Connect with us

ព័ត៌មានជាតិ

ទោះមានផ្ទុះជំងឺកូវីដ១៩ ធ្ងន់ធ្ងរអាជ្ញាធរខេត្តកណ្ដាលមិនបាន​រឹត​បន្តឹងអ្នកដំណើរមកពីតំបន់​ហានិភ័យដែរ

បានផុស

នៅ


ទោះបីជាខេត្តកណ្តាលមានផ្ទុះជំងឺកូវីដ១៩ ធ្ងន់ធ្ងរក៏ដោយក៏ខេត្តនេះមិនបានរឹតបន្តឹង ឬហាមឃាត់អ្នកដំណើរមកពីតំបន់ ដែលមានហានិភ័យខ្ពស់ នៃជំងឺកូវីដ១៩ ដូចបណ្តាខេត្តមួយចំនួននោះទេ។

លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលសាលាខេត្តកណ្តាលបានឲ្យដឹងនៅរសៀលថ្ងៃនេះថា «យើងមិនមានចេញជាលិខិតជួនដំណឹងណាមួយ ដែលហាមឃាត់មិនឲ្យប្រជាជនមកពីតំបន់មានហានភ័យណាមួយចូល ក្នុងខេត្តកណ្តាលនោះទេ លើកលែងតែតំបន់មួយចំនួន ដែលខេត្តបានហាមឃាត់ប៉ុណ្ណោះ ដូចជាតំបន់ជ្រៃធំ ផ្សារវិហារសួគ៍និងភូមិវាលធំនៅស្រុកល្វាឯមដែលមានការរាតត្បាតកូវីដ១៩។ ក្រៅពីតំបន់៣ទីតាំងនេះយើងបានអនុញ្ញាតឲ្យចេញចូលជាធម្មតានៅឡើយទេ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តថា«យើងមិនមានការព្រួយបារម្ភទេ ព្រោះខេត្ត ដែលមានតំបន់ហានិភ័យរដ្ឋបាលខេត្តសាម៉ីបានគ្រប់គ្រងហើយមិនងាយនឹងលេចធ្លាយប្រជាពលរដ្ឋមកពីខេត្តទាំងនោះបានទេ។ប៉ុន្តែក្នុងករណីមានការធ្លាយណាមួយក៏គេជួនដំណឹងមកអាជ្ញាធរជាប្រចាំដើម្បីទំនាក់ទំនងគ្នា និងផ្តល់ព័ត៍មានគ្នាឲ្យបានដឹងដើម្បីមានវិធានការបន្តដែរ»។

លោកបានបន្តទៀតថា ការគ្រប់គ្រងខេត្តនៅជាប់ព្រំដែន និងតំបន់ដែលមានហានិភ័យខ្ពស់គឺគ្រប់គ្រងបានល្អប្រសើរមិនមានការចេញចូលដោយប្រការណាមួយហើយ។បើមានលេខធ្លាយមកខេត្តកណ្តាលយើងនឹងឲ្យអាជ្ញាធរទៅទទួល​យកមកធ្វើចត្តាឡិស័កនិងយកសំណាករកកូវីដ១៩។

លោកបានបន្ថែមទៀតថា ទោះបីជាមានការឆ្លងជំងឺច្រើនតែយើងនៅតែអាចគ្រប់គ្រងបាន ព្រោះអ្នកឆ្លងនៅក្នុងជ្រៃធំស្រុកកោះធំ ដែលអាជ្ញាធរបានបិទរួចហើយ ហើយនៅផ្សារវិហារសួគ៌នៅស្រុកខ្សាច់កណ្តាល និងនៅភូមិវាលធំស្តុកល្វាឯកក៏យើងអាចគ្រប់គ្រងបានដែរ។

លោកបានបញ្ជាក់ទៀតថា« យើងនឹងពិនិត្យមើលទីតាំងបន្ថែមទៀតក្នុងករណីសំណាកមានចំនួនច្រើនព្រោះថា បច្ចុប្បន្នយើងអាចគ្រប់គ្រងបាននៅឡើយទេ»។

គួរបញ្ជាក់ថាគិតត្រឹមថ្ងៃទី១៤ មីនានេះ ខេត្តកណ្តាលមានអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០ កុម្ភៈសរុបចំនួន ១៣៣៧០​នាក់ យកសំណាកបាន ១២៧៧៤នាក់ អ្នកធ្វើចត្តាឡីស័កនៅមណ្ឌលចំនួន ១៦៩២នាក់ នៅផ្ទះចំនួន ១១២៧៩នាក់ មានករណីវិជ្ជមានចំនួន ១១១នាក់និងជាសះស្បើយចំនួន ៣នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣៦ នាទីutes មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម