ព័ត៌មានជាតិ
កសិករដាំពុទ្រា៣សាសន៍ កំពុងទទួលបានតម្លៃខ្ពស់នៅលើទីផ្សារ
ពុទ្រា ៣សាសន៍ គឺជាពូជពុទ្រាម្យ៉ាងដែលបច្ចុប្បន្នមានប្រជាកសិករមួយចំនួន កំពុងដាំដុះដោយសារតែផ្លែពុទ្រានេះ មានរសជាតិជូរអែមឆ្ងាញ់ និងស្រួយគួរឲ្យចាប់ចិត្ត ចាប់អារម្មណ៍ ប៉ុន្តែសម្រាប់ទំហំផ្លែមិនធំដូចពុទ្រាចិនប៉ុន្មានទេ។
អ្នកស្រី លន់ ភាព ជាប្រជាកសិកររស់នៅឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង បានរៀបរាប់ថា រយៈពេល ២ ឆ្នាំមកហើយ ដែលអ្នកស្រីបានដាំដុះដើមពុទ្រា ៣សាសន៍នេះ ដែលសព្វថ្ងៃអ្នកស្រីមានដើមពុទ្រាប្រមាណជាង ១០០ ដើម ដែលស្ថិតនៅជុំវិញផ្ទះរបស់អ្នកស្រី។
អ្នកស្រីបានបន្ថែមថា ការចាប់ផ្ដើមដាំដំបូងតែក្នុងរយៈពេលប្រមាណ ៥ខែប៉ុណ្ណោះ គឺអ្នកស្រីចាប់ផ្ដើមប្រមូលផលជាលើកដំបូង ហើយក្រោយពីប្រមូលផលរួច គឺត្រូវបាញ់ថ្នាំម្ដងដើម្បីសម្លាប់សត្វល្អិត បើមិនដូច្នោះទេនៅពេលផ្លែពុទ្រាទុំលើកក្រោយគឺអាចស្អុយ និងជ្រុះជាក់ជាមិនខាន ដោយសារតែកូនសត្វល្អិតទិចឬខាំ ដែលធ្វើឲ្យផ្លែពុទ្រាខូចអស់។
អ្នកស្រី លន់ ភាព បានសង្កត់ធ្ងន់ថា ចូលមកដល់ឆ្នាំទី២នេះ គឺអ្នកស្រីប្រមូលផលម្ដងអាចចាប់ពី ១០០គីឡូក្រាមឡើងទៅ ហើយមានម៉ូយមកចាំទិញដល់ចំការ ដែលអាចលក់បានតម្លៃចាប់ពី ៤.០០០ ទៅ ៥.០០០ រៀល ក្នុងមួយគីឡូក្រាម ដោយសារតែ ពូជពុទ្រានេះ មានរសជាតិឆ្ងាញ់ហើយសម្បូរអតិថិជនចូលចិត្តពិសារ ហើយបច្ចុប្បន្នអ្នកស្រី និងក្រុមគ្រួសារកំពុងសាកដើមដើម្បីដាំបន្ថែមទៀតទៅលើផ្ទៃដីដែលនៅសល់។
ដោយឡែកលោក រស់ ផល្លា ជាអាជីវករលក់ផ្លែឈើនៅផ្សារបឹងឈូក កណ្ដាលក្រុងបាត់ដំបងបានរៀបរាប់ថា សព្វថ្ងៃសម្រាប់ផ្លែពុទ្រា ៣សាសន៍នេះ សម្បូរអ្នកនិយមចូលចិត្តណាស់ ដោយលោកបានដើរទិញតាមចំការ និងយកមកលក់រាយនៅទីផ្សារបានមួយគីឡូក្រាម ៨.០០០ រៀល បើកាច់កងទៅនឹងសោហ៊ុយ គឺលោកអាចសល់កម្រៃបានខ្លះដើម្បីទប់ទល់ក្នុងជីវភាពគ្រួសារប្រចាំថ្ងៃ។ ហើយចំពោះផ្លែពុទ្រានេះ គឺលក់ដាច់មិនដែលសល់នោះឡើយ ដោយសារតែប្រជាពលរដ្ឋស្គាល់ពីរសជាតិទើបនិយមចូលចិត្តទិញយកទៅពិសា ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
សន្តិសុខសង្គម១៧ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១៩ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៩ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង