Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីការងារអរគុណរដ្ឋាភិបាលកូរ៉េជួយថែទាំពលករខ្មែរបានយ៉ាងល្អ

បានផុស

នៅ

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនិងក្រសួងមុខរបរនិងការងារសាធារណរដ្ឋកូរ៉េដែលបានជួយមើលថែពលករខ្មែរធ្វើការនៅកូរ៉េមានភាពកក់ក្តីមានសេរីភាពពេញលេញក្នុងការចូលរួមឬបំពេញការងារស្របតាមច្បាប់របស់សាធារណរដ្ឋកូរ៉េ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីដាក់ឱ្យដំណើរការមជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្តិភាពសុខភាពការងារកាលពីចុងសប្តាហ៍កន្លងទៅថ្មីៗនេះ លោករដ្ឋមន្ត្រីបានបន្តទៀតថា ការជួយផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជានេះ បានធ្វើឱ្យយុវជនដែលជាកម្លាំង​ពលកម្មកម្ពុជាមិនត្រឹមតែទទួលបានប្រាក់ចំណូលខ្ពស់ប៉ុណ្ណោះទេ ថែមទាំងទទួលបានជំនាញ ភាសា វប្បធម៌ និងបច្ចេកទេសនៅកន្លែងធ្វើការ និងបានពាំនាំនូវជំនាញទាំងនេះមករកស៊ី និងវិនិយោគពេលត្រឡប់មកកម្ពុជាវិញដោយខ្លួនឯង ចូលរួមលើកកម្ពស់សេដ្ឋកិច្ចគ្រួសារក៏ដូចជាសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើនបន្ថែមទៀត។

លោករដ្ឋមន្ត្រីបានបន្ថែមថា ក្រុមគ្រួសារដែលមានបងប្អូន និងកូនចៅទៅធ្វើការនៅសាធារណកូរ៉េមានវឌ្ឍនភាព និងជោគជ័យផងដែរ។ លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងក្រសួងមុខរបរ និងការងារសាធារណរដ្ឋកូរ៉េដែលបានជួយមើលថែពលករខ្មែរធ្វើការនៅកូរ៉េមានភាពកក់ក្តីមានសេរីភាពពេញលេញក្នុងការចូលរួម ឬបំពេញការងារស្របតាមច្បាប់របស់សាធារណរដ្ឋកូរ៉េ។ មិនតែប៉ុណ្ណោះកម្ពុជាក៏មានស្ត្រីរៀបការជាមួយជនជាតិកូរ៉េផងដែរដែលជាស្ពានមួយក្នុងការធ្វើឱ្យទំនាក់ទំនងកម្រិតប្រជាជន និងប្រជាជនកាន់តែរឹងមាំ និងទទួលបានផ្លែផ្កា។

លោក ហេង សួរ បានបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ផ្តោតទៅលើកំណើនការងារ សមធម៌ ស្ថេរភាព និងចីរភាព ហើយកត្តាធនធានមនុស្សបានក្លាយទៅជាចលនាស្នូលដែលរដ្ឋាភិបាលកម្ពុជាមានកាតព្វត្រូវតែវិនិយោគតាំងពីទារកនៅក្នុងផ្ទៃរហូតដល់កើត និងសិក្សាពេលធ្វើការរហូតដល់ចូលនិវត្តន៍ដែលនេះជាវដ្តមួយនៃការវិនិយោគរបស់រដ្ឋាភិបាលដោយក្រសួងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានភារៈទទួលបន្ទុកចាប់ពីពេលដែលកម្លាំងពលកម្មចាប់ផ្តើមចូលរៀននៅកម្រិតបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្នុងពេលដែលកម្លាំងនេះចូលប្រឡូក្នុងការងារ។

លោកបានបន្ថែមទៀតថា «ដូច្នេះយើងមានដំណាក់កាលពីរត្រូវយកចិត្តទុកដាក់ទី១ តើត្រូវផ្តល់ជំនាញអ្វីខ្លះដល់កម្លាំងពលកម្មរបស់យើង ទី២ត្រូវចូលរួមចំណែកធ្វើមិញបង្កើតការងារដល់កម្លាំងពលកម្មរបស់យើង។ ការមានកំណើនសេដ្ឋកិច្ចជារឿងមួយដែលយើងចង់បានការបង្កើតការងារជារឿងមួយដែលចង់បានដែរ ប៉ុន្តែអ្វីដែលជាមហិច្ឆតារបស់រដ្ឋា
ភិបាលអាណត្តិទី៧ គឺមិនត្រឹមតែចង់បានកំណើននិងការងារនោះទេប៉ុន្តែជាការងារសមរម្យជាការងារដែលអាចធានាបាននូវសុវត្តិភាព មានការធានារ៉ាប់រងសង្គមមានសេចក្តីថ្លៃថ្នូរមានការគោរពគ្នាទៅវិញទៅមករវាងនិយោជកនិងកម្មករនិយោជិត»។

គួរបញ្ជាក់ថា កម្ពុជាមានពលករកំពុងធ្វើការនៅក្រៅប្រទេសចំនួន ១ ៣៥៦ ៦១៦នាក់ ស្រីចំនួន ៥៥២ ៨៥១ នាក់ ក្នុងនោះនៅសាធារណរដ្ឋកូរ៉េ មានចំនួន ៥០៩៧០ នាក់ ស្រី ១២ ៥៣៨នាក់ ទទួលបានប្រាក់ខែ ១៥០០ ដុល្លារ ក្នុង ១ ខែ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៦ នាទីutes មុន

មានងារជាឧកញ៉ា ទ្រព្យច្រើនក៏ពិតមែន តែលោក ព្រាប សុវត្ថិ នៅតែរីករាយនឹងជីវិតសាមញ្ញតាមទម្លាប់ ហើយត្រូវបានអ្នកគាំទ្រយកគំរូតាម

ព័ត៌មានជាតិ៤០ នាទីutes មុន

ឯកឧត្តម ម៉ឹង សំផន ថ្លែងអំណរគុណសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលផ្ញើសាររំលែកទុក្ខចំពោះមរណភាពលោកជំទាវ យស់ ស៊ីមន

សេចក្ដីជូនដំណឹង៤៣ នាទីutes មុន

ក្រសួងបរិស្ថាន និងក្រុមហ៊ុន Smart Axiata ចុះអនុស្សរណៈ ដើម្បីចូលរួមបណ្ដុះពន្លកបៃតង និងលើកកម្ពស់ការអនុវត្តសកម្មភាពបរិស្ថាន សម្រាប់ប្រទេសកម្ពុជាកាន់តែបៃតងស្អាត

ព័ត៌មានអន្ដរជាតិ៤៥ នាទីutes មុន

ថៃសម្រេច​គោលដៅ ដោយបាន​ទទួលភ្ញៀវទេសចរអន្តរជាតិ ៣៥ លាននាក់ ឆ្នាំមុន

ព័ត៌មានជាតិ៥៤ នាទីutes មុន

ឯកឧត្តម ម៉ឹង សំផន ថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ដែលផ្ញើសាររំលែកទុក្ខចំពោះមរណភាពលោកជំទាវ យស់ ស៊ីមន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ខ្មាន់កាំភ្លើងបាញ់សម្លាប់មនុស្សយ៉ាងរង្គាលនៅថ្ងៃចូលឆ្នាំថ្មី ក្នុងប្រទេស ម៉ុងតេណេហ្គ្រោ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

៥ស្រុកនៅថៃ ប្រកាសអាសន្ន ដាក់ចូលជាតំបន់ក្រហមដោយសារ ហានិភ័យជំងឺអាសន្នរោគ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ការ​ដឹក​ឧស្ម័ន​របស់​រុស្ស៊ី​ទៅ​អឺរ៉ុបឆ្លង​កាត់​អ៊ុយក្រែន ត្រូវ​បញ្ឈប់​ជា​ផ្លូវការ​ហើយ!

ព័ត៌មានជាតិ៤ ម៉ោង មុន

ថ្ងៃទី ១ ដើមឆ្នាំ ពលរដ្ឋបន្តដើរលេងកម្សាន្តនៅសួនមាត់ទន្លេ ខណៈរបៀបរៀបរយ និងបរិស្ថានអនាម័យ មានភាពប្រសើរ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្លាប់​ម្នាក់ និង​របួស​៧​នាក់ ក្រោយ​​​​ផ្ទុះ​រថយន្ត Cybertruck ចំពីមុខ​សណ្ឋាគារលោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម