Connect with us

ព័ត៌មានជាតិ

សម្តេច ហ៊ុន សែន៖ ល្បែងទាញព្រ័ត្រ បង្ហាញពីសាមគ្គីភាពជាធ្លុងមួយ ក្នុងការយកឈ្នះក្រុមប្រកួតជាលក្ខណៈកម្សាន្ត

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ថា ល្បែងទាញព្រ័ត្រ បង្ហាញពីសាមគ្គីភាពជាធ្លុងមួយ ក្នុងការយកឈ្នះក្រុមប្រកួតជាលក្ខណៈកម្សាន្ត។ នេះបើតាមការបង្ហោះសារអបអរសាទរខួប៩ឆ្នាំ (ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤) នៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅប្រទេសណាមីប៊ី របស់សម្តេចតេជោ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសអបអរសាទរនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ “ល្បែងទាញព្រ័ត្រ ជាល្បែងដ៏មានប្រជាប្រិយភាពមួយ ដែលប្រជាជនខ្មែរនិយមលេង ក្នុងពិធីផ្សេងៗ ដើម្បីបង្ហាញពីសាមគ្គីភាពជាធ្លុងមួយ ក្នុងការយកឈ្នះក្រុមប្រកួតជាលក្ខណៈកម្សាន្ត”។ សម្តេចក៏បានសង្កត់ធ្ងន់ថា កិច្ចការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប ដើម្បីថែរក្សាសម្បត្តិវប្បធម៌ខ្មែរឱ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយបន្តទៀត។

ជាមួយគ្នានេះ បើតាមក្រសួងអប់រំ ដែលបានផ្សព្វផ្សាយ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្ណាំ២០២៤ ក្នុងឱកាសខួប៩ឆ្នាំ នៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅប្រទេសណាមីប៊ី ថាល្បែងទាញព្រ័ត្រ ជាល្បែងលេងកម្សាន្តសប្បាយរបស់យុវជនខ្មែរ ទាំងប្រុស និងស្រី។ ល្បែងនេះ គេលេងដោយប្រើកម្លាំងកាយជាមូលហេតុ ហើយគេលេងតែក្នុងរដូវចូលឆ្នាំខ្មែរ គឺខែចេត្រ ពិសាខប៉ុណ្ណោះ។ ល្បែងនេះ គេតែងលេងនៅតាមវត្តអារាម ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ព្រោអតាមវត្តអារាមវាមទីធ្លាធំទូលាយ ងាយស្រួលលេងល្បែងនេះ។ ក្រៅពីក្នុងវត្ត ប្រជាជនខ្មែរក៏អាចលេងល្បែងនេះតាមស្រុកភូមិដែលមានវាលល្មមអាចលេងបាន។

បើតាមឯកសាររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា ការ​​ចុះ “ល្បែង​​ទាញ​ព្រ័ត្រ”​ ចូល​ក្នុង​បញ្ជីបេតិ​កភណ្ឌ​វប្ប​ធម៌​អរូបី​នៃ​មនុស្ស​ជាតិ​ កាល​ពី​ថ្ងៃ​ទី២​ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅ​ទីក្រុង​វិន​ឌុក ប្រ​ទេស​ណាមីប៊ី ដោយ​គណៈ​កម្ម​ការ​អន្តរ​រដ្ឋាភិ​បាល​នៃអង្គការ​យូ​ណេ​ស្កូ​បាន​សម្រេច​ក្នុង​សេច​ក្តី​សម្រេច​លេខ​ 10.COM10.b.12 ចុះ​ “ល្បែង​ទាញ​ព្រ័ត្រ​” ចូលក្នុ​ង​បញ្ជី​តំ​ណាង​នៃ​បេតិ​កភណ្ឌ​វប្ប​ធម៌​អរូបី​នៃ​មនុស្ស​ជាតិ តាម​ការ​ស្នើ​ពី​ប្រទេស​ចំនួន៤​ សុំ​ចុះ​ល្បែងទាញ​ព្រ័ត្រ​ចម្រុះ​ជាតិ​សាសន៍​ដែល​ក្នុង​នោះ​មាន​ប្រទេសកម្ពុជា​ សាធារណរដ្ឋកូរ៉េ វៀតណាម និងហ្វីលីពីន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៥ នាទីutes មុន

ឯម រៀម ចេញមុខឆ្លើយតបក្រោយរងការប្រមាថពីបុគ្គលម្នាក់

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

រុស្ស៊ី ព្រមាន ត្រាំ មិន​ឲ្យ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ

ព័ត៌មានជាតិ១១ ម៉ោង មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ១៤ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក ប្រទះ​ឃើញ​សាកសពក្នុងកន្លែងដាក់​កង់​យន្តហោះ​​​​ដ៏កម្រ​បំផុត​​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ពូទីន៖ ហួសពេល​ហើយ ដើម្បី​ធ្វើ​កិច្ចព្រមព្រៀង​ដឹក​ឧស្ម័ន​ថ្មី​ជាមួយ​អ៊ុយក្រែន

ជីវិតកម្សាន្ដ២១ ម៉ោង មុន

អ្នកនាង កាឆយ ទម្លាយរឿងឈឺចាប់ពីក្រោយសំណូមពរ “សុំកៅអី ១០” ទៅរាល់ម្ចាស់ដើមការ

សេដ្ឋកិច្ច២៣ ម៉ោង មុន

គម្រោងសាងសង់ផ្លូវក្រវាត់ព្រំដែន សម្រេចបានលទ្ធផលមួយចំនួន បន្ទាប់ពីបើកការដ្ឋានជិត ២ ខែ

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

Dispatch បញ្ចេញ​រូបថត​ Song Min Ho ក្នុង​ពិធី​ជប់លៀង​ កំឡុង​ពេល​បំពេញ​កាតព្វកិច្ចយោធា

Sokha Hotels

ព័ត៌មានពេញនិយម