Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាលកម្ពុជា ណែនាំស្ថាប័នពាក់ព័ន្ធរៀបចំទិវាជនមានពិការភាព

បានផុស

នៅ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញសារាចរស្តីពី ការរៀបចំទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី៤២ ក្រោមប្រធានបទ «បរិយាបន្នពិការភាពលើគ្រប់វិស័យក្នុងយុគសម័យបរិវត្តកម្មឌីជីថល» និងពិធីប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ឆ្នាំ២០២៤-២០២៨ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤។

ទិវាជនមានពិការភាពអន្តរជាតិត្រូវបានប្រារព្ធឡើងនៅទូទាំងពិភពលោកជារៀងរាល់ឆ្នាំ នៅថ្ងៃទី៣ ខែធ្នូ ដើម្បីរំឭកអំពីការតស៊ូទាមទារសិទ្ធិចូលរួមសកម្មភាពនានាក្នុងសង្គមរបស់ជនមានពិការភាពប្រមាណ ១,៥ប៊ីលាននាក់ នៃប្រជាជនសរុបនៅក្នុងពិភពលោក ដែលជាជនមានពិការភាពកាយសម្បទា ញាណដឹង និងសតិបញ្ញា ដែលការរស់នៅតែងតែប្រឈមជាមួយឧបសគ្គរារាំងនានារួមមាន ការរើសអើង ការប្រមាថមាក់ងាយ ការផាត់ចេញពីសហគមន៍ ការមិនរាប់អាន ការមិនទទួលស្គាល់ ការមិនផ្តល់សេវា ការមិនផ្ដល់ឱកាស និងមិនមានសិទ្ធិពេញលេញ នៅក្នុងសង្គម ដែលនាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរក្នុងជីវិតរស់នៅប្រចាំថ្ងៃ តាំងពីឆ្នាំ១៩៥០ និងនៅបន្តមានខ្លះៗរហូតដល់បច្ចុប្បន្ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


ដើម្បីផ្លាស់ប្ដូរស្ថានភាពរស់នៅរបស់ជនមានពិការភាព និងបង្កើនការយល់ដឹងអំពីបញ្ហាពិការភាពនៅលើពិភពលោក ទិវានេះបានរៀបចំតាំងពីឆ្នាំ១៩៨២មកម្ល៉េះ តាមទ្វីប តាមតំបន់ តាមប្រទេស និងតាមសហគមន៍ផ្សេងៗគ្នា រហូតដល់ឆ្នាំ១៩៩២ ។

ដោយឡែក នៅកម្ពុជារាជរដ្ឋាភិបាល បានប្រារព្ធទិវាជនមានពិការភាពចាប់តាំងពី ឆ្នាំ១៩៩៨ និងបានកំណត់ទិវានេះនៅក្នុងមាត្រា៩នៃច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រម ចុះថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០០៩ ដើម្បីរំឭកអំពីមហាវិនាសកម្មនៃសង្គ្រាមរាប់ទសវត្សរ៍ និងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបន្សល់ទុកនូវផលវិបាកជាច្រើន ក្នុងនោះរួមមាន ជនមានពិការភាព ស្ត្រីមេម៉ាយ និងកុមារកំព្រា។  នេះបើតាមសារាចរ រាជរដ្ឋាភិបាលកម្ពុជាចុះថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤។

ដើម្បីចូលរួមអបអរសាទរទិវាជនមានពិការភាព រាជរដ្ឋាភិបាល ដាក់ចេញនូវវិធានការណែនាំមួយចំនួនក្នុងនោះ ក្រសួងព័ត៌មានត្រូវសហការជាមួយក្រុមប្រឹក្សាសកម្មភាពជនពិការណែនាំឱ្យប្រព័ន្ធផ្សព្វផ្សាយរដ្ឋនិង ឯកជន ធ្វើការផ្សព្វផ្សាយដល់សង្គមជាតិទាំងមូលឱ្យបានយល់ដឹងអំពីទិវាជនមានពិការភាព។

គ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល ដៃគូអភិវឌ្ឍ និងវិស័យឯកជន ត្រូវរៀបចំមីទ្ទីងអបអរសាទរ ពិធីជួបសំណេះសំណាលជាមួយជនមានពិការភាព កម្មវិធីកម្សាន្តសប្បាយ ពិធីហែក្បួនយាត្រានៅតាមក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត គ្រឹះស្ថានសិក្សារដ្ឋនិងឯកជន អង្គការមិនមែនរដ្ឋាភិបាល និងគ្រប់មជ្ឈមណ្ឌលនៅក្នុងមូលដ្ឋានរៀងៗខ្លួន។

ក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា មូលនិធិជនពិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ រដ្ឋបាលរាជធានី ខេត្ត និងស្ថាប័នពាក់ព័ន្ធត្រូវសហការ រៀបចំមីទ្ទីងថា្នក់ជាតិ និងរៀបចំកម្មវិធីកម្សាន្តផ្សេងៗសម្រាប់ជនមានពិការភាពនៅថ្នាក់រាជធានី ខេត្ត រៀងៗខ្លួន។

សារាចរដដែល ក៏បានណែនាំដល់គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា គណៈកម្មាធិការជាតិស្ប៉ាស្យាល់អូឡាំពិកកម្ពុជា ត្រូវរៀបចំ ពិធីប្រកួតកីឡាអបអរសាទរដំណាលគ្នាជាមួយទិវាជនមានពិការភាពកម្ពុជាលើកទី២៦និងអន្តរជាតិលើកទី៤២៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

ការនាំចេញ​របស់​វៀតណាម​ទៅហ្វីលីពីនកើន​ដល់ ៦ ប៊ីលាន​ដុល្លារ ខ្ពស់បំផុតក្នុងកំណត់ត្រា

នយោបាយ២៨ នាទីutes មុន

គណបក្សប្រជាជនកម្ពុជារៀបចំសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥

ជីវិតកម្សាន្ដ២៩ នាទីutes មុន

លោក​ លៀក លីដា​ យល់ថា ភាពយន្តខ្មែរអាចនឹងដើរថយក្រោយ និងចង់ឱ្យរួមគ្នាគិតដើម្បីវិស័យនេះរីកចម្រើន

ព័ត៌មានជាតិ៣២ នាទីutes មុន

ក្រុមហ៊ុនហូលឌីងត្រូវបានអនុញ្ញាតឱ្យ​ធ្វើការបោះផ្សាយមូលប​ត្រកម្មសិទ្ធិនៅកម្ពុជា

ជីវិតកម្សាន្ដ៣៥ នាទីutes មុន

ជូរី ល្អហួស មោទនភាព ក្រោយជោគជ័យក្នុងការផលិតវីដេអូឯកសារ ”របាំអប្សរា” លើកទី ២

Sokha Hotels

ព័ត៌មានពេញនិយម