ព័ត៌មានជាតិ
សម្ដេចធិបតី៖ព្រឹត្តិការណ៍រត់ពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្ត បង្ហាញពីសុខសន្តិភាពនៅកម្ពុជា
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថា ព្រឹត្តិការណ៍អង្គរវត្តពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ មិនត្រឹមតែរួមចំណែកដល់សកម្មភាពមនុស្សធម៌ប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញថា កម្ពុជាមានសន្តិភាព ស្ថិរភាព និងសុវត្ថិភាពពេញបរិបូរណ៌។
ការលើកឡើងរបស់សម្ដេចធិបតីដូច្នេះ នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ ក្នុងឱកាសដែលសម្ដេចបានអនុញ្ញាតឱ្យលោក Philip Witherington ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Manulife ប្រចាំអាស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅសៀមរាប-អង្គរ។
ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណចំពោះសម្ដេចធិបតីដែលបានចូលរួមព្រឹត្តិការណ៍អង្គរវត្តពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិលើកទី២៩នេះ ហេីយក្រុមហ៊ុន Manulife បានចូលរួមឧបត្ថម្ភព្រឹត្តិការណ៍នេះ ដេីម្បីរ៉ៃអង្គាសថវិកាជូនមន្ទីរពេទ្យកុមារអង្គរ។ លោកប្រធានក្រុមហ៊ុន បានជម្រាបជូនសម្ដេចធិបតី អំពីដំណើរការនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅជុំវិញពិភពលោក ជាពិសេសនៅតំបន់អាស៊ី និងដែលមានមូលដ្ឋានធំនៅប្រទេសកាណាដា។
លោក បន្តថា ក្រុមហ៊ុនបានផ្ដល់សេវាធានារ៉ាប់រងជីវិតមុនដំបូងគេនៅកម្ពុជា ចាប់តាំងពីឆ្នាំ២០១២ ក្នុងគោលដៅជួយគាំទ្រដល់ក្រុមគ្រួសារ និងធានាបាននូវសន្ដិសុខហិរញ្ញវត្ថុសម្រាប់គ្រួសារនៃប្រជាជនកម្ពុជា។ លោក ក៏បានបង្ហាញពីការប្ដេជ្ញាចិត្តពង្រីកប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនឱ្យកាន់តែរីកចម្រើនថែមទៀត និងបន្តចូលរួមចណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ក៏ដូចជាការគាំទ្រ និងធានាដល់សន្តិសុខហិរញ្ញវត្ថុដល់គ្រួសាររបស់ប្រជាជនកម្ពុជាសម្រាប់រយៈពេលវែង។
ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ និងថ្លែងអំណរគុណក្រុមហ៊ុនដែលចូលរួមឧបត្ថម្ភគាំទ្រព្រឹត្តិការណ៍រត់ម៉ារ៉ាតុងកន្លងមក និងឆ្នាំនេះ មានអ្នកចូលរួមច្រើនកុះករជាង ១៤ ០០០នាក់ ដែលចំនួននេះកើនលើសឆ្នាំកន្លងទៅ។ សម្ដេច គូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះ មិនត្រឹមតែបានចូលរួមចំណែកដល់សកម្មភាពមនុស្សធម៌ នៅមន្ទីរពេទ្យកុមារអង្គរ និងជួយជនរងគ្រោះដោយសារគ្រាប់មីនប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញពីស្ថានភាពជាក់ស្ដែងរបស់កម្ពុជា ដែលជាប្រទេសមួយមានសុខសន្ដិភាព ស្ថិរភាព សុវត្ថិភាពពេញបរិបូរណ៍។
ទន្ទឹមនេះ សម្ដេចធិបតី បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោបាយគាំពារសង្គម ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការផ្ដល់ជូនសេវាធានារ៉ាប់រងផ្នែកថែទាំសុខភាព សម្រាប់មន្ត្រីរាជការ និងក្រុមគ្រួសារក្រីក្រ និងងាយរងគ្រោះ និងបានដាក់ឱ្យអនុវត្តនូវរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស។
សម្ដេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពង្រឹង និងពង្រីកការវិនិយោគ និងបង្កើតផលិតផលថ្មីៗបន្ថែមទៀត ដើម្បីជាជម្រើសសម្រាប់សេវាធានារ៉ាប់រងជូនប្រជាជនកម្ពុជា៕
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់