ព័ត៌មានជាតិ
ពលរដ្ឋ៣០គ្រួសារ នៅភូមិទៀមលើ ស្រុកវើនសៃ ផ្តិតមេដៃស្នើសុំអាជ្ញាធរពាក់ព័ន្ធជួយតបណ្តាញអគ្គិសនីដល់ផ្ទះពួកគេ
ប្រជាជនភូមិទៀមលើ បាននាំផ្តិតមេដៃដាក់ជូនអគ្គិសនីស្រុកវើនសៃ ដើម្បីស្នើសុំជួយតបណ្តាញអគ្គិសនីនៅតាមផ្ទះរបស់ពួកគេបានប្រើប្រាស់។ ប្រជាពលរដ្ឋដែលមិនទាន់មានភ្លើងអគ្គិសនីប្រើប្រាស់ គឺចាប់ពីចំណុចផ្លូវបំបែកសាលាបឋមសិក្សាកាចូនក្រោម ដល់កំពង់ទឹកភូមិកាឡឹម និងពីចំណុចផ្លូវលំសាលាបឋមសិក្សាកាចូនក្រោមតាមដងផ្លូវទៅស្រុកវើនសៃ រហូតដល់ផ្លូវបំបែកចូលភូមិទៀមលើ។ ពលរដ្ឋដែលអត់ភ្លើងអគ្គិសនីប្រើប្រាស់នេះ មានចំនួនសរុប៣០គ្រួសារ។ ដោយឡែក អគ្គិសនីស្រុកវើនសៃ បានតបណ្ដាញតែក្នុងភូមិប៉ុណ្ណោះ រីឯ ផ្ទះនៅតាមដងផ្លូវ មិនទាន់បានភ្ជាប់អគ្គិសនីឱ្យប្រើប្រាស់នៅឡើយទេ។

លោក ម៉ៅ សារ៉ាត់ ប្រជាពលរដ្ឋដែលអត់មានភ្លើងអគ្គិសនីប្រើប្រាស់នៅក្នុងភូមិទៀមលើ ឃុំកាចូន ស្រុកវើនសៃ បានលើកឡើងថា សព្វថ្ងៃ គាត់ត្រូវការភ្លើង ដើម្បីបំភ្លឺផ្ទះសម្បែង និងប្រើប្រាស់ប្រចាំថ្ងៃ ក្នុងការប្រកបរបរចិញ្ចឹមជីវិត ប៉ុន្តែ គ្មានភ្លើងប្រើប្រាស់ ទើបការងាររបស់គាត់មិនអាចសម្រេចបានល្អ។ ចំណែក អ្នកស្រី មាស ស្រីដា ដែលជាប្រជាពលរដ្ឋមួយរូបទៀត បានអះអាងថា អ្នកស្រី បានដាក់សំណើសុំតបណ្តាញភ្លើងអគ្គិសនីទៅអគ្គិសនីស្រុកវើនសៃជាច្រើនលើកច្រើនសារដែរ ប៉ុន្តែ មិនទទួលបានការឆ្លើយតបវិជ្ជមាននោះទេ។ ទាំងលោក ម៉ៅ សារ៉ាត់ និងអ្នកស្រី មាស ស្រីដា សុទ្ធតែត្រូវបានមន្រ្តីអគ្គិសនីស្រុកវើនសៃបដិសេធសំណើនេះ។

ពាក់ព័ន្ធនឹងបញ្ហាភ្លើងអគ្គិសនីនេះ លោក លុច វិបុល អ្នកប្រចាំការនៅអគ្គិសនី ស្រុកវើនសៃ បានឲ្យដឹងថា តំបន់ដែលប្រជាជនរស់នៅ ហើយដាក់សំណើស្នើសុំតភ្លើងនេះ គឺគម្រោងស្នើទៅថ្នាក់លើរួចហើយ តែមិនទាន់គ្រប់ចំនួនមិនអាចតភ្ជាប់បាននៅឡើយ។ អាស្រ័យហេតុនេះ លោកជំរុញឱ្យប្រជាពលរដ្ឋដែលកំពុងអត់មានភ្លើងអគ្គិសនីប្រើប្រាស់ ប្រើប្រាស់ផ្ទាំងសូឡាជំនួសសិន ទម្រាំធ្លាក់គម្រោងបានដាក់ឱ្យប្រើប្រាស់។
យ៉ាងណាក៏ដោយ បើតាមអគ្គិសនី ស្រុកវើនសៃ គឺការតបណ្ដាញអគ្គិសនីនេះ នៅមិនទាន់បានគ្រប់គ្រាន់សម្រាប់ឱ្យប្រជាពលរដ្ឋប្រើប្រាស់បានតាមតម្រូវការនៅឡើយ ដោយសារគម្រោងមិនទាន់មកដល់សម្រាប់បំពេញតម្រូវការប្រជាពលរដ្ឋ។ ប៉ុន្តែ គិតមកដល់ពេលនេះ ប្រជាពលរដ្ឋនៅតាមដងផ្លូវដែលអត់មានភ្លើអគ្គិសនីប្រើប្រាស់ បានយកឯកសារស្នើសុំតភ្លើងដាក់ដល់ការិយាល័យអគ្គិសនីស្រុកវើនសៃនេះ រយៈពេល២ទៅ ឆ្នាំហើយ តែនៅតែមិនទាន់បានទៀត៕

ដោយ៖ ខៀវ ចាប

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ