Connect with us

ព័ត៌មានជាតិ

ជនជាតិ​ចិន​ម្នាក់​បាន​ស្លាប់ អំឡុង​​ធ្វើចត្តាឡីស័កនៅ​ខេត្តព្រះសីហនុ

បានផុស

នៅ

ជនជាតិ​ចិន​ម្នាក់​បាន​ស្លាប់​នៅរសៀល​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ២០២១​នេះ ដោយសារជំងឺរលាកលំពែង និងជំងឺសួតរ៉ាំរ៉ៃ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន​របស់​រដ្ឋបាល​ខេត្តព្រះសីហនុ ប៉ុន្មាននាទីមុននេះ។

បុរសជនជាតិ​ចិន​រូបនេះមាន​ឈ្មោះ Rao Shaoxing អាយុ ២៧ ឆ្នាំ បាន​ធ្វើ​ដំណើរមក​កាន់​ប្រទេសកម្ពុជាកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០។ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ បានធ្វើចត្តាឡីស័កនៅបន្ទប់លេខ ៩១៨ ក្នុងអគារស្នាក់នៅរួម​របស់​បុគ្គលិកកាស៊ីណូមួយ​កន្លែងនៅ​ក្នុង​ក្រុង​ព្រះសីហនុ ។ ដោយពិនិត្យ​ឃើញ​ថា បុរសរូបនេះមាន​អការធ្ងន់ធ្ងរ ក្រុម​គ្រួពេទ្យ​បាន​រៀបចំបែបបទ​បញ្ជូន​​មករាជធានី​ភ្នំពេញ ប៉ុន្តែដោយសារ​ស្ថានភាពខ្សោយ​​បុរសរូបនេះ​បានទទួ​លមរណៈភាព​នៅ​មន្ទីរ​ពេទ្យ​បង្អែកពេទ្យ​ខេត្តព្រះសីហនុ។​

អានពិស្តារ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម