Connect with us

ព័ត៌មានជាតិ

ថ្ងៃទី២ធ្នូ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យលើច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៥

បានផុស

នៅ

នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នឹងរៀបចំកិច្ចប្រជុំនាថ្ងៃចន្ទ ទី២ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៤:៣០នាទីរសៀល ដែលមានរបៀបវារៈពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥។ ជាមួយគ្នានេះ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ក៏នឹងពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ព្រមទាំងបញ្ហាផ្សេងៗ។

សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ឬហៅថា ច្បាប់ថវិកាជាតិ ដែលស្នើដោយរាជរដ្ឋាភិបាល​ ត្រូវបានរដ្ឋសភាជាតិអនុម័តយល់ព្រមទាំងស្រុង​ ដោយទំហំថវិកាសម្រាប់ការចំណាយក្នុងឆ្នាំ២០២៥ កើនឡើងជាងឆ្នាំមុនប្រមាណ ២,២%។

ផែនការថវិកាសម្រាប់ការចំណាយនៅក្នុងឆ្នាំ២០២៥ ដែលត្រូវបានរដ្ឋសភាអនុម័ត នៅពេលនេះ បានបង្ហាញឱ្យដឹងថា រាជរដ្ឋាភិបាលគ្រោងចំណាយថវិការដ្ឋសរុបប្រមាណ ៩ ៣០០លានដុល្លារអាមេរិក ដែលចំនួននេះមានការកើនឡើងជាងឆ្នាំមុនប្រមាណ ២,២%។

សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងក្នុងបរិការណ៍ដែល រាជរដ្ឋាភិបាលនីតិកាលទី៧ កំពុងបន្តជំរុញអនុវត្តយ៉ាងសស្រាក់សស្រាំនូវបេសកកម្មជាប្រវត្តិសាស្ត្ររបស់ខ្លួនជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំឥតរាថយ និងកាន់តែស្វាហាប់ ឆ្លើយតបនឹងក្តីប្រាថ្នារបស់ប្រជាជន ក៏ដូចជាសំដៅពន្លឿនកិច្ចអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងកិច្ចការកែទម្រង់កាន់ស៊ីជម្រៅ និងទូលំទូលាយលើគ្រប់វិស័យ ដើម្បីបន្តឈានទៅដំណាក់កាលអភិវឌ្ឍថ្មីមួយទៀត គឺប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាពេលខាងមុខ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥១ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

Sokha Hotels

ព័ត៌មានពេញនិយម