Connect with us

ព័ត៌មានជាតិ

លោក ស សុខា៖ ១០ឆ្នាំមកនេះ អត្រាសិស្សក្នុងខេត្តព្រៃវែងជាប់និទ្ទេស A ស្ទុះឡើងខ្លាំង

បានផុស

នៅ

ក្នុងរយៈពេល ១០ឆ្នាំមកនេះ អត្រាសិស្សក្នុងខេត្តព្រៃវែងប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ពិសេសកំណើននៃចំនួនសិស្សជាប់និទ្ទេស A ស្ទុះឡើងខ្លាំង។ នេះជាការកត់សម្គាល់របស់លោក ស សុខា ហើយលោកបានបង្ហាញមោទនភាពចំពោះការរួមចំណែករបស់ ស.ស.យ.ក និងការស្ទុះឡើងនៃគុណភាពសិស្សថ្នាក់ទី១២ នៅខេត្តព្រៃវែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្ទុះឡើងខ្លាំងនៃអត្រាសិស្សក្នុងខេត្តព្រៃវែងប្រឡងជាប់បាក់ឌុប ពិសេសកំណើនសិស្សជាប់និទ្ទេស A ក្នុងរយៈពេលជិត១០ឆ្នាំមកនេះ ត្រូវបានលោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ ចាត់ទុកជាសមិទ្ធផលរួមប្រកបដោយក្ដីមោទនៈយ៉ាងក្រៃលែង ដ្បិតលទ្ធផលនេះ ជាការបង្ហាញឱ្យឃើញពីការស្ទុះឡើងនៃវិស័យសិក្សាធិការជាតិ។

ក្នុងពិធីសំណេះសំណាល និងថ្លែងអំណរគុណលោកគ្រូ-អ្នកគ្រូស្ម័គ្រចិត្តបង្រៀនបំប៉នសិស្សថ្នាក់ទី១២ នៅទូទាំងខេត្តព្រៃវែង កាលពីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ស សុខា បានថ្លែងចាត់ទុកលទ្ធផលនេះថា​ជាមនុញ្ញផលកើតចេញពីបន្ទាត់នយោបាយកំណែទម្រង់ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលជំនាន់មុន ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងរាជរដ្ឋាភិបាលនីតិកាលទី៧នេះ ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត។

ក្នុងចំណោមការស្ទុះឡើងនៃវិស័យអប់រំ ដែលពេលនេះកំណត់សម្គាល់ត្រឹមការប្រឡងថ្នាក់ទី១២ទូទាំងប្រទេស លោក ស សុខា បានកត់សម្គាល់ថា សម្រាប់ខេត្តព្រៃវែង គិតចាប់ពីក្រោយការអនុវត្តកំណែទម្រង់ក្រោមពាក្យស្លោក«អ្នកចេះគឺជាប់» កាលពីឆ្នាំ២០១៣ គឺពុំមានសិស្សជាប់និទ្ទេស A ទេ ប៉ុន្តែចាប់ពីឆ្នាំ២០១៥មក អត្រាសិស្សជាប់បាក់ឌុប និងជាប់និទ្ទេសខ្ពស់បំផុតនេះបានហក់ឡើង និងមានជាបន្ទាប់ ពោលគឺពីចាប់ជាង៧០ភាគរយនៅឆ្នាំ២០១៥ រហូតដល់ជាង៨០ភាគរយនៅឆ្នាំ២០២៤នេះ។

នៅឆ្នាំ២០២៤នេះ ខេត្តព្រៃវែង មានសិស្សជាប់និទ្ទេស A ចំនួន១១៧នាក់។ លោក ស សុខា បានថ្លែងអំណរគុណក្រុមការងាររាជរដ្ឋាភិបាល រដ្ឋបាលខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ការិយាល័យអប់រំក្រុង ស្រុក ខណ្ឌ ពិសេសលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្ត ដែលចូលរួមសហការជាមួយ ស.ស.យ.ក. ខេត្តព្រៃវែង បើកវគ្គបំប៉នសិស្សថ្នាក់ទី១២ ចាប់ពីឆ្នាំ២០១៥មក។

សូមបញ្ជាក់ថា សម្រាប់ការបើកវគ្គបំប៉នសិស្សថ្នាក់ទី១២ ក្នុងខេត្តព្រៃវែង ចាប់ពីឆ្នាំ២០១៥មកនោះ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដោយមានការចូលរួមគាំទ្រពីភាគីពាក់ព័ន្ធ បានចំណាយថវិកាប្រមាណ៦០ទៅ៦៥លានរៀលក្នុងមួយឆ្នាំៗសម្រាប់ការឧត្ថម្ភដល់គ្រូស្ម័គ្រចិត្ត។ នេះបើតាមរបាយការណ៍ថ្លែងដោយលោក ប៉ាវ សុធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រៃវែង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

សម្តេច ម៉ែន សំអន សាទរពិធីដារលាន-ដាល់អំបុកឈ្នះឈ្នះ លើកទី ៤ រយៈពេល ៣ ថ្ងៃ តាមគន្លងប្រពៃណីខ្មែរ នៅផ្សារធម្មជាតិរុនតាឯក

ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

​គណបក្ស​កាន់​អំណាច​​របស់​លោក Yoon ​កំពុងប្រើប្រាស់​តុលាការ​ធម្មនុញ្ញ​​ដើម្បី​តថ្លៃ​​អំណាច​​​​

កីឡា៥៣ នាទីutes មុន

Ronaldo ថា​ Vinícius សម​ឈ្នះ​ពាន Ballon d’Or ជាង Rodri

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

តម្លៃប្រេងកើនជាង​ ១ ភាគរយ ពេលបញ្ចប់ការជួញដូរ ជុំវិញ​ការ​ថយចុះនៃស្តុកប្រេងអាមេរិក

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន ផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រឡងជាប់បាក់ឌុបទូទាំងខេត្តចំនួន​៤០១នាក់

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក ប្រទះ​ឃើញ​សាកសពក្នុងកន្លែងដាក់​កង់​យន្តហោះ​​​​ដ៏កម្រ​បំផុត​​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុងឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចំនួន៨

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

រុស្ស៊ី ព្រមាន ត្រាំ មិន​ឲ្យ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

ព្រាប សុវត្ថិ នាំយកតួអង្គយក្ខឡើងឆាកតន្ត្រី បំផុសការគាំទ្រល្ខោនបាសាក់ខ្មែរ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម