Connect with us

ព័ត៌មានជាតិ

ប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌព្រែកព្នៅ ជំរុញមន្ត្រីគណបក្សប្រជាជន យកចិត្តទុកដាក់មើលថែសមាជិកបក្ស និងពលរដ្ឋក្នុងមូលដ្ឋាន

បានផុស

នៅ

លោក ឃួង ស្រេង សមាជិក​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា ប្រធាន​គណៈកម្មាធិការ​គណបក្ស​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ខណ្ឌ​ព្រែក​ព្នៅ បាន​ជំរុញ​ឲ្យ​មន្ត្រី​គណបក្ស​ប្រជាជន​យកចិត្តទុកដាក់​មើលថែ​សមាជិក​បក្ស ​និង​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន ដោយ​ត្រូវ​ចុះ​ពិនិត្យមើល​ទាំង​ជីវភាព​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងអស់​នៅក្នុង​មូលដ្ឋាន បើ​មានការ​ខូចខាត ត្រូវ​ជួសជុល​ស្តារឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ជំរុញ​បែបនេះ​របស់ លោក​ ឃួ​ង ស្រេង​ បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​ ៣០ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ ក្នុង​កិច្ចប្រជុំ​ប្រចាំខែ​គណបក្ស​ចុះ​មូលដ្ឋាន​ខណ្ឌ​ព្រែក​ព្នៅ​នៅ​ទីស្នាក់ការ​បក្ស​ខណ្ឌ​នៅ​ទីស្នាក់ការ​មន្ទីរ​គណបក្ស ខណ្ឌ​ព្រែក​ព្នៅ។

លោក​ ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើក​ឡើង​ថា មន្ត្រី​បក្ស​របស់​យើង​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​មើលថែ​សមាជិក​បក្ស ​និង​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន ពោលគឺ​នៅពេល​ពួកគាត់​មាន​បញ្ហា​អ្វីមួយ​ត្រូវ​ដោះស្រាយ​ជួយ​ពួកគាត់​ភ្លាម ដូចជា​ការដោះស្រាយ​បញ្ហា​ទឹក​លិច ​និង​ការផ្តល់​ស្បៀងអាហារ​ជាដើម​។ បន្ថែម​ពីនេះ មន្ត្រី​បក្ស​របស់​យើង​ក៏ត្រូវ​ចុះ​ពិនិត្យមើល​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​មូលដ្ឋាន​ផងដែរ ទាំង​ប្រឡាយទឹក លូទឹក ផ្លូវ បង្គោល​ភ្លើង​បំភ្លឺ​សាធារណៈ​ជាដើម បើ​មាន​ការ​ខូចខាត ត្រូវ​ជួសជុល​ស្តារឡើងវិញ​។ មន្ត្រី​បក្ស​របស់​យើង​ត្រូវ​ពង្រឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឲ្យ​បាន​ខ្លាំងក្លា​ និង​វាយបក​ឲ្យ​បាន​ទាន់ពេលវេលា ពិសេស​ប្រសាសន៍​ថ្នាក់ដឹកនាំ​ប្រទេស ត្រូវ​បន្ត​ផ្សព្វផ្សាយ​ភ្លាមៗ ​ដើម្បីឲ្យ​សមាជិក ​និង​ប្រជាពលរដ្ឋ​បានទទួល​ព័ត៌មាន​ភ្លាមៗ។ មិនមែន គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ ​នៃ​ការបោះឆ្នោត​ផ្លូ​ក​ទឹក​ផ្លូ​កដី​ហើយ លែងដៃ​ចោល​នោះទេ​។ ត្រូវ​ក្តាប់​ឲ្យ​បាន​ពី​ចលនា​របស់​បក្សប្រឆាំង​ជ្រុលនិយម និង​ក្តាប់​សន្តិ​អារម្មណ៍​ប្រជាពលរដ្ឋ​ឲ្យ​បាន ហើយ​ឃោសនា​ពួកគាត់​ឲ្យ​បាន​យល់​ជាមួយ​ការផ្តល់​ក្តីសង្ឃឹម​ជូន​ពួកគាត់ ពិសេស​ចលនា​ពួកគាត់​ឲ្យ​បាន​យល់​ច្បាស់​ពី​ការដឹកនាំ​របស់ ​សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

លោក ឃួ​ង ស្រេង បន្តថា គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​ទទួលបាន​ជ័យជំនះ​រហូត ដើម្បីឲ្យ​ប្រទេស​កម្ពុជា​រក្សាបាន​សន្តិភាព ដែលជា​ឱកាសអភិវឌ្ឍន៍​ប្រទេស​ឲ្យ​កាន់តែ​រីកចម្រើន ពិសេស​សម្រេចបាន​នូវ​ចក្ខុវិស័យ​របស់ខ្លួន ប្រែក្លាយ​កម្ពុជា មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ​២០៣០ និង​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០ ​ខាងមុខ។

លោក ធឹម សំអាន សមាជិក​គណៈកម្មាធិការ​គណបក្សរាជធានី​ភ្នំពេញ និង​ជា​ប្រធាន គណៈកម្មាធិការ​គណបក្សខណ្ឌ​ព្រែក​ព្នៅ ក្នុងឱកាស​នោះ ក៏បាន​រាយការណ៍​ពី​រចនាសម្ព័ន្ធ​គណបក្ស​ខណ្ឌ ដែលមាន​សាខា​បក្ស​សង្កាត់​ចំនួន​ ៥​ និង​សាខា​ភូមិ​ចំនួន ​៦៩ បាន​ចលនា កសាង​សមាជិក​បក្ស​ថ្មី​បាន​ចំនួន ​៦១​ នាក់។

លោក​បន្តថា នា​រដូវវស្សា​កន្លងមក​នេះ​មាន​សង្កាត់​មួយចំនួន​នៅក្នុង​មូលដ្ឋាន​ខណ្ឌ​ព្រែក​ព្នៅ បាន​ទទួល​រង​នូវ​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង ដែល​ហូរ​មកពី​ខេត្តកំពង់ស្ពឺ តែ​បញ្ហា​នេះ​យើង​បាន​ចាត់វិធានការ​ភ្លាមៗ ជាមួយនឹង​ការចុះ​ជួប សួរសុខទុក្ខ ​និង​យក​អំណោយ ​ទៅ​ចែកជូន​ពួកគាត់៕

អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម