ព័ត៌មានជាតិ
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
ប្រជាកសិករដែលប្រកបរបរដាំដំឡូងមី ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានបង្ហាញការព្រួយបារម្ភ ក្រោយឃ្លាំងស្ដុកដំឡូងមី ត្រូវបង្ខំចិត្តបិទទ្វារ នារយៈពេលចុងក្រោយនេះ ដោយសារបញ្ហាហាមឃាត់រថយន្តដឹកដំឡូងមី ពីសំណាក់អាជ្ញាធរ។
លោក លី សៀកឡេង ជាម្ចាស់ជញ្ជីញទិញដំឡូងមី ស្ថិតក្នុងភូមិស្រែព្រះ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានប្រាប់ កម្ពុជាថ្មី ថា លោកបានប្រកបមុខរបរទិញដំឡូងមីនេះមកជាច្រើនឆ្នាំមកហើយ ដែលតាមទម្លាប់ គឺលោកតែងដឹកដំឡូងមីដែលប្រមូលទិញបាន តាមរយៈរថយន្តធន់ធំ និងបានចូលថ្លឹងទម្ងន់តាមការកំណត់របស់ក្រសួងសាធារណការនិងដឹកជញ្ជូន។ យ៉ាងណាក្ដី នាថ្ងៃទី១ ខែធ្នូកន្លងទៅនេះ សមត្ថកិច្ច បានឃាត់រថយន្តមិនឲ្យបើកឆ្លងកាត់លើផ្លូវលំ ពីចំណុចឃុំស្រែព្រះ ចេញទៅផ្លូវជាតិលេខ៧៦ ហើយជាផ្លូវតែមួយគត់សម្រាប់ដឹកកសិផលនាំចេញមកខាងក្រៅ។ ហើយអ្វីដែលលោកមិនយល់នោះ គឺមន្រ្តីជំនាញមិនបានប្រាប់ពីមូលហេតុថាដឹកលើសទម្ងន់ដែលបានកំណត់ ឬយ៉ាងណានោះទេ សំខាន់គឺរថយន្តធំ មិនឲ្យបើកបរដឹកទំនេញលើផ្លូវនេះតែម្តង។
ក្រោយទទួលបានការជូនដំណឹងបែបនេះពីអាជ្ញាធរ លោក លី សៀកឡេង បានបង្ខំចិត្តបិទទីតាំងស្តុកដំឡូងរបស់ខ្លួនតែម្ដង ដោយសារមិនមានផ្លូវសម្រាប់មធ្យោបាយដឹកជញ្ជូនកសិផលដែលប្រមូលទិញពីកសិករទៅលក់បន្តឡើយ។ ការបិទជញ្ជីងស្តុបដំឡូងនេះ មិនមែនមានតែរបស់ខ្លួននោះទេ គឺមានទីតាំងច្រើនកន្លែងនៅក្នុងស្រែព្រះ ដែលបង្ខំចិត្តបិទព្រមគ្នាក្នុងថ្ងៃតែមួយផងដែរ។ លោកបានសំណូមពរទៅដល់រាជរដ្ឋាភិបាល ជាពិសេសមន្ត្រីជំនាញថ្នាក់ខេត្ត ថ្នាក់ស្រុក មេត្តាយោគយល់ បើកផ្លូវឲ្យរថយន្តធំ អាចចរាចរណ៍បានធម្មតាវិញផង ហើយលោកនឹងគោរពមិនឲ្យដឹកលើសទម្ងន់ ដែលច្បាប់បានកំណត់នោះឡើយ។
លោក ច្រេត ស្រស់ ប្រជាកសិករដាំដំឡូងរស់នៅភូមិស្រែព្រះ ឃុំស្រែព្រះ ស្រុកកែវសីមា បានឲ្យដឹងថា លោកគ្មានមុខរបរអ្វីក្រៅពីដាំដំឡូងមី ដើម្បីជីវភាពនោះទេ ហើយប្រសិនបើឈ្មួញលែងប្រមូលទិញ លោកនឹងប្រឈមនឹងការលំបាក។ លោកបន្តថា លោកមានតែគោយន្តកន្ត្រៃដឹកមួយជើង បានតែមួយតោនតែប៉ុណ្ណោះ ហើយចម្ងាយពីផ្ទះ ឆ្ពោះទៅឃ្លាំងស្តុកដំឡូងមីនៅតាមផ្លូវជាតិលេខ៧៦ មានចម្ងាយដល់ទៅ ២០គីឡូម៉ែត្រឯណោះ។ បើទូទាត់ថ្លៃដឹកជញ្ជូន លោកមិនទទួលបានប្រាក់ចំណេញនោះទេ។
គួរបញ្ជាក់ផងដែរថា កាលពីខែវិច្ឆិកាកន្លងទៅ មន្ទីរអភិវឌ្ឍន៍ជនបទ បានចេញលិខិតស្នើសុំកិច្ចសហការតំណាងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ដើម្បីដឹកនាំកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរពាក់ព័ន្ធ ចុះធ្វើអធិការកិច្ច និងទប់ស្កាត់បណ្ដារថយន្តធន់ធ្ងន់ដឹកទំនិញលើសទម្ងន់ ដែលចរាចរលើផ្លូវជនបទ ចំនួន ៥ខ្សែ ក្នុងស្រុកកោះញែក និងស្រុកកែវសីមា៕
អត្ថបទ៖ រៀម សុខហេង
-
សន្តិសុខសង្គម១១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច