ព័ត៌មានជាតិ
អភិបាលខេត្តព្រៃវែង ចូលរួមរំលែកទុក្ខក្រុមគ្រួសារសពអ្នកជំងឺកូវីដ១៩ ដែលស្លាប់ដោយជំងឺស្ទះសរសៃឈាមបេះដូង
លោក ជា សុមេធី អភិបាលខេត្តព្រៃវែងបានផ្ញើសាររំលែកទុក្ខ ជូនចំពោះគ្រួសារសព លោកសំសារួនប្រជាពលរដ្ឋរស់នៅភូមិជ័យឧត្តមឃុំព្រែកខ្សោយ«ក»ស្រុកពាមរក៍ខេត្តព្រៃវែង ដែលបានទទួលមរណៈភាពកាលពីព្រឹកថ្ងៃទី១៤ខែមីនា ឆ្នាំ២០២១ ដោយរោគាពាធ។
តាមរយៈសាររំលែកទុក្ខចុះថ្ងៃទី១៤មីនានេះ លោកអភិបាលខេត្តបានមានប្រសាសន៍ថា «ក្នុងនាមរដ្ឋបាលខេត្តព្រៃវែងនិងក្នុងនាមខ្ញុំផ្ទាល់យើងខ្ញុំពិតជាមានក្តីរន្ធត់ក្តុកដួលរំជួលចិត្តដ៏ក្រៀមក្រំជាទីបំផុតជាមួយ គ្រួសារនៃសពចំពោះមរណភាពលោកសំសារួននៅវេលាម៉ោង៩ និង ៩នាទីព្រឹក ថ្ងៃអាទិត្យទី១៤ ខែមីនាឆ្នាំ២០២១ ក្នុងជន្មាយុ៦៩ឆ្នាំ ដោយរោគគាពាធ។ ដំណឹងដ៏រន្ធត់និងក្រៀមក្រំ ជាទីបំផុតនេះយើងខ្ញុំសូមចូលរួមរំលែកទុក្ខដ៏សង្វេគសោកស្ដាយអាឡោះអាល័យជាទីបំផុតជាមួយគ្រួសារនៃសព ដែលបានបាត់បង់ លោក សំ សារួន ជាការបាត់បង់ប្ដីឪពុកបងប្អូនជីតាប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រឡាញ់បំផុតរបស់ក្រុមគ្រួសារ»។
លោកអភិបាលខេត្តបានបន្តថា «ស្ថិតក្នុងសមានទុក្ខដ៏សោកសង្រេងយ៉ាងក្រៃលែងនេះ យើងខ្ញុំសូមលំឱនកាយវាចាចិត្តលើកហត្ថាប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យវត្ថុសាកសិទ្ធក្នុងលោកនឹងព្រះបារមីនៃព្រះពុទ្ធព្រះធម៌ព្រះសង្ឃតាមជួយបួងសួង ជួយថែរក្សាដួងវិញ្ញាណក្ខន្ធលោក សំ សារួន សូមបានទៅសោយសុខក្នុងសុគតិភពជានិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ»។
លោកស្រី វេជ្ជបណ្ឌិត ឱវណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានឲ្យដឹងថា អ្នកជំងឺកូវីដ១៩ជាបុរសជនជាតិខ្មែរអាយុ ៦៩ឆ្នាំ នៅខេត្តព្រៃវែងម្នាក់ទៀតបានស្លាប់ដោយសារជំងឺស្ទះសរសៃឈាមបេះដូង។
លោកស្រីបានបន្តថា បុរសវ័យ៦៩ឆ្នាំនេះបានចូលសម្រាកមន្ទីរពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែងនៅថ្ងៃទី១៣ខែមីនាឆ្នាំ២០២១ វេលាម៉ោង ៥និង៣០នាទីល្ងាច ដោយសាររកឃើញមានវិជ្ជមានវីរុសកូវីដ១៩ដោយមានលទ្ធផលវិភាគទទួលបានពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅថ្ងៃទី១២ខែមីនាឆ្នាំ២០២១ក្រោយបានយកវត្ថុសំណាកនៅថ្ងៃទី១១ខែមីនាឆ្នាំ២០២១។
លោកស្រីបានបញ្ចាក់ថា ពេលចូលមកដល់មន្ទីរពេទ្យខេត្តនេះក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់ ក្នុងការពិនិត្យសុខភាពហើយសភាពអ្នកជំងឺនៅពេលនោះមិនមានក្អកមិនមានហត់ហើយមានក្រៅខ្លួនតែក្រុមគ្រូពេទ្យមានការកត់សម្គាល់នូវសម្ពាធឈាមរបស់អ្នកជម្ងឺឡើងខ្ពស់ខុសធម្មតា ដែលតាមការសាកសួរឃើញថា បុរសវ័យ៦៩ឆ្នាំរូបនេះធ្លាប់បានទៅពិនិត្យ និងព្យាបាលជំងឺប្រចាំកាយរបស់ខ្លួននៅគ្លីនិកឯកជន។
នៅវេលាម៉ោងប្រហែលជា៩យប់ នៅថ្ងៃទី១៣ ខែមីនាឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានទៅពិនិត្យមើលសុខភាពបេះដូងទៀតឃើញថាមានសភាពធម្មតា។ នៅវេលាព្រឹកម៉ោងប្រហែល៦នាទីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ បុរសខាងលើបានចេញមកធ្វើលំហាត់ប្រាណអស់ពេលជាយូរហើយក៏បានចូលទៅសម្រាកនៅបន្ទប់របស់ខ្លួនវិញ។ដោយសម្រាន្តទៅបានលង់លក់រហូតដល់អ្នកជំងឺកូវី១៩ ម្នាក់ទៀតដែលនៅជិតបានហៅគាត់ឲ្យពិសារបាយព្រឹកក៏ឃើញថាបុរស៦៩ ឆ្នាំនេះបានស្លាប់បាត់បង់ជីវិតទៅហើយ។
លោកស្រីបានបញ្ចាក់ទៀតថាការសន្និដ្ឋានរបស់ក្រុមពេទ្យបុរស៦៩ ឆ្នាំខាងលើនេះគឺបានស្លាប់បាត់បង់ជីវិតដោយសារជំងឺស្ទះសរសៃឈាមបេះដូងមិនមែនស្លាប់ដោយសារជំងឺវានោះឡើយ។នេះជាករណីទី២ហើយដែលមានអ្នកជំងឺកូវីដ១៩ស្លាប់ដែលករណីទី១ជាជនជាតិខ្មែរ មានអាយុ៥០ឆ្នាំមានទីលំនៅ នៅសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាអ្នកបើកបរឲ្យថៅកែជនជាតិចិននៅខេត្តព្រះសីហនុ ដែលមានផ្ទុកជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈបានទទួលមរណភាពនៅវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី១១ ខែមីនាឆ្នាំ២០២១នេះគឺដោយសារអ្នកជំងឺមានបញ្ហារលាកសួតរ៉ាំរ៉ៃដែលបណ្តាលមកពីគាត់ពិសាបារីជាច្រើនឆ្នាំ៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១៨ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង