្ត្រី បាន​កត់សម្គាល់​ឃើញ​ថា វិស័យ​សុវត្ថិភាព និង​សុខភាព​ការងារ បាន​និង​កំពុង​បន្ត​អភិវឌ្ឍន៍​នៅ​ក្នុង​កម្រិត​ថ្មី​មួយទៀត តាមរយៈ​ការ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​សុវត្ថិភាព និង​សុខភាព​ការងារ ដែល​នឹង​រួមចំណែក​យ៉ាង​សំខាន់ ក្នុង​ការ​លើកកម្ពស់​ការ​យល់ដឹង​របស់​និយោជក កម្មករ-និយោជិត និង​កសាង​ធនធាន​ជំនាញ​ផ្នែក​សុវត្ថិភាព និង​សុខភាព​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ជាក់ស្ដែង មជ្ឈមណ្ឌល​នេះ មាន​បំពាក់​សម្ភារៈ និង​បរិក្ខារ​ឧបទេស​ទំនើបៗ ដែល​ជា​ជំនួយ​ដល់​សិក្ខាកាម​សម្រាប់​ធ្វើការ​ពិសោធន៍​ផ្ទាល់ មិន​ត្រឹមតែ​មាន​ការ​សិក្សា​លើ​ទ្រឹស្ដី​តែមួយ​មុខ​នោះ​ទេ ដែល​នេះ​ជា​ចំណុច​ពិសេស នៃ​មជ្ឈមណ្ឌល ដើម្បី​បង្កើន​ការ​យល់ដឹង និង​កំណត់​បាន​នូវ​ហានិភ័យ​ដែល​អាច​នឹង​កើត​មាន​នៅ​ពេល​បំពេញការងារ ស្របទៅនឹង​មុខវិជ្ជា​ផ្នែក​សុវត្ថិភាព និង​សុខភាព​ការងារ ជា​មុខវិជ្ជា​បែប​វិទ្យាសាស្ត្រ។

លោក​រដ្ឋមន្ត្រី បាន​ថ្លែង​ការ​កោតសរសើរ និង​ការ​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​ការងារ​របស់​នាយកដ្ឋាន​ពេទ្យ​ការងារ និង​ការ​គាំទ្រ​របស់​ដៃគូ​អភិវឌ្ឍន៍​នានា​រួមមាន ក្រសួង​មុខរបរ និង​ការងារ នៃ​សាធារណរដ្ឋ​កូរ៉េ​, ទីភ្នាក់ងារ​សុវត្ថិភាព និង​សុខភាព​ការងារ​កូរ៉េ (KOSHA) និង​តួអង្គ​ពាក់ព័ន្ធ​ផ្សេងទៀត ដែល​បាន​សហការ​យ៉ាង​ជិតស្និទ្ធ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការ​រៀបចំ និង​ដាក់​ឱ្យ​ដំណើរការ​មជ្ឈមណ្ឌល​នេះ​ឱ្យ​លេចចេញ​ជា​រូបរាង​ឡើង។

បន្ថែម​ពី​នេះ លោក​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​កូរ៉េ តាមរយៈ​ក្រសួង​មុខរបរ និង​ការងារ និង​ទីភ្នាក់ងារ​សុវត្ថិភាព និង​សុខភាព​ការងារ​កូរ៉េ ដែល​បាន​ផ្ដល់​ជំនួយ​ផ្នែក​បច្ចេកទេស និង​សម្ភារៈ​បរិក្ខារ​ដល់​នាយកដ្ឋាន​ពេទ្យ​ការងារ នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​រួម​ចំណែក​យ៉ាង​សំខាន់ ក្នុង​ការ​អភិវឌ្ឍន៍​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នៅ​កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម